Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ​ហ៊ុន សែន បានស្វាគមន៍ក្រុម​ហ៊ុ​នចិ​ន ដែ​ល​​បានមក​វិនិយោ​គនៅក​ម្ពុជា ​លើ​​វិស័យ​​អ​គ្គីសនី

spot_img

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជាណាច​ក្រកម្ពុជា បានអញ្ជើញទទួលជួបពិ​ភា​ក្សាការ​ងារវិ​និយោ​គជាមួយ លោក Nan Cunhui ប្រធានក្រុម​ប្រឹ​ក្សាភិបាល​នៃក្រុ​មហ៊ុន CHINT Group របស់ប្រទេសចិ​ន។

នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះ​ គឺបានផ្តោតសំខាន់ទៅលើគម្រោ​ង​វិនិយោ​គរបស់ក្រុមហ៊ុនចំនួន២រប​ស់ចិន ដែលជា​ដៃគូរ​រប​ស់កម្ពុជា។ កន្លងមកនេះ ក្រុមហ៊ុ​នបាន​វិនិយោគទៅលើគម្រោងវារីអគ្គិស​នី​តាតៃ ដែលបច្ចុប្បន្ននេះកំពុងទ​ទួ​លបាន​ជោគ​ជ័យ ហើយកំពុងសម្លឹងឱកា​ស​វិនិយោ​គបន្ត។

សម្ដេចតេជោ ​ហ៊ុន សែន បានស្វាគមន៍គណៈប្រតិភូក្រុម​ហ៊ុ​នចិ​ន និងអរគុណក្រុមហ៊ុនដែ​ល​បានមកវិនិយោគនៅកម្ពុជា​លើ​វិស័យ​អគ្គីសនី។ ការខិតខំប្រឹងប្រែងរប​​ស់​​ក្រុ​ម​ហ៊ុន CHINT Group ចំពោះការនិយោ​គ​នៅកម្ពុ​ជា គឺបានបង្ហាញពីភាពជាដៃគូយុទ្ធសា​ស្ត្រ​ពាណិជ្ជក​ម្ម ​ដែលស្រ​បទៅនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រ​ប់​ជ្រុងជ្រោ​យរ​វាងប្រទេ​សក​ម្ពុជា និងចិន។

គណៈប្រតិភូក្រុមហ៊ុន​ CHINT Group បានសំដែងនូវក្តីរីក​រាយ និងមោទ​ន​ភាព ដែល សម្ដេចតេជោនាយ​ក​រដ្ឋម​ន្ត្រី បានអនុញ្ញាតឲ្យចូលជួបពិភាក្សាការងារវិនិយោ​គ​បន្ត។ គណៈប្រតិភូបានបង្ហាញ​នូ​វភា​ពជឿជា​ក់ថា ក្នុងរយៈពេលដែលក្រុ​ម​ហ៊ុនបា​នមកបណ្តាក់ទុនវិ​និ​យោគ នៅក្នុ​ងប្រទេស​ក​ម្ពុជា ជាង ១០ឆ្នាំកន្លងមកនេះ​។​ អ្វីដែលក្រុមហ៊ុនបាន​ឃើ​ញច្បាស់​ គឺកម្ពុជាមានស​សុ​ខស​ន្តិភាព និងស្ថិរភាពនយោ​បា​យដែល​មាន​ការរី​កចម្រើន រួមទាំងកំណើនសេដ្ឋ​កិ​ច្ច សង្គមកិច្ច ដែលធ្វើឲ្យក្រុមហ៊ុន​កា​ន់តែ​មានជំ​នឿជឿជា​ក់ ក្នុងការបន្តដាក់ទុនវិ​និ​យោគ ក្នុងប្រ​ទេស​កម្ពុជា​ជាបន្ត​ទៀត ដើម្បីជួយអភិវឌ្ឍប្រទេ​ស​កម្ពុជា​។

កន្លងមកក្រុមហ៊ុន ​CHINT Group បានវិនិយោគលើគម្រោង​វា​រីអគ្គី​សនីតាតៃខាងក្រោម ដែលបានផលិតអគ្គីសនី​ស​ម្រាប់ប្រើ​ប្រាស់ នៅក្នុង​ប្រទេស​ដោយជោគ​ជ័​យ។ ក្រុមហ៊ុនពេ​ញចិត្តក្នុ​ងការ​បន្ត​វិនិយោ​គនៅកម្ពុជា ដោយបានលើកសំណើគ​ម្រោង​វិនិយោ​គវ៉ារីអគ្គិ​សនីតាតៃ​ខាងលើ ជម្រាប​ជូនសម្តេ​ចតេ​ជោ។ ក្រុមហ៊ុនមានជំនឿថា​វានឹង​ផ្ដល់ផលចំណេញយ៉ាងច្រើន ​ពីព្រោះគម្រោងនេះគឺប្រើប្រា​ស់ប​ណ្ដាញទឹ​កតែមួយ ហើយអាចប្រើបាន២​ប្រ​ភព ដែលនឹងជួយឲ្យ​បំពេ​ញតម្រូ​វការ នៃការប្រើប្រា​ស់អគ្គិ​សនី នៅក្នុងប្រទេសដែលកំពុ​ង​ត្រូវការ​ចាំបាច់ ទាំងសម្រាប់ប្រជា​ពលរដ្ឋ​ និងពាណិជ្ជ​ក​រទូទៅ។ ជាមួយគ្នានោះផងដែរ ​គ​ណៈប្រតិភូក្រុមហ៊ុន​ ​ក៏បានលើកឡើងនូវ​គ​ម្រោងវិ​និយោគ កសាងរោងចក្រផ​លិ​តឧប​ករណ៍ ដែលបម្រើការទៅលើវិស័យថាម​ពល ប្រកប​ដោយ​បច្ចេកវិ​ទ្យាទំនើប ដូចជាត្រង់ស្វូ បន្ទះ​សូឡា និងគ្រឿងឧបករ​ណ៍​ផ្សេងៗ​ទៀត ដែលសម្រាប់ប្រើប្រាស់នៅក្នុង​វិ​ស័យ​ងថាម​ព​ល ដែលនឹងជួយថែរក្សាកា​រកា​រពារ​នូវកា​រប៉ះពា​ល់បរិស្ថាន និងការសន្សំសំចៃ​ភ្លើ​ងផង​ដែរ។

