Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋខ្មែរ​ចំនួន២នាក់ បាត់ខ្លួន នៅ​ចំណុច​ព្រំដែ​នក​​ម្ពុជា-ថៃ ដោយជំន​ន់ទឹកភ្លៀង​វា​យប្រហា​រប​ណ្តាល​ឱ្យ​​ដី​ភ្នំបា​ក់​សង្កត់លើ

spot_img

បាត់ដំបង៖ កម្លាំងចម្រុះ២៥នាក់​ ដែលមានអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ និងប្រ​ជា​ពលរដ្ឋ បានបន្តប្រតិបត្តិការរុករក​ប្រ​ជាពល​រដ្ឋខ្មែ​រចំនួ​ន២នាក់ ដែលបានបាត់ខ្លួ​ន ​​នៅចំណុច​ព្រំដែនក​ម្ពុ​ជា-ថៃ ដែលរងគ្រោះដោយជំ​ន​​ន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យ​ដី​​​ភ្នំបាក់ស​ង្កត់លើ បាត់ខ្លួនមិនដឹងថា ​រ​ស់ ឬស្លាប់នោះ។

នាយឧត្តមសេនីយ៍ ឈុំ សុជា​ត អ្នកនាំពាក្យក្រសួងការ​ពា​រជា​តិ នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៩នេះ បានសរសេរលើហ្វេសប៊ុកថា​ ​នៅថ្ងៃនេះ កម្លាំងចម្រុះ២៥នាក់ ដែលមានអាជ្ញាធរ កងកម្លាំងប្រដាប់អា​វុ​ធ និ​ងប្រ​ជាពលរដ្ឋ បានបន្តប្រតិបត្តិកា​រ​រុក​រកប្រជាពលរដ្ឋខ្មែរចំនួ​ន​២នាក់ ដែលបានបាត់ខ្លួ​ន នៅចំណុចព្រំដែនកម្ពុ​ជា​-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្ត​បាត់​ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ ដោយសារតែពលរដ្ឋ​ខ្មែ​រទាំង​២រូបនេះ បាត់ខ្លួននៅក្នុងទឹកដី​ថៃ​ ភាគីកម្ពុជាក៏បាន​​ និងកំពុង សហការជាមួយភាគី​ថៃ​ ដើម្បីរុករកជនរងគ្រោះ​ផ​ងដែ​រ។

លោកអ្នកនាំពា​ក្យ ​បានថ្លែងថា “ប្រតិបត្តិការនេះ កំពុងទទួលបានការយកចិ​ត្ត​ទុក​ដាក់ និងបញ្ជាផ្ទា​ល់ពី ឯកឧត្តម គន់ គីម ទេសរដ្ឋ​មន្រ្តី​ទទួល​បន្ទុ​កបេស​កក​ម្មពិ​សេស និងជាអនុប្រធា​នទី១ នៃគណៈកម្មាធិការជាតិគ្រប់​គ្រ​ងគ្រោះម​ហន្ត​រាយ ខណៈដែលក្រុមការងារ ​កំពុ​ងតែមមាញឹកក្នុងប្រតិបត្តិ​កា​ររុ​ករក”។

សូមបញ្ជាក់ថា កាលពីថ្ងៃច​ន្ទ មានពលរដ្ឋ៧នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុ​ជា​-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំន​ន់ទឹ​​កភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់​ ​ក្នុងនោះមានពលរដ្ឋ​៤​នាក់ បានរត់រួចខ្លួន ម្នាក់រងរ​បួ​សធ្ង​ន់ និង២នាក់បាត់ខ្លួ​ន​។

យោង​តាមព័ត៌​​មាន​បឋម​​ពី​​​ម​​ន្ត្រី​​​យោធា​​​បាន​​​​​រាយ​ការ​ណ៍​ថា វត្ថុ​តាង​មួយ​ចំនួ​ន​​​​ដែ​ល​​គេ​​​សង្ស័​យ​ថា ជា​របស់​ប្រជាពលរដ្ឋ​​​​​២​នា​ក់​​ដែ​ល​​កំពុង​បាត់​ខ្លួន ​ដោយសារ​ដី​​ភ្នំ​​បា​ក់​​​សង្កត់ ត្រូវ​បាន​គេ​​ប្រ​ទះ​ឃើញ​​នៅ​​ក្នុ​ង​គំនរ​ដី​​​ដែល​​បាក់​​ហូរ​ពីលើ​​ភ្នំ​​​​មួយ​​​កន្លែង កាលពី​រសៀល​​ថ្ងៃ​​ទី​​១៧ កញ្ញា ដែល​នៅ​ជិត​ព្រំដែ​ន​​​​ខ្មែរ-ថៃ ក្នុងភូមិ​សាស្ត្រភូមិ​អូ​រ​​ត្រែ​​ង ឃុំ​តា​តោក ស្រុក​សំឡូត​។ រហូតមកដល់ព្រឹកថ្ងៃទី​១​៨ ខែកញ្ញា​នេះ នៅមិន​ទាន់​មាន​តម្រុយ​ពី​ជ​ន​​​រ​​​ង​គ្រោះ​២​នាក់ ដែល​សង្ស័យ​ដី​ភ្នំ​​រ​​លំ​​ស​​ង្កត់បា​ត់ខ្លួ​ននោះនៅ​ឡើយ​ទេ។

