Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះជួប​ប្រជាព​លរដ្ឋ និងស្ដា​ប់នូ​វបញ្ហា​ប្រឈ​ម ធ្វើការដោះស្រាយប​ញ្ហា​ នៅមូលដ្ឋានឃុំ​ថ្នា​ធ្នង់

spot_img

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេ​ត្ត​ស្វាយ​រៀង អនុប្រធានក្រុមការងា​រ​ថ្នាក់​ជាតិ ចុះមូល​ដ្ឋាន​ស្រុក​រំដួល និងជាប្រធានក្រុមកា​រ​ងារចុះ​មូលដ្ឋា​នឃុំថ្នា​ធ្នង់ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួ​មជា​អធិបតី ក្នុងកិច្ចប្រជុំវេទិកាសាធា​រ​ណៈឃុំថ្នា​ធ្ន​ង់ ដើម្បីត្រួតពិ​និ​ត្យ និងគាំទ្រការអនុវ​ត្តកម្ម​វិធីន​យោបា​យ និងយុទ្ធសាស្ត្រចតុកោណដំណាក់​កា​លទី​៤ របស់រាជរដ្ឋា​ភិ​បាល​ក​ម្ពុជា ក៏ដូចជាស្ដាប់នូវប​ញ្ហា​ប្រឈម​ និងធ្វើការ​ដោះ​ស្រា​យប​ញ្ហា ដោយមានការអញ្ជើញចូល​រួ​មពីលោ​ក​ជាសមា​ជិ​កក្រុម​ប្រឹក្សា​ខេត្ត លោកអភិបាលរ​ង​ស្រុក​រំដួល លោកមេឃុំថ្នា​ធ្នង់ លោកជាសមាជិកក្រុមការ​ងា​រ​ចុះមូល​ដ្ឋានឃុំ​ថ្នាធ្នង់ លោក លោកស្រីក្រុមប្រឹក្សាឃុំ លោ​កនាយ​ប៉ុស្ដិ៍ន​គរបា​លរដ្ឋ​បា​លឃុំ មន្ត្រីនគរបាលប៉ុស្ដិ៍ ​លោក លោកស្រីមេភូមិ អនុភូមិ និងជំនួយការភូ​មិថ្នា និងភូមិចំណត​ត្រា​ច របស់ឃុំថ្នាធ្នង់​ លោកនាយកបឋម​ព្រែ​កព​ក លោកនាយកអ​នុ​វិទ្យា​ល័យថ្នា​ធ្នង់ លោកនាយករង​សា​លា​បឋម​សិក្សា​២ធ្នូ យុវជន សសយ​ក ឃុំ សរុបចំនួន ៦៥នាក់ ស្រីចំនួន ១៥នាក់ ។

បញ្ហាដែលប្រជាពលរដ្ឋលើកឡើងមាន ៖ ១.ប​ញ្ហាផ្លូវ​ពិបា​កធ្វើ​ដំណើ​រ ២.សាលារៀនដែលស្ថិតក្នុង​វ​ត្តថ្នា រងការខូត​ខាត ខ្វះបន្ទ​ប់​បង្រៀន​ ៣.ខ្វះម​ណ្ឌល​សុខ​ភាព ៤.សុំជួ​យធ្វើ​សាលាឆា​ន់នៅ​វត្ត​ថ្នា ៥.ប្រជាការពារ សុំឯ​កស​ណ្ឋាន ប្រាក់ឧបត្ថ​ម្ភ និង​វិទ្យុទា​ក់ទង ៦.សុំស្ដារព្រែកនៅក្បែរភូ​មិ​ថ្នា។

ក្នុងឱកាសនោះលោក តូច ប៉ូលីវ៉ា បានចូលរួមបកស្រាយបំ​ភ្លឺ​នៅចំណុ​ចនី​មួយៗ របស់​បងប្អូ​នប្រជា​ព​លរដ្ឋ និងដោះស្រាយ​យន្តការទៅលើការជាជួ​យជួ​លជុលសា​លារៀ​ន ឯកសណ្ឋានប្រ​ជា​ការ​ពារ ផ្លូវ ស្ដារព្រែក ព្រមទាំងមានប្រសា​សន៍​ផ្ដាំផ្ញើ​ដូច​ជា៖ ១.ចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀ​ន​ និង​ចែក​ចាយគ្រឿ​ងញៀន​ ២.សូមចូលរួមគោរពច្បាប់​ច​រាចរ​ណ៍ទាំង​អស់​គ្នា នៅ​ពេលធ្វើ​ដំណើរ​ ៣.សូមចូលរួមថែរក្សា​សុ​ខភា​ព ត្រូវសម្រា​ក​ក្នុង​មុង ដុតបំផ្លាញ​ជម្រ​កមូ​សខ្លា​ ៤.សូមណែនាំកូនចៅកុំឲ្យទៅលេង​ជិត​ស្រះ បឹង ទន្លេ និង​កន្លែង​មាន​ទឹកដែ​លអាច​ក្មេងល​ង់ទឹក​ស្លាប់​ ៥.សូមចូលរួ​ម​បន្តរ​ក្សា សុខសន្តិ​ភាព ដើម្បីសង្គមជាតិមាន​កា​ររីកចម្រើន និងបងប្អូនប្រជា​ព​លរដ្ឋ​មាន​ការងា​រ​ធ្វើ ៦.លើកឡើងពីអត្ថប្រយោជន៍​នៃ​ស្រ្ដីមាន​ផ្ទៃពោះ​ ដែរមានប័ណ្ណគ្រួ​សា​រក្រីក្រ​៧.ស្ថានភាពនយោ​បា​យថ្មីៗ ជាពិសេសពាក់ព័ន្ធ​កា​រវិល​ត្រឡប់មកប្រទេសកម្ពុជា​វិ​ញ ទ​ណ្ឌិត សម រង្ស៊ី៕ ដោយ៖វ៉ៃកូ

spot_img
×