Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាក់ទំនងកម្ពុជា-អង់គ្លេស សង្ឃឹមថា នឹងកាន់តែវិវឌ្ឍន៍ល្អទៅមុខទៀត

spot_img

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស , លោកស្រី Heather Wheeler MP អនុរដ្ឋលេខាធិការសភា (Parliamentary Under-Secretary of State) និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេស ចក្រភពអង់គ្លេស បានអះអាងថា ចក្រភពអង់គ្លេស នឹងនៅតែបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា នៅពេលដែលអង់គ្លេសចាកចេញ ពីសហភាពអឺរ៉ុបជាផ្លូវការ។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី Heather Wheeler MP នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

លោក មាស គឹមហេង អនុរដ្ឋលេខាធិការ ក្រសួងការបរទេស បានថ្លែងថា អង់គ្លេសនឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ដល់ប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ផ្សេងទៀតផងដែរ។ លោក មាស គឹមហេង បានបញ្ជាក់ថាលោកស្រី Wheeler បានបញ្ជាក់ឡើងវិញដែរ នៅពេលខាងមុខនេះអង់គ្លេស នឹងអាចចាកចេញពីសហភាពអឺរ៉ុប ប៉ុន្តែលោកស្រីបានធ្វើការគូសបញ្ជាក់ថា អង់គ្លេសនៅតែផ្តល់ការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជានិងប្រទេស ដែលមានការអភិវឌ្ឍតិច ទាំង៤៨ប្រទេស គឺអង់គ្លេសនៅតែបន្តផ្តល់ដដែល។

ប្រសិនបើគាត់ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាយើងនោះ យើងនឹងទទួលបានប្រយោជន៍ ដោយសារប្រទេសអង់គ្លេសបច្ចុប្បន្ននេះ នៅក្នុងសហគមន៍អឺរ៉ុប បន្ទាប់ពីអាល្លឺម៉ងមក គឺអង់គ្លេសជាប្រទេសទី២ហើយ ដែលយើងនាំចេញទៅអឺរ៉ុប គឺអាល្លឺម៉ង់ហ្នឹង គឺជាង១ពាន់លានដុល្លារ ទៅអង់គ្លេសហ្នឹង ក៏ជាង១ពាន់លានដុល្លារដែរ។ នេះជាការបញ្ជាក់បន្ថែមពី លោក មាស គឹមហេង។

រដ្ឋាភិបាលអង់គ្លេស មានបំណងស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា គាំទ្រខ្លួន ដើម្បីធ្វើជាដៃគូសន្ទនារបស់អាស៊ាន (Dialogue Partner of Asean) នៅពេលខាងមុខនេះ បន្ទាប់ពីប្រទេសនេះ បានចាកចេញពីសហគមន៍អឺរ៉ុបជាផ្លូវការ។

លោកលើកឡើងថាទាក់ទងនឹងបញ្ហាអាស៊ាន លោកស្រី Wheeler បានសម្តែងនូវក្តីសង្ឃឹមថា ពេលអង់គ្លេសចេញផុតពី សហគមន៍អឺរ៉ុបនោះ គឺនៅពេលនោះ អង់គ្លេសនឹងស្នើសុំឱ្យកម្ពុជា គាំទ្រដើម្បីអង់គ្លេសបានធ្វើជាដៃគូចរចារបស់អាស៊ាន (Dialogue Partner of Asean) នៅពេលខាងមុខ។

លោកលើកឡើងថាទាក់ទងនឹងបញ្ហាអាស៊ាន លោកស្រី Wheeler បានសម្តែងនូវក្តីសង្ឃឹមថា ពេលអង់គ្លេសចេញផុតពី សហគមន៍អឺរ៉ុបនោះ គឺនៅពេលនោះ អង់គ្លេសនឹងស្នើសុំឱ្យកម្ពុជា គាំទ្រដើម្បីអង់គ្លេសបានធ្វើជាដៃគូចរចារបស់អាស៊ាន (Dialogue Partner of Asean) នៅពេលខាងមុខ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលើកឡើងរបស់លោកស្រី Wheeler ។ លោកថ្លែងថា អង់គ្លេស បានជួយជាច្រើនដល់ការអភិវឌ្ឍ និងកសាងកម្ពុជា ជាពិសេសបានផ្តល់ជំនួយផ្សេងៗជាច្រើន ដូចជា ខាងវិស័យអប់រំ ការដោះមីន និងសាលាក្តីខ្មែរក្រហមជាដើម។

លោក ឧបនាយករដ្ឋមន្រ្តី បានគាំទ្រចំពោះសំណើនេះ ហើយនៅពេលណាដែល អង់គ្លេសចេញផុតពី EU ហើយដាក់សំណើមក កម្ពុជានឹងគាំទ្រចំណុចនេះ។

ភាគីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អង់គ្លេស។ ភាគីអង់គ្លេស បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-អង់គ្លេស ហើយសង្ឃឹមថា នឹងកាន់តែវិវឌ្ឍន៍ល្អទៅមុខទៀត។ លោកស្រីបានចាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់កម្ពុជាផ្នែកសេដ្ឋកិច្ច ពិសេសចំពោះការវិវឌ្ឍន៍នយោបាយ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×