Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ​កម្ពុជា ប្រកាស​លទ្ធផល​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ CLMTV

spot_img

​សៀមរាប​៖ ក្នុងនាម​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ម្ចាស់ផ្ទះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​សម្រាប់ ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម (CLMTV) ក្រោម​ប្រធានបទ “​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅក្នុង​ប្រទេស CLMTV កិច្ចសហប្រតិបត្តិការ​វិស័យ​របប​សន្តិសុខ​សង្គម​”​។ សន្និសីទ​នេះ ត្រូវបាន​ប្រារព្វ​ពិធី​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​រ​អប្សរា​ជា​ឡេស ខេត្តសៀមរាប​ ។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​កិច្ចពិភាក្សា​នៃ​អង្គ​សន្និសីទ​
​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣​នេះ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិ​បត្តិការ​​លើ​​វិស័យ​ការងារ និង​ការ​ឯកភាពគ្នា​លើ​យន្តការ​រួមមួយ ឆ្ពោះទៅកាន់​ការរៀបចំ​ក្របខ័ណ្ឌ​រួម ស្តីពី​ចល័តភាព​របប​សន្តិសុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ នៅក្នុង​ប្រទេស CLMTV​។​

​អង្គ​សន្និសីទ​សម្រេចបាន​លទ្ធ​ផល​សំខាន់ៗ​ដូចខាងក្រោម​៖ បាន​ឯកភាពគ្នា​លើ ផែនទី​បង្ហាញផ្លូវ​ទីក្រុង​សៀមរាប​ដើម្បី​ឆ្ពោះទៅកាន់​ការចេញ​សេចក្តីថ្លែងការណ៍​របស់ រដ្ឋមន្ត្រី​ការងារ ស្ដីពី​ចល័តភាព​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV (Siem Reap Roadmap toward Labour Ministerial Declaration on the Portability of Social Security for Migrant Workers in the CLMTV Countries) ដែលជា​ត្រីវិស័យ​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ក្របខ័ណ្ឌ​រួមមួយ​ដើម្បី​ធានាថា​ពលករ​ទេសន្តរប្រវេសន៍ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម​នៅពេល​ធ្វើ​មាតុភូមិនិវត្តន៍ ឬ​ផ្លាស់​ទីកន្លែង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង វៀតណាម​។​

​បានចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​លទ្ធផល​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣​នេះ ដោយ​សង្កត់ធ្ងន់ លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​ក្នុងប្រទេស CLMTV តាមរយៈ​ការដាក់ចេញ​នូវ​យន្តការ​ចល័តភាព​របប​សន្តិសុខ​សង្គម​។​

​លទ្ធផល​ខាងលើនេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ដើម្បី​ការពារ និង​លើកកម្ពស់​សុខុមាលភាព និង​ផលប្រយោជន៍​របស់​ពល​ករ​
​ទេសន្តរប្រវេសន៍​ដែល​កំពុងធ្វើការ​នៅ​បរទេស បន្ថែម​លើ​កិច្ច​គាំពារ​សង្គម និង​ការលើកកម្ពស់​ជីវភាព​របស់​កម្មករ​​និយោជិត​នៅក្នុង​ប្រទេស ស្របតាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១៦-២០២៥),
​គោលនយោបាយ​ជាតិ ស្តីពី​មុខរបរ និង​ការងារ (២០១៥-២០២៥) និង​គោលនយោបាយ​ស្តីពី​ទេសន្តរប្រវេសន៍​ការងារ​សម្រាប់​ប្រទេស​កម្ពុជា (២០១៩-២០២៣)៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×