Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​វៀតណាម ផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម​ទៅវិញទៅមក លើ​វិស័យ ដែលមាន​កង្វះខាត​កម្លាំង​ពលកម្ម ជាពិសេស​នៅ​តំបន់​ព្រំដែន​

spot_img

​សៀមរាប​៖ ​បន្ទាប់ពី​បញ្ចប់ ស​ន្និសិទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​(CLMTV) នា​ថ្ងៃទី ១៧ ខែកញ្ញា នេះ​។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានអនុញ្ញាត​ឱ្យ​លោកស្រី Nguyen Thi Ha អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ ជនពិការ និង​សង្គមកិច្ច​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​នៅក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរបាន​រំលឹក​ឡើងវិញ​អំពី​ចំណងមិត្តភាព ជា​ប្រវត្តិសាស្ត្រ រវាង​កម្ពុជា វៀតណាម និង​ឡាវ ក្នុងការ​សាមគ្គី តស៊ូ​ដើម្បី​សន្ដិភាព​។ ព្រមទាំង​បាន​សំដែង​ការពេញចិត្ត​លទ្ធផល នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រលើ​ក​ទី​៥ និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ នៃ​ប្រទេស CLMTV និង​បាន​ប្ដេជ្ញាចិត្ត​ក្នុងការ​ខិតខំ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ទន្ទឹមគ្នា​នេះដែរ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ កាលពី​ឆ្នាំ​២០១៧ និង​បន្ត​ពិភាក្សាគ្នា ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​នឹង​ចាត់​មន្ដ្រី​បច្ចេកទេស​ធ្វើការ​ប្រជុំពិភាក្សា​កំណត់​នីតិវិធី​ដើម្បី​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​
​និង បង្ហាញ​នូវ​គោលបំណង​ក្នុងការ​ផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម​ទៅវិញទៅមក​លើ​វិស័យ​ដែលមាន​កង្វះខាត​កម្លាំង​ពលកម្ម ជាពិសេស​នៅ​តំបន់​ព្រំដែន​។​

​ភាគី​ជំនួប​បាន​ប្ដេជ្ញាចិត្ត​សហការគ្នា​ក្នុងការ ផ្លាស់ប្ដូរ​ព័ត៌មាន និង​ទិន្នន័យ ក៏ដូចជា​ការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​នៃ​ប្រទេស​ទាំងពីរ​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទៀតផង​៕​ដោយ​៖​កូ​ឡាប​

spot_img
×