Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិកម្ម​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន ស្នើ​ដល់​តុលាការ ចាត់វិធានការ​ច្បាប់​លើ​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា ដល់​ការអភិវឌ្ឍ​សង្គម​កម្ពុជា​

spot_img

​កំពង់ឆ្នាំង ​៖ លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងប្រាប់​ដល់​កងទ័ព​ថា សកម្មភាព​ក្បត់ជាតិ​ម្តង​ហើយ​ម្តងទៀត របស់​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា ដល់​ការអភិវឌ្ឍ​សង្គម​កម្ពុជា តាមរយៈ​ការ​មួលបង្កាច់ លាប​ពណ៌ បង្កចលាចល និង​អស្ថិរភាព​ឥតឈប់ឈរ រហូត​ធ្វើឱ្យមាន​ប្រតិកម្ម​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន ស្នើ​ដល់​តុលាការ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​លើ​ទណ្ឌិត​រូបនេះ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ដល់​កងទ័ព​ជើងគោក រួម​កម្លាំង​សាមគ្គី ការពារ​សន្តិភាព តស៊ូ​ប្រឆាំង​អំពើ​ក្បត់ជាតិ ក្រោមរូបភាព​បដិវត្តន៍​ពណ៌ និង​បន្ត​ថែរក្សា​រាល់​សមិទ្ធផល​នានា ដែល​ប្រសូត្រ​ចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល ដើម្បី​នាំមក​នូវ​វឌ្ឍនភាព និង​វិបុលភាព​ថែមទៀត សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​។​

​ការអំពាវនាវ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​កំពុង​បម្រើការ​នៅ​ទីបញ្ជាការដ្ឋាន​កាំភ្លើង​ធំ ស្ថិតនៅក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ធំ ដែល​នឹង​ចូលមក​ដល់​នា​ចុងខែ​នេះ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូន​ចំពោះ​នាយទាហាន និង​ពលទាហាន​ទាំងអស់ និង​បាន​រម្លឹក​អំពី​សាវតា​នៃ​ការចង​សម្ព័ន្ធមេត្រីភាព រវាង​ក្រសួងពាណិជ្ជកម្ម និង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​នៃ​កងទ័ពជើងគោក ក្នុង​គោលបំណង​លើកទឹកចិត្ត និង​ទ្រទ្រង់​ជីវភាព​របស់​កង​ព័​ទ​នៅ​សមរភូមិ​ជួរមុខ ដើម្បី​ការពារជាតិ និង​ថែរក្សា​ទឹកដី​ឱ្យបាន​គង់វង្ស​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ធ្វើការ​ពន្យល់​ពី​គុណ​តម្លៃ ក៏ដូចជា​សារសំខាន់​នៃ​សន្តិភាព សម្រាប់​ការកសាង និង​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ព្រមទាំង​ឧបាយកល​ទុច្ចរិត និង​សកម្មភាព​ក្បត់ជាតិ​ម្តង​ហើយ​ម្តងទៀត របស់​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ដែល​តែងតែ​ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា ដល់​ការអភិវឌ្ឍ​សង្គម​កម្ពុជា តាមរយៈ​ការ​មួលបង្កាច់ លាប​ពណ៌ បង្កចលាចល និង​អស្ថិរភាព​ឥតឈប់ឈរ រហូត​ធ្វើឱ្យមាន​ប្រតិកម្ម​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន ស្នើ​ដល់​តុលាការ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​លើ​ទណ្ឌិត​រូបនេះ​។​

“​ប្រជាជន​យើង មាន​សិទ្ធិសេរីភាព​ក្នុង​ការគោរព​ប្រតិបត្តិ​សាសនា និង​ចូលរួម​ពិធីបុណ្យ​ផ្សេងៗ ដោយ​ទឹកចិត្ត​ជ្រះថ្លា និង​សោមនស្ស​រីករាយ ដោយសារតែ​ប្រទេសជាតិ​យើង មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​ទីកន្លែង ដែលជា​សមិទ្ធផល​នៃ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត សម្តេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” លោក សូរ​ស័ក្តិ បាន​គូសបញ្ជាក់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×