Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ពលរដ្ឋ​ត្រូវ​បង្ការ​បញ្ហា​សុខភាព​ចៀស​ផុតពី​បញ្ហា​សុខភាព ក្អួត រាក និង​ជំងឺឆ្លង ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ និង​ពិសា​ស្រា​

spot_img

​ភ្នំពេញ ​៖ នាឱកាស​ពី​ធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ចូលរួម​បង្ការ​បញ្ហា​សុខភាព ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ និង​ពិសា​ស្រា ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​សាធារណជន ចូលរួម​អនុវត្ត​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ ចៀស​ផុតពី​បញ្ហា​សុខភាព ក្អួត រាក និង​ជំងឺឆ្លង​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​ចំណីអាហារ​គ្មាន​អនាម័យ ឬ​ទឹក​កខ្វក់​ជាដើម​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៧​ខែកញ្ញា បាន​ឲ្យ​ដឹងថា ការបង្ការ​បញ្ហា​សុខភាព​បណ្តាល​មកពី​ការបរិភោគ​ចំណីអាហារ និង​ការ​ពិសា​ស្រា​​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​​ដើម្បី​​​ចូលរួម​បង្ការ​សុខភាព​ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ និង​ពិសា​ស្រា នាឱកាស​ដែល​បងប្អូន​​ប្រជាពលរដ្ឋ អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩
​នេះ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​​បង្ការ ដើម្បី​សុខភាព​ល្អ ចៀសផុត ពី​បញ្ហា​សុខភាព​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ ដែល​នាំ​ឲ្យ​កួត រាក និង​​ការ​ពិសា​ស្រា​និង​ជំងឺឆ្លង​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ចំណីអាហារ​គ្មាន​អនាម័យ ឬ​ទឹក​កខ្វក់ ដែលមាន​មេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​សារ​ធាតុគីមី ។​

​ទោះបីជា​រដ្ឋាភិបាល​រប​ស់ប​ណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក បាននិងកំពុង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​នៃ​​ការផ្គត់ផ្គង់​ស្បៀងអាហា​រ ប៉ុន្តែ​ការកើតឡើង​នៃ​អាកា​រៈ​សុខភាព​បណ្តាលមកពី​ការពុល​អាហារ នៅតែ​ជា​បញ្ហា​សុខភាព​មួយ​យ៉ាងសំខាន់ ទាំង​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ និង​អភិវឌ្ឍន៍ ។​

