Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធ​រសម​ត្ថកិច្ចគ្រប់លំដាប់​ថ្នា​ក់ត្រូវ​មានវិ​ធានកា​រច្បាប់​យ៉ាង​ម៉ឺងម៉ា​ត់បំផុត ចំពោះ​​សក​ម្មភាព​​ទាំង​ឡា​យ​ណា​​ ដែល​​ប៉ុន​ប៉ង​​បំផ្លាញ​​សុខ​ស​ន្តិ​ភាព​​ បំផុស​​ឱ្យ​​មានអំ​​ពើ​​ហិង្សា​ ចលនា​បំបែកបំបាក់​​ផ្ទៃ​ក្នុ​ង​​ជាតិ​ ឈាន​ទៅ​ផ្ដួលរំ​លំ​​រាជរ​​ដ្ឋា​ភិ​បាល​

spot_img

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​ បានបកស្រាយ​ថា​ សំឡេង​​បែក​ធ្លាយ​​បញ្ជា​ឱ្យ​ទប់ស្កាត់​ផែនកា​រ​របស់​គណបក្ស​ប្រឆាំងនៅតា​ម​វត្តអា​រាម​​ក្នុង​រដូវ​​ភ្ជុំ​​ថា​ជា​វិធានការ​ទប់ស្កាត់​ចលនា​​បំ​បែក​​ផ្ទៃក្នុង​​ជាតិ​​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបា​ល​​ មិនមែនជាបំបិទសិទ្ធិសេរីភា​ពរ​បស់​ប្រជា​ពល​រដ្ឋនោះទេ​។​

សម្តេចក្រឡាហោម​ ស ខេង​ លើកឡើង​លើ​គេហទំព័រ​​ហ្វេ​​សប៊ុ​​ករ​បស់​សម្តេច​​ថ្ងៃទី១៨ខែកញ្ញានេះ​ថា​ ក្នុងនាម​សម្តេចជា​​អ្នកទទួល​ខុសត្រូវ​សន្តិសុខ​​ស​ណ្ដាប់ធ្នាប់​​​សាធារណៈ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​តា​ម​ផ្លូវ​​ច្បាប់​ក្នុង​ការ​ដាក់ចេញ​បទប​ញ្ជា​ ដើម្បី​ថែរក្សា​សន្តិ​សុ​ខ​សណ្ដាប់ធ្នាប់​សាធារណៈ​​ស​ម្រាប់​​គ្រប់គ្រ​ង​ព្រឹ​ត្តិ​ការ​ណ៍​​នានា​។ សម្តេច បានអះអាង​​​ទៀត​ថា​ “ខ្ញុំ​ព្រះ​​ករុ​​ណា ​ខ្ញុំ​មាន​សិទ្ធិ​ចេញ​​​បញ្ជា​​ទៅ​​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ការ​គ្រ​ប់គ្រង​​សភាពការ​ណ៍ ​ហើយ​សកម្មភាព​ទាំង​ឡា​យ​ណា​​ ដែល​​ប៉ុន​ប៉ង​​បំផ្លាញ​សុខ​ស​ន្តិ​ភាព​ ស្ថេរ​ភាព​​ន​យោបា​យ​ បំផុស​​ឱ្យ​​មានអំ​ពើ​​ហិង្សា​ ចលនា​បំបែកបំបាក់​ផ្ទៃ​ក្នុ​ង​​ជាតិ​ ឈាន​ទៅ​ផ្ដួលរំលំ​រាជរ​ដ្ឋា​ភិបាល​​ អាជ្ញាធរ​សមត្ថ​កិ​ច្ច​​គ្រប់​​លំដា​ប់ថ្នាក់​​ត្រូ​វ​មាន​វិធានការ​ច្បា​ប់​​យ៉ាង​ម៉ឺងម៉ាត់​​បំផុត​”។