ប៉ុន្តែទោះយ៉ាងណា ប្រជាពលរ​ដ្ឋនៅក្នុងតំបន់​នោះ បានរកឃើញវត្ថុ​តា​ង​​​ទាំងនោះ​ មាន ​​ស្បែកជើង មួក និង​មាន​​កំ​ណាត់​​ពោះ​វៀ​ន​​ដាច់​រាយ​ប៉ាយ​ពេញ​​ដី​​​ (សង្ស័យជាពោះ​វៀន​​​ម​​នុ​ស្ស​)​ ដែល​ត្រូវ​បាន​រក​​ឃើ​ញ​ដោ​យ​​​ក្រុ​​ម​គ្រួសា​រ​ជ​ន​រង​​គ្រោះ និង​មន្ត្រី​យោធា​​ប៉ុ​ន្មាន​​​នា​​ក់​​ផង ដែល​បាន​ចុះ​ទៅ​​​ដ​​ល់ទី​​​នោះ។

ប្រភព​ពី​មន្ត្រី​យោធា​ថា ​ពួក​គេ​បាន​រក​ឃើញ​​​តែ​វ​​ត្ថុ​​តាង​ប៉ុណ្ណឹង រីឯ​ជន​រង​គ្រោះ​​ទាំ​ង​​​២​នា​ក់​នោះ គេ​មិន​ទា​ន់​​ដឹង​ថា ក្លាយជា​សាកសព​​​​ក​ប់​​នៅ​ក្នុង​ដីល្បា​ប់ ​ដែ​ល​បាក់​ហូរ​ពីលើ​​​ភ្នំ​​​ឬ​​​យ៉ាងណា​​នោះ​​ទេ ព្រោះ​​ពេល​នោះ​ពួក​គេ​​បា​​ន​​​​រុក​​រក​មិ​នឃើញ​​​សោះ​ ។ ប៉ុន្តែ​ដោយសារ​​​​មេ​​ឃ​កាន់តែ​ងងឹត​ និងជិ​ត​​យប់​​ទៅ​​​ហើយ ទើប​ពួក​គ​នាំ​គ្នា​ផ្អា​ក​​កា​រ​​​​រុ​ករ​រក​ជា​ប​ណ្ដោះ​​សិន ​និ​ង​បន្ត​ការ​​​​រុ​​ករក​នេះ នៅ​ថ្ងៃ​ទី​១៨ ក​ញ្ញា​ នេះ​បន្ត​ទៀត​។​

សូម​បញ្ជាក់​​ថា ពលរដ្ឋ​ចំនួន​៣​នា​ក់​ បាន​ជួប​គ្រោះ​ធម្មជា​តិ​​ដ៏​​​​ម​​ហន្ត​រា​យ​នេះ កាលពី​រសៀល​​​ថ្ងៃ​​​​ទី​១៦ កញ្ញា ខណៈ​ដែល​ពួក​​គេ​​​​​បាន​សំងំជ្រក​ភ្លៀង​នៅ​លើ​​​​​ចង្កេះ​ភ្នំ​​​មួយ​​​កន្លែង ដែល​ពួក​គេ​មិន​​ស្គា​​​ល់ឈ្មោះ​ ​ដែល​ស្ថិត​ក្នុង​ភូ​​​មិ​​សា​ស្ត្រ ភូមិ​អូរ​ត្រែង ឃុំ​​តា​​តោក ស្រុក​​សំ​ឡូត​ ។

ប៉ុន្តែ​នៅ​ក្នុ​ង​​ឧប្ប​​ត្តិ​​ហេ​តុ​ដ៏រ​​ន្ធត់​នោះ ពលរដ្ឋ​ម្នាក់​ឈ្មោះ​ព្រិ​​ន​​ កុសល ភេទប្រុស​អា​យុ​២​​​៥​ឆ្នាំ​ ។ បុរស​នេះ​ មាន​ស្នាម​​​រ​​​បួស​​​ពេញ​​​ខ្លួន ហើយ​បាន​និយាយ​​ប្រា​ប់​គ្រូ​​​ពេទ្យ​​​ថា ខ្លួន​បាន​ព្យាយាម​រត់​​រួ​ច​ពី​​​​លំហូ​រ​ដី​ល្បាប់​ពី​លើ​​ភ្នំ​ និ​ងគេច​ផុត​​​ពី​​ដើម​ឈើ​​យ៉ា​​ង​​ប្រផុត​​ប្រផើ​យ ខណៈ​គូ​កន​​២​​នាក់​ទៀត​អា​ច​​​ត្រូ​វ​​​ដី​​​បា​​ក់​​​ស​ង្ក​ត់​​​លើ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×