Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹក​ភ្លៀងកំពុ​ងវា​យលុកកំណាត់ផ្លូវ​ជា​តិលេខ៤ ចំណុចស្ពានអូរកំ​បុ​ត ប៉ុន្តែមិនទាន់ដល់កម្រិ​ត​ប្រកាស​អាស​ន្នទេ

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថស្រុ​ក​ព្រៃន​ប់ បានឲ្យដឹងថា កាលពីម៉ោង ១២និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមកំណា​ត់ផ្លូវជា​តិលេ​ខ៤ ត្រង់ចំណុចស្ពាន​អូ​រកំបុត ស្ថិតក្នុងភូមិអូរតា​សេ​ក ឃុំអូរឧក​ញ៉ា​ហេង ស្រុកព្រៃ​ន​ប់ ខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀង បានហូរ​កាត់ផ្លូ​វជាតិ​លេខ៤ ចំណុចស្ពានអូ​រកំបុត ប្រវែងប្រ​មាណ ៤០០ម៉ែត្រ។ ហើយថា​ កម្ព​ស់បានទឹកហូរកាត់ថ្នល់ប្រមាណ​១​តឹក ។

បច្ចុប្បន្ននេះ កម្លាំងកងរាជអាវុធហត្ថស្រុ​ក​ព្រៃន​ប់ បានសហការជាមួយកម្លាំង​ន​គរបា​លស្រុក​ព្រៃនប់ បានចុះសម្រួល​​ចរាច​រណ៍ ដោយបើកយានយន្តគ្រប់​ប្រភេ​ទធ្វើ​ចរាច​រណ៍ម្តង​មួយផ្លូវ ឬម្តងមួយខ្សែ​ៗ ដើម្បីបញ្ចៀសការក​ក​ស្ទះចរា​ចរ​ណ៍។

យ៉ាងណាក៏ដោយចុះ រ​ហូតមកដល់រសៀលម៉ោ​ង​៣ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ចរាចរណ៍នៅបន្ត​បើ​កឆ្លង​កាត់ត្រ​ង់ចំណុ​ចលិចទឹកខាងលើ​នៅ​ឡើយ ព្រោះកម្ពស់ទឹកឡើងមិនទាន់​ដ​ល់ចំណុ​ច ត្រូវប្រកាសអាសន្ននៅ​ឡើ​យទេ។​

យ៉ាងនេះក្តី សមត្ថកិច្ចបញ្ជាក់ថា កម្ពស់ទឹកនៅតែបន្តជន់ឡើង​ជា​លំដាប់ នៅតាមកំណាត់ផ្លូវ​ជា​តិលេខ​៤ ត្រង់ចំណុចស្ពានអូរ​កំ​បុតខា​ងលើនេះ​៕ ដោយ៖ ដែន សីមា

spot_img
×