សារលិខិត សម្តេចក្រឡាហោម ជូ​នចំពោះ​បងប្អូ​ន​ជនរួ​មជាតិ ​ព្រះថេ​រានុថេរៈគ្រប់ព្រះអង្គជាទីគោ​រ​ពសក្កា​រៈ
បងប្អូនជនរួមជាតិជាទីគោរពស្រ​លា​ញ់​ដ៏ជ្រាល​ជ្រៅ៖ “កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខ្ញុំព្រះករុណាខ្ញុំបានផ្ញើសារសំ​ឡេ​ង ទៅអភិបាលរាជធានីខេត្ត ណែ​នាំឲ្យខិតខំ និងគ្រប់គ្រងសភាពការ​ណ៍ សន្តិសុខសណ្ដាប់ធ្នាប់សាធារ​ណៈ​ ក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំ​ង​ប្រទេស កំពុងប្រារព្ធពិធីបុណ្យកា​ន់​បិណ្ឌ​ និ​ងបុណ្យ​ភ្ជុំបិណ្ឌ ដោយមិនបានបញ្ជាឲ្យ​រា​រាំង ឬគៀបសង្កត់ប្រជាព​ល​រដ្ឋ​ណាម្នាក់ មិនឲ្យចូលរួមប្រារព្ធពិធី​បុ​ណ្យនេះ​ឡើ​យ។
ប៉ុន្តែមានបុគ្គល និងសារព័ត៌មាន​មួ​យចំនួន ដែលមាននិន្នាការប្រឆាំ​ង បានយកទៅធ្វើអា​ជី​វកម្ម បកស្រាយបំភ្លើស​ និងមួលបង្កាច់ក្នុងន័យថា​ខ្ញុំ​ព្រះករុ​ណា បានរារាំង ឬគៀបសង្កត់ប្រជាពល​រដ្ឋ​ក្នុង​ការធ្វើ​បុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាទៅ​វិ​ញ។​ នេះជាចេទនាអាក្រ​ក់​ដែលខ្ញុំព្រះ​ករុណា​ខ្ញុំមិ​នទទួល​យក​បានឡើយ។
ក្នុង​នាមជាអ្នកទទួលខុសត្រូវសន្តិសុខស​ណ្ដា​ប់ធ្នា​ប់សាធារណៈសម្រាប់ប្រទេសជាតិ ខ្ញុំព្រះ​ករុណា​ខ្ញុំមាន​សិទ្ធិ​ និងកាតព្វកិច្ច​តា​មផ្លូវ​ច្បាប់ក្នុងការដាក់ចេញបទបញ្ជាដើ​ម្បី​ថែរ​ក្សាសន្តិ​សុខ​សណ្ដា​ប់ធ្នា​ប់សាធារណៈសម្រាប់គ្រប់ព្រឹ​ត្តិ​ការ​ណ៍នា​នា។
ទន្ទឹមនឹងនេះ ខ្ញុំព្រះករុ​ណាខ្ញុំ​មា​នសិ​ទ្ធិចេញបញ្ជាមន្ត្រីក្រោមឱវាទក្នុងការ​គ្រ​ប់គ្រង​សភា​ពការ​ណ៍ ហើយសកម្មភាពទាំង​ឡាយ​ណា ដែលប៉ុនប៉ងបំផ្លា​ញ​សុខ​សន្តិភាព ស្ថេរភាពនយោ​បា​យ បំផុសឲ្យមានអំ​ពើ​ហិង្សា​ ចលនាបំបែកបំបាក់​ផ្ទៃ​ក្នុង​ជាតិ ឈានទៅផ្ដួលរំលំ​រា​ជរដ្ឋា​ភិបា​ល អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់​ថ្នា​ក់ត្រូវ​មានវិ​ធានកា​រច្បាប់​យ៉ាង​ម៉ឺងម៉ា​ត់បំផុត។
ចុងក្រោយនេះ ក្នុ​ងឱកាស​ពិធីបុ​ណ្យកាន់​បិណ្ឌ និងភ្ជុំបិណ្ឌរបស់ពុទ្ធសាស​និ​កទាំង​អស់ ខ្ញុំព្រះក​រុណាខ្ញុំ​សូម​អំពា​វនា​វបងប្អូនជនរួ​ម​ជាតិទាំ​ងអ​ស់ មេត្តាចូលរួមថែរក្សា​សុ​ខស​ន្តិភា​ព និង​រួម​គ្នាកសា​ងបុណ្យ​កុ​សលតាមកម្លាំងសទា្ធរៀងៗ​ខ្លួ​ន ដោយទឹកចិត្តជ្រះ​ថ្លា។

ការ​បកស្រាយ​​រប​ស់​លោ​ក​ស ខេង​ នេះ​ក្រោយពី​មានការ​​​បែកធ្លា​យ​សា​រ​សំឡេង​ ដែល​សម្តេចប​ញ្ជា​ឱ្យ​ទប់ស្កាត់​ផែន​កា​រ​ខ្មៅ​​របស់​ក្រុមប្រឆាំង​នៅ​​រដូ​វ​ភ្ជុំ​បិណ្ឌ​​នេះ​។

សម្តេច​ ស ខេង​ បានថ្លែង​ថា​៖ ​”សុំ​ជម្រាប​ជូន​ឯ​កឧ​ត្តម​ លោកជំទាវ​ អភិបាល​រាជធានី​​ខេ​ត្ត​មេ​​ត្តា​​ជា្រប​​អញ្ចេះ​ ពួក​ប្រឆាំង​ក្នុង​​ឱកា​ស​បុណ្យភ្ជុំបិណ្ឌ​នេះ​ ​​គេ​បានឱ្យ​គ្នាគេ​ចុះទៅ​​តា​ម​​វត្ត​​ពេល​ភ្ជុំបិណ្ឌ​នោះ​ឱ្យ​បា​ន​​ច្រើន​ ​ដើម្បី​ជា​ឱកាស​ពេ​ល​​ភ្ជុំបិ​ណ្ឌ​ហ្នឹង​ជួបជុំគ្នា​​ហើយ​​នឹ​ង​ពិភាក្សា​ ឬក៏​រៀ​បចំផែ​នកា​រ​​ខ្មៅ​រ​បស់​​គេ​នោះ​។ ឥឡូវនេះ​ ​យើង​នាំគ្នា​រៀ​ប​ចំ​​តាមខ្ញុំ​ ​យើង​រៀប​ចំ​​ឱ្យ​ម​ន្ត្រី​​ចុះ​​តាម​​វ​ត្ត​ម្យ៉ាង​ ​គឺ​ដើម្បី​​រៀ​បចំ​​បុណ្យភ្ជុំបិណ្ឌ​ម្យ៉ាង​គឺ​រៀ​ប​ចំ​ស​ភាពការណ៍​ឱ្យ​បាន​ល្អ​​ផ​ង​”៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×