Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិច​ប​ញ្ជាក់ថា អ៊ីរ៉ង់ជាអ្នកវាយប្រហាររោងចក្រផលិ​ត​ប្រេង​របស់​អារ៉ាប៊ី សៅអូឌី និងត្រៀមខ្លួនវា​យ​បក​វិញ

spot_img

សហរដ្ឋអាមេរិចបានធ្វើការបញ្ជាក់​ពីទី​តាំង​នៅក្នុង​ប្រទេ​សអ៊ី​រ៉ង់ កន្លែងដែលយន្តហោះដ្រូ​ន​ និងមីស៊ីលត្រូវបានគេបាញ់ចេ​ញ​ទៅលើ​រោងច​ក្រផ​លិតប្រេងរបស់ប្រ​ទេ​សអារ៉ា​ប៊ី សៅអូឌី កាលពីថ្ងៃសៅរ៍កន្លង​ទៅនេះ​​។

មន្រ្តីអាមេរិចបញ្ជាក់ប្រាប់សារ​ព័ត៌មាន​ថា ទីតាំងដែលដ្រូន និ​ងមីស៊ីលត្រូវបានបាញ់ចេ​ញ​នោះ ​គឺស្ថិតនៅភាគខាងត្បូង​ប្រ​ទេស​អ៊ីរ៉ង់។​

មន្រ្តីជាន់ខ្ពស់អាមេរិចបាននិ​យា​យថា​ ក្រុមការងាររបស់អាមេរិច​បា​នទៅដ​ល់កន្លែ​ងវា​យប្រហា​រស្ថិ​តនៅតំបន់ផលិតប្រេ​ង​ Abqaiq និងបានធ្វើការបញ្ជា​ក់​ពីយន្ត​ហោះដ្រូ​ន និងមីស៊ីលដែលត្រូវបានគេប្រើប្រា​ស់​ក្នុងកា​រវា​យប្រហា​រ។

បំណែកទាំងនោះនឹងត្រូ​វគេ​ធ្វើកា​រ​វិភាគ ​និង​ប្រើប្រា​ស់ដើម្បី​បង្ហាញ​ពីក​រណី​ដែល​ថា អ៊ីរ៉ងជាអ្នកនៅពីក្រោយ​ការ​វាយប្រ​ហារនោះ​។

ចំណែកអនុប្រធានាធិបតី​អា​មេរិ​ច លោក Mike Pence បាននិយាយកាលពីថ្ងៃអង្គារ​ម្សិ​លមិញ​ថា “អាមេរិចកំពុងតែវាយតម្លៃ​ភ​ស្ថុតាង” ហើយរដ្ឋមន្រ្តីការបរទេ​ស​ Mike Pompeo កំពុងធ្វើដំណើរទៅកាន់អារ៉ា​ប៊ី​ សៅអូ​ឌី ដើម្បីពិភាក្សាគ្នាពីការវាយ​ប​កវិញ​។

លោកបញ្ជាក់ថា “អាមេ​រិចនឹ​ងចា​ត់វិធានការគ្រប់បែបយ៉ាង​ដែ​លចា​បាច់ ដើម្បីការពារប្រទេស​ ​និងក​ង​ទ័ព​យើង និងសម្ព័ន្ធមិត្តរបស់យើង​នៅ​ឈូង​សមុទ្រ​”។

ទោះយ៉ាងណា អ៊ីរ៉ង់បា​ន​​ធ្វើកា​របដិសេធថា ខ្លួនជាប់ពាក់ព័ន្ធនឹងការវាយប្រ​ហា​រនោះ​។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ​J​avad Zarif បានធ្វើការបង្ហោះនៅ​លើ ​Twitter ថា “យេមែនជាអ្នកទ​ទួ​លខុ​សត្រូ​វលើ​ការ​វាយ​ប្រ​ហា​រនោះ”។ លោកបញ្ជាក់ថា​ ​ការដាក់កំហុសលើអ៊ីរ៉ង់នឹង​មិន​អាច​ផ្លាស់ប្តូ​រស្ថា​នការ​ណ៍បា​ន​នោះទេ។

សូមបញ្ជាក់ថា បន្ទាប់​ពី​មានកា​រវាយ​ប្រហារកន្លែងផលិតប្រេងនៅអា​រ៉ា​ប៊ី សៅអូឌី តម្លៃប្រេងឆៅបានហក់ឡើងជិ​ត​ ២០​ភា​គរយ ដោយមានតម្លៃ ៧​១​,៩៥ដុល្លារក្នុងមួ​យ​ធុង។

រដ្ឋមន្រ្តីថាមពលអារ៉ាប៊ី​ ​សៅអូឌី បញ្ជាក់ថាស​ង្វាក់ផលិតប្រេង​នឹ​ងត្រូ​វ​ទៅកាន់​ដំណើ​រការ​ពេ​ញលេ​ញវិ​ញ នៅចុងខែ​នេះ​៕

អត្ថបទប្រែសម្រួលដោយ៖ ​សុភ័ក្រ
ប្រភព៖ BBC

spot_img
×