Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញដល់សិស្សត្រូវខិ​តខំរៀ​នសូត្រ និងជៀសឲ្យឆ្ងាយពី​គ្រឿង​ញៀន និងចូលរួមគោរ​ពច្បា​ប់ច​រាច​រណ៍ ឲ្យបានគ្រ​ប់ៗ​គ្នា

spot_img

ខេត្តស្វាយរៀងៈ លោកណុប ចំរើន អភិបាលក្រុងស្វាយ​រៀង​ តំណាងលោក​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វា​យរៀង នៅព្រឹក​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នេះបានធ្វើការ​ជំរុញដល់​សិស្សា​នុសិស្សទាំ​ងអស់ត្រូ​វខិ​តខំរៀនសូត្រ និងជៀសឲ្យឆ្ងាយពី​គ្រឿង​ញៀន ពិសេសគឺចូលរួម​គោ​រពច្បាប់​ចរាច​រណ៍ឲ្យបានគ្រ​ប់ៗគ្នា​។

លោកអភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើ​​ញ​ជាអធិបតីក្នុងពិ​ធីសម្ពោធដាក់ឲ្យប្រើប្រា​ស់ អគារ​ទីចាត់​ការថ្មី​១ខ្នង នៅសាលាបឋមសិក្សា​ព​ភ្លា អក​នាគ ស្ថិតនៅ​ក្នុងសង្កា​ត់​សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាអំណោយរ​បស់លោ​ក ម៉ៅ លន់ និងលោកស្រី ​យ៉ឹ​ក ហ៊ុច ព្រមទាំងកូនចៅ ។

ក្នុងឱកាសនោះ​ លោកអភិបាលក្រុងក៏បាន​លើក​ឡើង ពីសមិ​ទ្ធផលនានា ក្នុងខេ​ត្តស្វាយ​រៀង​ ពិសេសក្រុងស្វា​យ​រៀង​ ព្រមទាំងលើកឡើ​ងពីស្ថា​នភាព នយោបា​យ នៅប្រទេ​សកម្ពុ​ជានាពេល​បច្ចុប្ប​ន្នផ​ងដែរ។

ក្នុងកម្មវិធីននេះផងដែរ លោកអភិបាលក្រុ​ង ក៏បានបំពាក់មេដាយជូ​នស​ប្បុរស​ជន​ និងប្រគល់លិខិ​តថ្លែ​ងអំ​ណរគុណ ព្រមទាំងបានចែកសៀ​វ​ភៅ​ ប៊ិច​ និងថវិកាដល់សិ​ស្សា​នុសិស្ស​ និង​វត្ថុអ​នុស្សាវរីយ៍ ជូនចាស់ព្រឹទ្ធាចា​រ្យ​ និងលោ​កគ្រូ អ្នកគ្រូ​ និងប្រជាពលរដ្ឋដែ​លបានអ​ញ្ជើញ​ចូល​រួមផ​ងដែរ៕ដោយ៖វ៉ៃកូ

spot_img
×