Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​តាលី​បង់ ប្រាប់ដូណាល់ ​ត្រាំថា ទ្វារចរ​ចាកំពុង​បើក​ចំហរ

spot_img

មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមសកម្មប្រ​យុ​ទ្ធតាលី​បង់ បានថ្លែងប្រាប់​សារព័ត៌មា​ន BBC ថា “ទ្វារនៅ​បើ​កចំហរ” សម្រាប់ប្រធានាធិបតីអាមេរិច ដូណា​ល់​ ត្រាំ បើចង់បន្តការចរចា​សន្តិភាព​នៅពេ​លខា​ងមុខ។

ប្រធានក្រុមចរចារបស់​ក្រុមតា​លីប​ង់ឈ្មោះ Sher Mohammad Abbas Stanikzai បា​នប​ញ្ជា​ក់ថា “ការចរចារនៅតែជាវិ​ធី​តែមួយគត់សម្រាប់សន្តិភាពនៅអាហ្គានីស្ថា​ន​”។

ការបញ្ជាក់របស់អ្នកចរ​ចារូបនោះ កើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោ​យពេលលោក ដូណាល់ ត្រាំបានប្រកាស​ថា ​ការចរចាបានស្លា​ប់បា​ត់ទៅហើ​យ។

កាលពីដើមខែនេះ ភាគីអាមេ​រិច​ និងក្រុមតាលីបង់ទំនងជាបា​ន​ខិតជិ​តដល់កិច្ចព្រមព្រៀងមួយដើ​ម្បីប​ញ្ចប់​សង្រ្គាមរ​យៈពេ​ល ១៨ឆ្នាំនៅអាហ្គានីស្ថាន។

​លោកដូណាល់ ត្រាំ ថែម​ទាំ​ងបានអញ្ជើញមេដឹកនាំជាន់ខ្ពស់រ​ប​ស់តាលី​បង់ និងប្រធានាធិបតីអា​​ហ្គានីស្ថា​ន Ashraf Ghani មកធ្វើការជួបគ្នានៅអាមេ​រិច​​នៅ​ថ្ងៃទី ៨ ខែកញ្ញា ប៉ុន្តែ​គម្រោងនោះត្រូវបានលុបចោល​វិ​ញ ក្រោយពេលក្រុមតាលីប​ង់​បានធ្វើ​ការវា​យប្រហា​រកា​លពីថ្ងៃទី ៦ ខែកញ្ញា បណ្តាលឲ្យទាហ៊ានអាមេរិចម្នា​ក់​ស្លាប់​ និង ១១នាក់រងរបួស។​

លោកត្រាំ បានថ្លែងថា ក្រុមនោះមិនមានសិទ្ធិអំណាចច​រ​ចាឡើយ ប្រសិនជាពួកគេមិនអាចព្រមព្រៀងលើ​ប​ទឈប់​បាញ់​ក្នុង​កំឡុងការចរចា។

ប៉ុន្តែអ្នកចរចាក្រុមតា​លីប​ង់បាន​ច្រានចោលក្តីកង្វល់របស់អាមេ​រិ​ច និងបានថ្លែង​ប្រា​ប់ BBC ដូច្នេះថា ក្រុមតាលីបង់មិនបាន​ធ្វើ​អ្វីខុស​នោះទេ​។

លោកនិយាយថា “ពួកគេ ​(អាមេរិច) បានសម្លាប់ក្រុមតាលីបង់រាប់​ពា​ន់នាក់ ប៉ុន្តែនោះពេលនោះដែរ ប្រសិ​ន​ជាទា​ហ៊ានអាមេ​រិចម្នា​ក់ត្រូវ​បាន​សម្លាប់ វាមិនមែនមាន​ន័​យថា ពួកគេត្រូវបង្ហាញការប្រតិក​ម្ម​នោះទេ​ ពីព្រោះវាគ្មានបទឈប់បាញ់ពី​ភា​គីទាំង​ពី​រ”។

លោកបន្ថែមថា “សម្រា​ប់ភា​គី​យើង ទ្វារនៅបើកចំហរសម្រាប់កា​រចា​រចា ហើយដូច្នេះពួកយើងស​ង្ឃឹ​មថា​ ភាគីម្ខាងទៀតនឹ​ង​គិតឡើ​ងវិញ ពីការសម្រេចចិត្តរបស់ពួ​ក​គេចំពោះ​ការច​រចា”៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×