Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​ស្មូន​ដី គឺជា​អត្តសញ្ញាណ​នៃ​ខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​អភិរក្ស និង​ជំរុញ​ការអភិវឌ្ឍ​

spot_img

កំពង់ឆ្នាំង ​៖ “​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ បាន​កំពុង​សិក្សា​អំពី​សក្តានុពល​នៃ​ផលិតផល​ស្មូន​ដី ដែលជា​អត្តសញ្ញាណ​របស់​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​អភិរក្ស និង​ជំរុញ​ការអភិវឌ្ឍ សំដៅ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែលជា​សិប្បករ​ស្មូន​ដី​” នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​។​

​នាឱកាស​ដឹកនាំ​មន្ត្រី ចុះ​ពិនិត្យមើល​សិប្បកម្ម​ស្មូន​ដី ស្ថិតនៅ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ពីថ្ងៃ​អង្គា​រ៍ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​រៀបចំ​បង្កើត “​មជ្ឈមណ្ឌល​ភូមិ​មួយ​ផលិតផល​មួយ​លើ​វិស័យ​ស្មូន​ដី​កម្ពុជា​” លោក ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​នៅក្នុង​មូលដ្ឋាន ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​មុខរបរ​ស្មូន​ដី ដែលមាន​ប្រវត្តិ​ជាប់ទាក់ទង​នឹង​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ពី​បុរាណ​របស់​ប្រជាជន នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​

​លោក​រដ្ឋមន្ត្រី បាន​សន្យា​នឹង​ខិតខំ​កៀងគរ​ប្រភពធនធាន និង​ដៃគូ​ផ្សេងៗ ដើម្បី​ជួយ​ធ្វើការ​អភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ និង​ស្វែងរក​ទីផ្សារ​ឱ្យបាន​ទូលំទូលាយ សម្រាប់​ផលិតផល​ស្មូន​ដី​របស់​កម្ពុជា តាមរយៈ​ការដាក់​តាំង​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ជាតិ និង​អន្តរជាតិ សំដៅ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន និង​ពិភពលោក​បាន​ស្គាល់​អំពី​ផលិតផល ដ៏​មាន​សក្តានុពល​មួយ​នេះ​។​

​សូមជម្រាបថា កម្មវិធី​ទស្សនកិច្ច​ខាងលើ ក៏មាន​ការចូលរួម​ពី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ អភិបាលរង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន តំណាង​ក្រុមហ៊ុននាំចេញ​ផលិតផល​ខ្មែរ ប្រធាន​សមាគម​ទេសច​រណ៍ ប្រធាន​សមាគម​ស្ត្រី ប្រធាន​សហគមន៍​សិប្បកម្ម​ស្មូនឆ្នាំង សិប្បករ ផលិតករ និង​ប្រជាពលរដ្ឋ ហើយ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង ​៖

១). ផ្សព្វផ្សាយ និង​បញ្ជ្រាប​អំពី​គំនិត​ផ្តួចផ្តើម និង​ការរៀបចំ​ផែនការ​ទិសដៅ​របស់​ក្រសួងពាណិជ្ជកម្ម ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ចូលរួម​គាំទ្រ និង​ជំរុញ​ការអភិវឌ្ឍ​ផលិតផល​ស្មូន​ដី​កម្ពុជា​។

២). បំផុស និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​សិប្បកម្ម​ស្មូនឆ្នាំង សំដៅ​ជំរុញ និង​ពង្រឹង​ការអភិរក្ស និង​អភិវឌ្ឍ​ទៅជា​ផលិតផល​អត្តសញ្ញាណ (​ភូមិ​មួយ​ផលិតផល​មួយ​) ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

៣. ចូលរួម​ធ្វើ​ពិពិធ​ម្ម​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ព្រមទាំង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

៤). សិក្សា​ស្វែងយល់​ឱ្យបាន​ច្បាស់​សាល់ អំពី​ទីតាំង​ភូមិសាស្ត្រ​ជាក់លាក់ សម្រាប់​ដាក់​ប​ញ្ជូ​ល​ទៅក្នុង​យុទ្ធសាស្ត្រ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ និង​គណៈប្រតិភូ ក៏បាន​ចូលរួម​ធ្វើជា​សាក្សី លើ​ការចុះកិច្ចសន្យា​ទិញ​-​លក់​ផលិតផល​ស្មូន​ដី ចំនួន​២ គឺ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុលាលភាជន៍​ភូមិ​បាញ់​ឆ្គោ​ល ជាមួយ​ក្រុមហ៊ុន Best Life Product Co.,Ltd និង​លោកស្រី អ៊ួ​ន ពៅ ម្ចាស់​សិប្បករ​កុល​លា​ភា​ជ ជាមួយ​ក្រុមហ៊ុន Best Life Product Co.,Ltd ដែលមាន​ទឹកប្រាក់ ២០​លាន​រៀល​ផងដែរ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×