Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់ និង​របួស​ក្មេងប្រុស​ម្នាក់ ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

spot_img

​ភ្នំពេញ ​៖ បុរស​ពិការភាព​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ក្មេងប្រុស​សិស្សសាលា​ម្នាក់ទៀត បាន​រងរបួស ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ របស់​ប្រជាពលរដ្ឋ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ក្រុមទី​៧ ភូមិឃ សង្កាត់​ច្រាំង​ចម្រេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១១៖៣០​នាទី ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩។​

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ម្ចាស់​ឈ្មោះ ហ៊ីម ហាយ គីម​ម៉ាស់ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ​។ ឆេះ​ផ្ទះថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី ទំហំ​០៤​ម៉ែត្រ គុណ​១២​ម៉ែត្រ អស់​ចំនួន​៤​ខ្នង និង​ឆេះ​រោល​ផ្ទះថ្ម​ក្រោម​ឈើ​លើ ប្រក់​ស័ង្កសី ទំហំ​០៦​ម៉ែត្រ គុណ​១២​ម៉ែត្រ ចំនួន​២​ខ្នង (​ឆេះ​អស់​៥០​ភាគរយ​)​។ មូលហេតុ​បង្កឡើង​ដោយ​មនុស្ស​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ហេតុការណ៍ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ របស់​ប្រជាពលរដ្ឋ​ខាងលើនេះ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ប្រុស​ម្នាក់ ឈ្មោះ ហ៊ីម ប៉ា​សារី អាយុ​២៥​ឆ្នាំ ពិការ​ជើង មុខរបរ​នៅផ្ទះ និង​ម្នាក់ទៀត​រងរបួស​ស្រាល ឈ្មោះ សៃ ភូ​ឡោះ អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​។​

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង នា​រសៀល​ថ្ងៃទី​១៧ កញ្ញា​នេះ បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ទីតាំង​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះ អគ្គីភ័យ ហើយ​ក្នុងឱកាស​នោះ លោក​អភិបាល​បាន​ចូល​បុណ្យសព​៥​លាន​រៀល ដើម្បី​ជាការ​រំលែក​ទុក្ខ​ផងដែរ​។​

​អ្នកដឹង​ហេតុការណ៍​បញ្ជាក់ថា គ្រោះ​អគ្គីភ័យ​នេះ​កើតឡើង​ដោយមាន​មនុស្ស​លេង​ភ្លើង​បណ្តា​យ​ឲ្យ​ឆេះ​ផ្ទះ​តែម្តង​។ ប្រភព​មួយ​ផ្សេងទៀត បាន​និយាយថា មាន​មនុ​ស្សញៀន​ថ្នាំ​ម្នាក់ បាន​សុំ​លុយ​ឪពុកម្តាយ ដើម្បី​ទៅ​ទិញ​ថ្នាំញៀន ប៉ុន្តែ​ពួកគាត់​មិន​ឲ្យ ហើយ​ស្រាប់តែ​មួយសន្ទុះ ក៏មាន​ភ្លើង​ឆេះ​ផ្ទះ​តែម្តង ដែល​ប្រភព​នោះ បាន​បញ្ជាក់ថា សង្ស័យ​តែ​កូន​ម្ចាស់ផ្ទះ​នោះ ខឹង​ឪពុកម្តាយ​មិន​ឲ្យ​លុយ​ទិញ​ថ្នាំញៀន ក៏​ខឹង​ដុត​ផ្ទះ​ចោល​តែម្តង​។ កំលាំង​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​រួមទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១៦ គ្រឿងក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ក្រុមហ៊ុន​OCIC ចំនួន​៦​គ្រឿង​,​រថយន្ត​របស់​បុរី​វិមាន​ភ្នំពេញ​ចំនួន​២​គ្រឿង​, រថយន្ត​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​កម្ពុជា​តេ​លា​ចំនួន​១​គ្រឿង​,​និង​រថយន្ត​របស់ សាលាខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​១​គ្រឿង បានចេញ​អន្តរា​គម​ភ្លាមៗ​ដើម្បី​ជួយសង្គ្រោះ ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​នៃ​គ្រោះ​អគ្គីភ័យ​នេះ​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ដដែល​។​

ក្នុង​រយះពេល​ថ្មីៗ​នេះ គ្រោះ​អគ្គីភ័យ​បាន​កើតមានឡើង​ផ្ទួនៗ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ផ្តើមចេញពី​ការធ្វេសប្រហែស​។​

លោក​ជិន ប៊ុនធឿន នាយក​ប្រ​ត្តិ​ប​ត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បានអោយដឹង​កាលពី​ព្រលប់​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩​នេះ សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក មាន ចាន់​យ៉ា​ដា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជាបន្ទាន់​ទៅ​ចែកជូន​ដល់ដៃ​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ផ្ទះ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×