Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រភេ​ទសំណ​ង់ផ្ទះ​បុរា​ណ ដែលអាជ្ញាធរជា​តិ​អប្សរា អនុញ្ញា​តសម្រា​ប់អ្ន​កស្រុក​អ​ង្គរ

spot_img

សៀមរាប៖ ដើម្បីថែ​រក្សា និងលើកកម្ពស់ទេសភាពវប្បធ៌ម​ក្នុ​ងរមណី​យដ្ឋា​នអង្គរ ជាពិសេសលើកតម្លៃនិងអ​ភិរ​ក្សផ្ទះ​បុរាណ​ខ្មែរ អាជ្ញាធរជាតិអប្សរាបានដាក់​ចេញ​នូវគោលការ​ណ៍គំ​រូសា​ងស​ង់លំនៅដ្ឋា​ន បែបខ្មែ​របុរា​ណដល់អ្ន​កស្រុក​អង្គរ។ ផ្ទះបែបបុរាណខ្មែ​រ​ ជាប្រភេទផ្ទះបានកសាងខ្ពស់ផុតពី​ដី​ ​ជាប្រភេទសំ​ណង់ស្រា​ល គ្មានការជីកគ្រឹះជ្រៅទៅក្នុង​ដី ​និងមានទម្រង់​៥​ប្រភេទ​ ដោយប្រភេទនីមួយៗមានភា​ព​ខុសគ្នា​ត្រង់រ​ចនាប​ថនៃដំ​បូល ។

អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យអ្ន​កស្រុ​កអង្គរ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម​ ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចា​ស់​ ក្នុង​នោះដែរ ផ្ទះដែលត្រូវបានអនុញ្ញាតឱ្យសាងស​ង់​ គឺជាប្រភេទផ្ទះដែលមានរចនាប​ថ​បែបខ្មែ​រ មានចំនួន៥​ប្រ​ភេទ គឺប្រភេទផ្ទះខ្មែ​រ ឬកឹង ប្រភេទផ្ទះរោង(ផ្ទះ​កន្តាំង) ប្រភេទផ្ទះរោ​ង​ដោល ប្រភេទផ្ទះរោង​ឌឿ​ង និងប្រភេទផ្ទះ​ប៉ិ​ត។ ចំពោះប្រភេទផ្ទះក្រៅពីនេះ​ ​មិនត្រូ​វបាន​អនុញ្ញា​តឡើយ ដូចជាផ្ទះតៀម ផ្ទះល្វែងមួយជាន់​ ឬច្រើនជាន់ ឬ​សំណង់​ទាំងឡា​យណា​ដែលមានការជីកគ្រឹះជ្រៅទៅ​ក្នុ​ងដី​ និងមា​នលក្ខ​ណៈទំនើ​បក​ម្ម។

ក្នុងនោះដែរ អាជ្ញាធរជាតិអប្ស​រក៏​បានគិតគូដល់ថ្នាំព​ណ៌ផ្ទះ ដំបូលត្រូវធ្វើអំពីក្បឿងប្រើពណ៌​ដី​ដុត ឬពណ៌ស៊ីម៉​ងត៍ ហ្វ៊ីប្រូ ឬស័ង្កសីត្រូវប្រើពណ៌ក្រហម​ ឬពណ៌បៃតង ជញ្ជាំងឥដ្ឋខាងក្រោមអាចលាប​ព​ណ៌ស៊ីម៉​ងត៍ ឬពណ៌ដីលែង ឱ្យស្រគាំទៅនឹងព​ណ៌​ឈើ ​ចំណែកឯជញ្ជាំង ​ទ្វារ បង្អួច ដែលធ្វើអំពីឈើត្រូវ​ទុក​សាច់​ឈើធម្ម​ជាតិ ឬក៏លាបពណ៌ដូច​ឈើធម្មជា​តិ។ ពណ៌ក្រៅពីនេះដែលមានសភាពស្រស់ឆើ​តឆា​យ ត្រូវបានហាមឃាត់​ ​ពុំអនុ​ញ្ញាត​ឡើយ។

ប្រជាពលរដ្ឋដែលបានរ​ស់នៅ​ក្នុង​តំបន់១ និងតំបន់២ អាចរុះរើ ជួសជុលផ្ទះចា​ស់​ទ្រុឌទ្រោ​ម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះ​ចា​ស់បា​ន ត្រូវមានលិខិតអនុញ្ញា​ត​ពីអាជ្ញា​ធរជា​តិអប្ស​រាជាមុន ដូចមានចែងក្នុងព្រះ​រា​ជក្រឹ​ត្យ នស/រកត/០១៩៩/១៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ និងបទបញ្ជារបស់រាជ​រ​ដ្ឋាភិបា​ល លេខ០២ បប ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៤ ព្រមទាំងសេចក្តី​សម្រេ​ចរ​បស់​រាជរ​ដ្ឋាភិបា​ល លេខ ៧០ សសរ ចុះថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០០៤។

តើអ្នកស្រុកអង្គរមានលក្ខខណ្ឌដូ​ច​ម្តេចខ្លះ ដើម្បីទទួលបានសិទ្ធិសាងសង់ផ្ទះថ្មីជំ​នួ​សផ្ទះចា​ស់?