​ការពុល​ចំណី​ភាគច្រើន​បណ្តាលមកពី​ការរៀបចំ​អាហារ​មិនមាន​អនាម័យ​ល្អ ទាំង​ក្នុង​ចំណីអាហារ​អ្នក​​រៀបចំ​ទុកដាក់ ការចែក​ចាយ​ចំណីអាហារ និង​ការ​ពិសា​ស្រា ដែល​បាន​ផលិត ឬ​បាន​បិត ដោយ​មិនមាន​លក្ខណៈ​
​បច្ចេកទេស​ត្រឹមត្រូវ ។ រោគសញ្ញា ដែល​បណ្តាល​ឲ្យ​ពុល​ចំណីអាហារ​មានដូចជា ក្អួត ចង្អោរ រាក​រួស រាក​មូល ដែល​អាច​​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ។ ការពុល​ស្រា​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិល​មុខ ងងឹត​​ភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម និង​អាច​វិ​វត្ត​ទៅ​ស្លាប់​បាន ។ លទ្ធផល​វិភាគ​សំណាក​ស្រាស ដែល​ទទួលបាន​ពី​ទីកន្លែង​​ដែល​កើតហេតុ​របស់​មន្ទីរពិសោធន៍​ជាតិ​នៃ​ក្រសួងសុខាភិបាល បាន​រកឃើញថា ស្រាស ឬ​ស្រាថ្នាំ ដែល​បងប្អូន​ប្រជា​​ពលរដ្ឋ​បាន​ពិសា​ក្នុង​តំបន់​ដែល​កើតហេតុ​នាពេល​កន្លងមក មាន​សារជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់ ដែល​ធ្វើឱ្យពុល​។ ដូច្នេះ​​សូម​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​ជាបន្ទាន់​នូវ​ការបរិភោគ ស្រាស ឬ​ស្រាថ្នាំ ដែល​ទិញ​ពី​ប្រភព​មិន​ច្បាស់លាស់ និង​ដែល​ផលិត​​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មានប្រសាសន៍ថា ” គ្រប់ៗ​គ្នា ចាប់តាំងពី​អ្នក​
​បរិភោគ​រហូតដល់​អ្ន​កបំ​រើ​អាហារ ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការលើកកម្ពស់​សុ​វត្ថិ​ភាព​អាហា​TIT ចាប់តាំងពី​ការអនុវត្ត​​អនាម័យ ដើម្បី​សុវត្ថិភាព​អាហារ រហូតដល់​ការរៀន​ពី​របៀប​ថែរក្សា ពេល​ចម្អិន​អាហារ​ជាក់លាក់​។ – ខ្ញុំ​សូ​មក​ទឹកចិត្ត​​គ្រប់គ្នា​ឲ្យ​អនុវត្ត​នូវ​ការប្រុងប្រយ័ត្ន​ដ៏​សាមញ្ញ​មួយចំនួន នៅពេលដែល​កាន់​នឹង​រៀបចំ​ម្ហូបអាហារ​ដែល​អាច​ការពា​រ​អ្នក​គ្រប់គ្នា​​និង​ក្រុមគ្រួសារ​ពី​ការឈឺ ៖ ១. ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត​និង​ឆ្អិន​ជានិច្ច ២, ត្រូវ​លាងដៃ​នឹង​សាប៊ូ មុនពេល​និង​អំឡុងពេល​រៀបចំ​ម្ហូបអាហារ មុន​បរិភោគ​និង​ក្រោយ​បន្ទោ​របង់​។ ៣. លាង​សំអាត​បន្លែ ផ្លែឈើ​ឲ្យ​បាន​ស្អាត​មុន​បរិភោគ សំអាត​សម្ភារ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ ៥. ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​ជាពិសេស សាច់ សត្វ​ស្លា​វ ស៊ុត និង​អាហារ​សមុទ្រ ។ ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា ។​

​កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើសពី​២​ម៉ោង ត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​។

​បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់​គឺ​ត្រូវ​ឲ្យ​នៅក្រោម​សីតុណ្ហភាព​៥​អង្សា​សេ​។ បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​កំដៅ​គឺ​ត្រូវ​ឲ្យ​លើសពី​សីតុណ្ហភាព​៦០​អង្សា​សេ​កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​។​

​ចំពោះ​ការពុល​ស្រា ក្រសួងសុខាភិបាល​សូម​ណែនាំ​ចំពោះ​មនុស្សពេញវ័យ​ទាំងអស់​សូម​ពិសា​គ្រឿង​ស្រវឹង​ក្នុង​
​កម្រិត​តិចតួច និង​ហាម​ពិសា​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ ឬ​បញ្ហា​គ្រឿង​ម៉ាស៊ីន​។ បើ​មាន​រោគសញ្ញា​នៃ​ការពុល​សា​ដូច​​រៀបរាប់​ខាងលើ សូម​ស្វែងរក​ដំបូន្មាន​ជាបន្ទាន់​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​។​

​ក្រសួងសុខាភិបាល​សូម​លើកទឹកចិត្ត​ឲ្យ​សាធារណជន​ទូទៅ​អនុវត្តតាម​ដំបូន្មាន​សាមញ្ញ​ខាងលើ ដើម្បី​ការពារ​អ្នក​​និង​ក្រុមគ្រួសារ និង​សូម​ជូនពរ​អ្នក​ទាំងអស់គ្នា​ជួប​នូវ​សុខ​ភាពល្អ ក្នុង​ពី​ធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាងមុខ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×