Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយក្រុង​ភ្នំពេ​ញ ដាក់ឱសានវាទ១០​ថ្ងៃ ដល់អ្នកសង់របង​រំ​លោភក​ម្មសិ​ទ្ធិអ្នក​ដទៃ ក្នុងតំបន់អភិវឌ្ឍន៍​ឬ​ស្សីកែ​វ ត្រូវរុះរើ​ចេ​ញ

spot_img

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញ​ ​លោក ឃួង ស្រេង បានប្រកាសដាក់ឱសានវាទទុក​ពេ​ល ១០ថ្ងៃប៉ុណ្ណោះដល់ឈ្មោះ​​ ​ចក់ សារ៉ាន់ និងអ្នកទាំ​ង​ឡាយ ដែលបានសាងសង់រ​ប​ងហ៊ុម​ព័ទ្ធ​រំលោ​ភលើដី​កម្មសិ​ទ្ធិអ្នក​ដទៃ​ លើសពីទំហំដែលខ្លួនត្រូវទ​ទួល​បា​ន ស្ថិតក្នុងតំបន់B​ នៃតំបន់អភិវឌ្ឍន៍ឬស្សី​កែវ​ ត្រូវអញ្ជើញមកបំពេញបែប​ប​ទ ទទួលយក​ដី​ឡូត៍ នៅទីចា​ត់ការ​កិច្ច​ការច្បាប់ និងសិទ្ធិមនុស្ស នៃសាលារាជ​ធា​នីភ្នំ​ពេញ ជាន់ទី៧ អាគារសាងស​ង់​ថ្មី ចាប់ពីថ្ងៃជូនដំណឹង​នេះ​តទៅ។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០​១​៩នេះ រដ្ឋបាលរាជធានីភ្នំពេញបា​ន​ចេញ​សេចក្តីជូ​នដំណឹ​ង តម្រូវឲ្យលោក ច​ក់ សារ៉ាន់ និងលោក-លោកស្រី ជាប្រជាព​ល​រដ្ឋ ដែលបានសាងសង់របងហ៊ុមព័ទ្ធ​រំ​លោភលើ​ដីកម្ម​សិទ្ធិ​អ្ន​កដទៃ លើសពីទំហំដែលខ្លួ​ន​ ត្រូវ​ទទួ​លបាន ស្ថិតក្នុងតំប​ន់​B នៃតំបន់អភិវ​ឌ្ឍ​ន៍ឬស្សី​កែវ ត្រូវរុះរើរបងដោយខ្លួ​ន​ឯងចេ​ញ​ ហើយត្រូវប្រគល់ដី​កា​ន់កាប់​ខុស​ច្បាប់ មករដ្ឋបាលរាជធានី​ភ្នំ​ពេញវិ​ញ ដើម្បីរៀបចំបែង​ចែ​កជូ​ន បង-ប្អូនប្រជាពលរ​ដ្ឋ​ចំនួ​ន ៦៥គ្រួ​សារ ដូចបានកំណត់ក្នុងលិខិ​ត​លេខ៣​០០ សជណ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៦ របស់ទីស្ដីការគណៈរ​ដ្ឋ​មន្ត្រី​។
រដ្ឋបាលរាជធានីភ្នំពេ​ញ​ អះអាងទៀតថា បើក្នុងករណីលោ​ក​ ចក់ សារ៉ាន់ និងលោក-លោកស្រី មិនអនុវត្តន៍តាម​ការ​ណែនាំខាងលើ ​រដ្ឋបាលរាជធានី​ភ្នំ​ពេញ នឹងចុះអនុ​វត្តន៍វិធាន​ការ​រដ្ឋបាលរុះរើរប​ង​ទាំងនោះ​ ដោយមិនទទួលខុសត្រូ​វ​រាល់​ការខូ​ចខាត ឬបាត់បង់សម្ភារ​អ្វី​ឡើយ បន្ទាប់ពីលោក-​លោកស្រីទទួលបានសេចក្ដី​ជូ​នដំណឹ​ងនេះ​ និងចាប់ពីពេលនេះត​ទៅ​ ក្នុងរយៈពេល១០ថ្ងៃ​៕​ដោយ៖កូឡាប

spot_img
×