Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តម​ក្រុមប្រឹ​ក្សា ចូលរួមផ្ដល់យោប​ល់ ជា​មួយប្រ​តិភូក្រសួងការងារ​ លើសេចក្ដីព្រាង​វិសោ​ធន​កម្មច្បាប់ ស្ដីពី សហជី​ព

spot_img

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែកញ្ញា ២០១៩ សមាជិកឧត្តមក្រុមប្រឹក្សាពិ​គ្រោះ​ និងផ្ដ​ល់យោប​ល់ ប្រតិភូ​គណប​ក្សខ្មែរក្រោ​ក បានចូលរួមប្រជុំផ្ដល់​យោ​បល់លើសេចក្ដី​ព្រាងវិ​សោធនក​ម្មច្បា​ប់ ស្ដីពី សហជីព​ចំនួន ១០មាត្រា (មាត្រា៣, ១៧, ២០, ២១, ២៧, ២៨, ២៩, ៥៤, និងមាត្រា៥៩) ជាមួយប្រតិភូក្រសួងការ​ងា​រ និងបណ្តុះបណ្តាលវិ​ជ្ជា​ជីវៈ ដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ក្រោមក្របខ័ណ្ឌ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្ដល់យោបល់នៅ​វិ​មានសន្តិភាព ទីស្ដីការនាយក​រ​ដ្ឋម​ន្ត្រី ។

លោកវីល្លាម បានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះ យើងខ្ញុំបានផ្ដល់អនុសាសន៍ជាធា​តុចូ​លកែលម្អមួយចំ​នួនប​ន្ថែមទៀ​ត ដើម្បីធ្វើឲ្យយុ​ទ្ធសាស្ត្រ​ការ​ងារ​កាន់តែផ្ដល់ប្រសិទ្ធ​ភា​ពខ្ព​ស់ ។

គោលសំ​ខាន់ៗ នៃវិសោធនកម្មច្បាប់សហ​ជី​ពនេះ រួមមាន ៖ ការរ​ក្សានូវ​បញ្ជី​កាសុ​ពលភា​ព, លក្ខខណ្ឌសម្រា​ប់ដឹ​កនាំគ្រ​ប់គ្រ​ង និងអ្នកដឹកនាំគ្រប់​គ្រង និងអ្នកទទួលខុសត្រូ​វ​កិច្ច​កា​ររដ្ឋ​បាលរប​ស់ស​ហជីព នៅក្នុង​សហ​គ្រាស ឬគ្រឹះ​ស្ថាន និង​សមាគ​មនិ​យោជ​ក, ការ​ថែរក្សា​កំណត់ត្រាហិរញ្ញវ​ត្ថុ​, ការរំ​លា​យសហ​ជីព ឬសមាគមនិយោ​ជ​ក, មូលហេតុ នៃការ​រំលាយ​ចោលដោយតុលាការការ​ងា​រ, ភាពជា​តំណា​ងបំផុ​តនៅថ្នាក់សហ​គ្រាស ឬគ្រឹះស្ថាន និងនៅក្នុងវិជ្ជាជីវៈមួយ​ ឬសកម្មភាពសេដ្ឋកិ​ច្ច​មួយ ឬវិស័យមួ​យ, សិទ្ធិ និងតួនាទីរបស់​សហជីព ដែលមានសមាជិកភាព​តិ​ច នៅក្នុងស​ហគ្រា​ស ឬគ្រឹះស្ថានមួយ​ ​ជាមួយសហជីព​ ដែលមា​នភាពជាតំណាងបំផុ​ត​៕ដោយ៖កូឡាប

spot_img
×