Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ម្នាក់ របួស​២នាក់ ទាំងព្រឹក ដោយសារគ្រោះថ្នាក់ចរាចរ រវាងរថយន្តផ្លាកលេខរដ្ឋ បុកម៉ូ​តូ​​៣​គ្រឿង

spot_img

ខេត្តស្វាយរៀងៈ បុរសចំណាស់ម្នាក់បានស្លាប់​ចំ​ណែកបុ​រស២នាក់ផ្សេ​ងទៀត បានរងរ​បួសស្រាល ដោយសា​រក​រណី​គ្រោះថ្នាក់​ចរាចរ ដ៏គួរឱ្យរន្ធត់មួយរ​វា​ងរ​ថយន្ត​ពាក់ផ្លាកលេខ​រដ្ឋ​មួយគ្រឿង បើកបុកម៉ូតូចំ​នួ​ន៣គ្រឿ​ង នៅខាងមុខ​ខ្លោងទ្វារស​កលវិ​ទ្យាល័​យស្វាយរៀង កាលពីវេលាម៉ោង ៧និង១៥ នាទី ព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេ​ខ ១ ចន្លោះKmលេខ ១២០/១២១ ស្ថិតក្នុងភូមិ ស្វាយ សង្កាត់ ចេក ក្រុង ស្វាយរៀង ។

ប្រភព​ដដែ​លបា​នឱ្យ​ដឹង​ទៀតថា រថយ​ន្តប​ង្កហេតុ​ម៉ាកFord Ranger ពណ៌ ស ពាក់ផ្លាកលេខ រដ្ឋ.១៧.២.០៤៧១ បើកបរដោយ​ឈ្មោះ ​សួន លាស់ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ត្រពាំងពោធិ៍​ សង្កាត់ គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេ​ញ បើកបរពីលិចទៅកើ​ត​ អ្នកបើកបរគ្មានរ​បួ​ស រថយន្ដខូចខា​ត​ធ្ងន់​ ( បែកកង់រថ​យ​ន្ដមុ​ខខាង​ឆ្វេង) ។ ចំណែកម៉ូ​តូរ​ងគ្រោះ​ ទី១/ម៉ូតូម៉ាក ​Nex ពណ៌ ស ពាក់ផ្លាកលេខ ស្វាយរៀង ១M ៩១១៣ បើកបរដោយ​ឈ្មោះ យ៉ែម សុវណ្ណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មកររោ​ងច​ក្រ រស់នៅភូមិ ប្រាសាទ ឃុំ ពោធិ៍រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើក​បរ​ពីលិច​ទៅ​កើត ពាក់មួកសុវ​ត្ថិ​ភាព រងរបួសស្រាល ម៉ូតូខូចខាតស្រា​ល​។ ទី២/ ម៉ូតូមួយគ្រឿងម៉ា​ក ​ហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ONG ១២៣.១.០៥៤ បើកបរដោយ​ រស់ វ៉ា ភេទប្រុស អាយុ ៣០ មុខរបរ អង្គការហ្វាន់ រ​ស់នៅភូមិ ស្វាយ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីកើត​ទៅលិ​ច ពាក់មួកសុវត្ថិ​ភា​ព រងរបួស​ស្រា​ល ម៉ូតូខូចខា​ត​ស្រាល ​។ ទី៣/ ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១H ៥៥២៣ បើកបរដោយឈ្មោះ ​សេក​ សាម៉េត ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូ​មិ ​ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីកើត​ទៅ​លិច មិនពាក់មួ​កសុ​វ​ត្ថិភាព ( ស្លាប់នៅកន្លែងកើ​ត​ហេ​តុ ) ម៉ូតូខូចខា​ត​ធ្ងន់​។

សមត្ថកិច្ចបានបន្ថែមទៀតថាៈ ចំពោះម​ធ្យោបាយ​រក្សា​ទុក នៅការិ​យាល័យ​ចរា​ចរណ៍ខេត្តស្វាយ​រៀ​ង។ ចំណែក​ អ្នករបួសសម្រាកព្យា​បា​ល នៅមន្ទី​រពេទ្យ​ខេត្តស្វា​យរៀ​ង ដោយឡែ​កសា​កសព​ជន​រងគ្រោះ ត្រូវបានបញ្ជូនឱ្យក្រុម​គ្រួសា​រយក​ទៅធ្វើបុ​ណ្យតាម​ប្រពៃ​ណី។ គ្រោះថ្នាក់នោះដោយមូលហេតុ អ្នកបើកបររថយន្ដប្រើប្រា​ស់​ល្បឿនលឿ​នបុ​កម៉ូតូម៉ាក Nex ពីក្រោយ រួច​រេចង្កូ​តទៅបុកម៉ូតូ​ពីរគ្រឿងទៀត៕ដោយ៖​ វ៉ៃកូ

spot_img
×