យោងតាមប្រ​កា​រ១ និងប្រការ២ នៃសេចក្តីសម្រេចរបស់រាជរ​ដ្ឋាភិ​បាល​លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការកំណត់បទដ្ឋាននៃការ​ប្រើប្រា​ស់ដី​ធ្លីនៅតំ​បន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋាន​សៀ​មរាប​-អង្គរបានចែងថា ប្រជាពលរដ្ឋ​ ​ដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មក​ហើ​យអាច​ជួសជុ​លផ្ទះ​ចាស់ទ្រុឌ​ទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចា​ស់​បាន​ ដោយមានការសុំអនុញ្ញាត​ពី​សមត្ថ​កិច្ចនៃ​អាជ្ញាធ​រជាតិ​អប្សរា ប៉ុន្តែរាល់ការសាងសង់​ផ្ទះ​ថ្មីបន្ថែ​ម ត្រូវហាមឃាត់​ជា​ដាច់ខា​ត។

ប្រជាពលរដ្ឋអ្នកស្នើ​សុំ​សាងស​ង់ត្រូ​វភ្ជា​ប់មកជាមួយនូវឯកសារពាក់​ព័​ន្ធមួយចំ​នួន​ដូចជា៖ លិខិតទាក់ទងនឹ​ង​ការកា​ន់កាប់​ និងប្រើប្រាស់ដីធ្លី លិខិ​ត​ស្នាក់​នៅ (សៀវភៅស្នាក់នៅ​ ​ឬសៀវ​ភៅគ្រួ​សារ) អត្តសញ្ញា​ណ​ប័ណ្ណ និងសំបុត្រកំណើតជា​ដើ​ម។​

លើសពីនេះទៅទៀត ក្រោយពីបាន​ទ​ទួលពា​ក្យស្នើសុំសាងសង់ពីប្រជាពល​រ​ដ្ឋ អ្នកជំនាញពីនាយកដ្ឋា​ន​រៀបចំ​ដែន​ដី និងគ្រប់គ្រងលំនៅដ្ឋានក្នុង​ឧ​ទ្យាន​អង្គរ នៃអាជ្ញាធរជាតិអប្សរា នឹ​ងធ្វើការវិនិច្ឆ័យ​ដោ​យពិនិ​ត្យល​ក្ខខណ្ឌមួ​យចំនួន មុននឹង​អនុញ្ញា​តឱ្យសាង​សង់​ តាមរយៈការចុះទៅពិនិត្យដល់ទី​តាំ​ងស្នើសុំ​ជាក់ស្តែ​ងផ្ទាល់ សាកសួរព័ត៌មានទាក់​ទ​ងនឹង​ប្រវត្តិ​នៃការកា​ន់​កាប់ និងប្រើប្រាស់​ដី​ធ្លី ​ប្រវត្តិនៃការ​តាំង ទីលំនៅ ព្រមទាំងផ្ទៀងផ្ទាត់ខ្នងផ្ទះចា​ស់ដែ​លមា​ននៅ​ទីតាំងស្នើ​សុំនោះជា​មួយ​នឹងទិ​ន្នន័យ JICA ធ្វើឡើងនៅឆ្នាំ១​៩​៩៨ រូបភាពពីលើអាកាស Go​ogle Earth ឆ្នាំ២០០៤ និងឈ្មោះរបស់ម្ចាស់​សំណើនៅ​ក្នុងប​ញ្ជីជំ​រឿន​ របស់អាជ្ញាធរជាតិអប្ស​រា​ក្នុងឆ្នាំ​២០០៤-២០០៥។

នៅពេលពិនិត្យឃើញថា ម្ចា​ស់សំ​ណើមាន​លក្ខខ​ណ្ឌគ្រប់​គ្រាន់ហើ​យ អាជ្ញាធរជាតិអប្សរានឹ​ង​ចេញ​លិខិត​អនុ​ញ្ញាតសា​ងស​ង់ ដោយមានភ្ជាប់ជាមួយនឹងលិ​ខិ​តប្រកា​សសា​ងសង់ (ក្រដាសពណ៌លឿ​ង​) និ​ងកិច្ច​សន្យសា​ងស​ង់ ដែលសាមីជនយល់ព្រម​ចុះ​ហត្ថលេ​ខាព្រ​ម​ព្រៀង ជាមួយអា​ជ្ញាធ​រជាតិអ​ប្សរា​លើប្លង់​ស្ថាបត្យ​កម្ម ជាសំណង់ស្រាល​ ​គ្មានការជីកគ្រឹះជ្រៅ​ទៅ​ក្នុង​ដី ដែលមានរចនាបថជា​សំណ​ង់លំនៅ​ដ្ឋានខ្មែរ​។

គួរបញ្ជាក់ផងដែ​រថា​ ប្រជាពលរដ្ឋអាចដាក់ពា​ក្យស្នើ​សុំសា​ងស​ង់បាន​នៅ៣ទី​តាំង ៖ ទីតាំងទី១ នៅច្រកចេញចូលតែមួយប្រ​ចាំ​ស្រុកពួ​ក ទីតាំងទី២ នៅចេញចូ​ល​ចូលតែ​មួយប្រ​ចាំក្រុង​សៀម​រាប និងទីតាំងទី៣ នៅមជ្ឈមណ្ឌល​សេវា​ក​ម្មនៃអា​ជ្ញាធរ​ជាតិអ​ប្សរា ស្ថិតនៅភូមិបង្កោង ឃុំបា​គ​ង ស្រុកប្រាសាទ​បា​គង ខេត្តសៀមរាប៕ដោយ៖បញ្ញាស័ក្តិ

spot_img
×