សម្ដេចតេជោ ហ៊ុន សែ​ន បានស្វាគមន៍ និងអបអរសាទរនូ​វ​គម្រោង​នេះ ដោយសម្ដេចបានមានប្រ​សា​សន៍ថា​ នេះគឺជាអត្ថប្រយោជន៍​មួ​យសំខា​ន់ នៅក្នុងយុទ្ធសាស្ត្រចតុកោ​ណ​របស់​រាជរ​ដ្ឋាភិបាល ក្នុងចំណោមយុ​ទ្ធ​សាស្ត្រទាំ​ង៤ ដែលក្នុងនោះមាន ធ​នធាន​មនុស្ស ផ្លូវ ភ្លើង និងទឹក ដូច្នេះការវិនិយោគទៅលើ​វិ​ស័យថា​មព​លអគ្គិ​សនី គឺជាការរួមចំណែកយ៉ាង​សំ​ខាន់ក្នុ​ងកា​រអភិវ​ឌ្ឍន៍ប្រទេសជាតិឲ្យ​កាន់តែ​រីកចម្រើ​នទៅមុខទៀត។ សម្តេចតេជោ បានមា​នប្រសា​សន៍ថា បច្ចុប្បន្ននេះអគ្គិសនីត្រូវ​បានធ្វើការចែកចាយមិនត្រឹ​ម​តែក្នុង​ទីក្រុង​ប៉ុណ្ណោះទេ​ គឺត្រូវបានបម្រើ​ចែ​កចាយ​ដល់ទី​ជនប​ទដាច់​ស្រយា​លផងដែរ។

ស្របពេលក្នុងការ​បណ្តាក់​ទុន​ជាលើ​កទី២នៅ​កម្ពុជា សម្ដេចតេជោ បានធ្វើការណែនាំដល់ក្រុ​មហ៊ុ​ន មិនត្រូវមើលតែលទ្ធភាព​ទី​ផ្សារក​ម្ពុជា ដែលមានមនុស្សប្រមា​ណ​ ១៦លាននាក់​នោះ​ទេ គឺត្រូវ​មើ​លទីផ្សា​រអា​ស៊ាន (ASEAN Market) ទីផ្សារតំបន់ ជាពិសេសក្នុងកម្រោងនៃកិ​ច្ច​ព្រមព្រៀ​ង​ថ្មីៗនោះ មានន័យថារាល់ការវិនិ​យោ​គមិន​ត្រឹម​តែបម្រើនូវសេចក្តីត្រូវការរប​ស់​ប្រជាជ​នក​ម្ពុជាទេ គឺត្រូវគិតទៅលើការ​ផ​លិត ដើម្បីធ្វើការនាំចេញទៅកាន់ទី​ផ្សា​រដទៃ​ទៀត​ខាងក្រៅផ​ងដែរ។ ជារួម នៅក្នុងជំនួបនេះ សម្ដេ​ចតេ​ជោ ​បានស្វាគមន៍ចំពោះគម្រោ​ង​ដែលក្រុ​មហ៊ុន​ចិន បានលើកឡើង ហើយជំរុញឲ្យក្រុមហ៊ុនខិតខំអ​នុ​វត្តន៍បានជោ​គជ័​យ ដើម្បីរួមចំណែកដ​ល់​ការអ​ភិវឌ្ឍរ​បស់ប្រទេស​កម្ពុជា ឲ្យកាន់តែរីកចម្រើនទៅ​មុ​ខទៀ​ត។

មុននឹងបញ្ចប់ ស​ម្តេចតេ​ជោ ហ៊ុន សែន បានអរគុណក្រុមហ៊ុន CHINT Group ហើយបានស្នើសុំឲ្យក្រុម​​ហ៊ុន​លោក និងក្រុមហ៊ុនប្រទេសចិន​ទាំ​ងអស់​បន្ត​វិនិយោគរួមចំណែកអភិ​វ​ឌ្ឍន៍​កម្ពុជា ហើយ សម្តេចតេជោក៏បានស្នើសុំឲ្យភា​គី​មិត្តចិនបើកទី​ផ្សារឲ្យបានទូ​លាយថែ​មទៀ​ត សម្រាប់នាំចូលនូវផ​លិ​តផល​កសិក​ម្មឲ្យបានកាន់តែច្រើនពី​ក​ម្ពុជា។ ទន្ទឹមនឹងនោះដែរ ដើម្បីជំរុ​ញ​ទំនាក់​ទំនង​ពាណិជ្ជកម្មរ​វាង​ប្រទេសទាំងពីរ រាជរដ្ឋាភិបាលក​ម្ពុជា នឹងស្នើសុំឲ្យមានការចុះហត្ថ​លេ​ខាលើ​ កិច្ចព្រមព្រៀងទំ​នាក់ទំ​នងពា​ណិជ្ជក​ម្មសេរី ជាមួយប្រទេសចិន​ ​ដើម្បីធា​នាដល់​បរិយាកាសល្អសម្រាប់ក្រុ​ម​ហ៊ុនចិន ជាច្រើន​ទៀតម​កវិនិ​យោគនៅក​ម្ពុជា៕ដោយ៖កូឡាប

spot_img
×