Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន និង​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង កំពុង​ចាត់វិធានការ​ចំពោះ​ជន​រៀបចំ​ដី​ឡូ​តិ៍​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី លើ​ទំហំ​ជិត ៥​ហិកតា ក្នុង​តំបន់ការពារធម្មជាតិ ស្រុក​សំឡូត​

spot_img

​បាត់ដំបង ៖ ក្រសួងបរិស្ថាន និង​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង កំពុង​ចាត់វិធានការ ចំពោះ​ជន​រៀបចំ​ឡូ​តិ៍​តំបន់​អភិវឌ្ឍ ឡុង វុទ្ធី ទំហំ​ផ្ទៃដី​សរុប ៤៩.៦០០​ម៉ែត្រការ៉េ តាម​បញ្ញត្តិ​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ធរមាន និង​សូម​អំពាវនាវ ដល់​សាធារណជន​កុំ​ចូលរួម​ទិញ ឬ​ទទួលយក​ចំណែក​ដី​ឡូ​តិ៍​ខាងលើនេះ​ជាដាច់ខាត។​

​ក្រសួងបរិស្ថាន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា ក្រសួង និង​រដ្ឋបាល​ខេត្តបាត់ដំបង កំពុង​ចាត់វិធានការ ចំពោះ​ជន​រៀបចំ​ឡូ​តិ៍​តំបន់ អភិវឌ្ឍ ឡុង វុទ្ធី ទំហំ​ផ្ទៃដី​ជិត ៥​ហិកតាតាម​​បញ្ញត្តិ​ច្បាប់ នៃ​កម្ពុជា​ជា​ធរមាន និង​អំពាវនាវ​ដល់​សាធារណជន​កុំ​ចូលរួម​ទិញ​។​

​ការ​ចេញមក​ប្រកាស​ស្វែងរក​ជន​រៀបចំ​ដី​ឡូ​តិ៍​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី មក​ចាត់វិធានការ​តាមច្បាប់​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ជនខិលខូច បាន​ទន្ទ្រាន​កាន់កាប់​ខុសច្បាប់​ដី មាន​ទីតាំងនៅ​ក្នុងភូមិ​ភ្នំ​ដំបង ឃុំ​សន្តិភាព ស្រុក​សំឡូត ខេត្តបាត់ដំបង ស្ថិតនៅក្នុង​តំបន់​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ (​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​) ដែល​បាន​កំណត់ដោយ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣​។​

យោងតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ដី​សាធារណៈ​របស់​រដ្ឋ គឺ​មិន​អនុញ្ញាតឱ្យ​កាប់​រាន ទន្ទ្រាន​កាន់កាប់ លក់ដូរ​បានឡើយ និង​មិនអាច​ឋិត​នៅក្រោម​ការកាន់កាប់ ដោយ​លទ្ធកម្ម​ពិសេស​នៃ​ភោគៈ​ឡើយ​។ ការចាត់​ចែង​លក់ដូរ​ដី​សាធារណៈ​របស់​រដ្ឋ នៃ​តំបន់ការពារធម្មជាតិ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដោយ​អ្នកប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទាទោស ជាប់ពន្ធនាគារ និង​ត្រូវបាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការប្រឆាំង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×