Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ស ខេង រំលឹក​ខួប​ទិវា​ជ័យជម្នះ​៧​មករា លើក​ទី​៣៩ នៅ​ខេត្ត​បាត់ដំបង​

spot_img

​បាត់ដំបង​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​៣៩ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៨ )​នៅ​ខេត្ត​បាត់ដំបង ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៨​។​

​អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ បានបញ្ជាក់​ថា ការ​ប្រារព្ធ​ខួប​នៃ​ទិវា​ជ័យជម្នះ ៧​មករា ដែល​ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង ដែល​បង្ហាញ​ពី​ស្មារតី​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គំរូ​វីរភាព​របស់​ថ្នសក់ដឹកនាំ​កំពូល យុទ្ធជន យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​យើង​គ្រប់ទិសទី ដែល​បាន​ពុះពារ​ប្រយុទ្ធ​តស៊ូ​ពលិកម្ម​អាយុជីវិត​យ៉ាង​អង់អាច​ក្លាហាន​បំផុត ក្នុង​បុព្វហេតុ សង្គ្រោះ​ជាតិ​មាតុភូមិ​យ៉ាង​ពិតប្រាកដ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ពី​ភ្នក់ភ្លើងសង្គ្រាម​ដ៏​រាំ​រៃ​អស់​ជាច្រើន​ទស្ស​វត្ត និង​គ្រោះភ័យ​ខ្លាយ​ផ្សេងៗ ។ សម្តេច​ក្រឡាហោម បាន​ថ្លែងថា ទិវា​ជ័យជំនះ​៧​មករា លើក​ទី​៣៩​នេះ គឺជា​ទិវា​របស់​ជាតិ​ទាំងមូល មិនមែន​ជា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ឯង​នោះ​ទេ ទោះ​ជា​ពេល​នោះ គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​រំដោះ​ប្រទេស​ជាតិ ប្រជាជន​កម្ពុជា ឲ្យបាន​រួច​ផុត​ពី​ការកាប់សម្លាប់​ជនជាតិ​ខ្មែរ​ក៏ដោយ​។ យើង​ទាំងអស់គ្នា​ត្រូវ​ចងចាំ​ជានិច្ច និង​រក្សា​ទិវា​៧​មករា​នេះ ឲ្យនៅ​ជាអមត​:​តទៅ តែ​មាន​ជន​អគតិ​មួយចំនួន បាន​បំភ្លេច​មិន​ទទួលស្គាល់ និង​ចង់​បំផ្លាញចោល​ភស្តុតាង​ថែមទៀត​ផង​។​

​សម្តេច​ក្រឡាហោម បាន​ថ្លែង​រំលឹក​នូវ​ប្រវត្តិសាស្ត្រ​អតីតកាល​ថា ក្នុង​របប​ប្រល័យពូជសាសន៍​នេះ បាន​បិទ​សិទ្ធិ​គ្រប់បែបយ៉ាង​ចំពោះ​ប្រជាជន​កម្ពុជា ផ្ទុយ​ពី​សម័យ​បច្ចុប្បន្ន ដែល​ប្រជាជន​មាន​សិទ្ធិ​គ្រប់បែបយ៉ាង ទាំង​សិទ្ធិ​រស់រាន​មានជីវិត និង មាន​គ្រប់​សាសនា ពិសេស​យើង​បានចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×