Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ណាព្យាបា​លយុ​វជន៣នាក់ ដែលរថយន្តបុ​ក​ស្លាប់ ស្នើឲ្យលោកស្នងការនគរបាល​ខេ​ត្តកំ​ពត ជួយរក​យុ​ត្តិធម៌

spot_img

ខេត្តកំពត៖ អាណាព្យាបាលយុវជន​ ៣នាក់ ដែលត្រូវរថយន្តបុ​ក​ស្លាប់ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ទទូចសុំឲ្យ លោ​ក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបា​ល​ខេត្តកំ​ពត ជួយរកយុត្តិធម៌ លើករណីគ្រោះថ្នាក់ចរា​ចរ បណ្តាលឲ្យកូន រប​ស់ពួ​កគា​ត់ស្លាប់។

អាណាព្យាបាលជនរងគ្រោះទាំ​ង​បីនា​ក់ បានឲ្យដឹងថា រហូតមកដល់ពេ​ល​នេះ គ្រួសារគាត់មិនទាន់​ទទួ​លបាន​យុត្តិម៌​នៅឡើយ​ទេ។ ហើយជនបង្កគ្រោះថ្នាក់​ច​រាចរ ដែលក្រោយកើតហេ​តុ​ភ្លាម​ៗ ត្រូវសមត្ថ​កិ​ច្ចនគ​របាល នៃអធិការ​ដ្ឋា​នស្រុក​ឈូ​ក ចាប់ឃាត់ខ្លួននោះ ​ក្រោ​យម​ក ក៏ត្រូវលោក សំរិទ្ធ សិលាវិបុល អធិការនគរបាលស្រុ​ក​ឈូក​ បានដោះលែងឲ្យមាន​សេ​រីភា​ពវិញ ទាំងមិនទាន់មានដំ​ណោះស្រា​យផ្លូ​វច្បាប់ ជូនគ្រួសារ របស់ពួក​គា​ត់នៅ​ឡើយ​។

មន្ត្រីនគរបាល នៃ​អធិ​ការដ្ឋា​នស្រុក​ឈូក ខេត្តកំពត ស្នើមិនបញ្ចេញឈ្មោះ​ម្នា​ក់ បានឲ្យដឹងថា គ្រោះថ្នាក់ច​រាចរនេះ កើតឡើង​នៅម៉ោ​ង ១១ និង៤៥នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចគីឡូ​ម៉ែត្រ​ ១១៨ ~១១៩ តាមបណ្តោយផ្លូវជាតិលេខ​៣​A ស្ថិតក្នុងភូមិ​ត្រ​ពាំងរាំង ឃុំអង្គរមាស ស្រុកឈូក ខេត្តកំពត។

ប្រភពព័ត៌មាន​ពី​សមត្ថ​កិច្ច​នៅកន្លែង​កើតហេតុ បានឲ្យដឹងបន្តថា រថយន្តបង្កគ្រោះថ្នា​ក់​ចរាចរនេះ ម៉ាក សាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ ​2U​-0823 បានបើ​ក​បុក​ម៉ូតូម៉ាក អ៊ិចសិនទ័រ ពណ៌ខ្មៅ គ្មានផ្លាក​លេខ ពីក្រោយយ៉ាងពេញទំ​ហឹ​ង។ ម៉ូតូជនរងគ្រោះជិះគ្នា៣​នា​ក់ បណ្តាលឲ្យស្លាប់ទាំង៣នា​ក់​ភ្លាមៗ នៅនឹងកន្លែ​ង​កើតហេ​តុ។

ចំណែកជនសង្ស័យជា​អ្នក​បើករ​ថយន្ត​បង្ក បុកយុវ​ជ​ន៣នា​ក់ស្លាប់ មានឈ្មោះ ឆែម ដារ៉ា ភេទប្រុសអាយុ ៤៦ឆ្នាំ រ​ស់នៅភូមិឈើនី ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្ត​តាកែវ។

សមត្ថកិច្ចមិនបញ្ចេញឈ្មោះ​ ​អះអាងថា ជនសង្ស័យបើករថយន្ត​បុ​កយុវ​ជនទាំ​ង៣នាក់ ឲ្យស្លាប់នោះ គឺនៅក្រោយកើតហេ​តុ​ ត្រូវបានសម​ត្ថ​កិច្ចឃា​ត់ខ្លួននៅ​កន្លែ​ងកើតហេ​តុ​។

ប្រភពបន្តទៀតថា ក​រណីគ្រោះថ្នាក់ចរាចរ​ខាងលើ​នេះ លោកអធិការនគរ​ស្រុ​កឈូ​ក ក៏មិនបានរាយ​កា​រណ៍​ជូន លោក ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងកា​រ​នគរ​បាលខេត្ត​កំពត ឲ្យដឹងទេ ពោលគឺបានលា​ក់​បាំង​សំណុំរឿ​ង មិនឲ្យមេដឹង។ ជាងនេះទៀ​ត លោកអធិការ​រូ​បនេះ ថែមទាំងបាន​ដោះ​លែងជ​នបង្ក ដែលជាអ្នកបើ​ក​រថយ​ន្តបុ​កយុវ​ជន​ទាំង៣នាក់ ឲ្យស្លាប់នោះ ឲ្យ​មានសេរីភាពស្ងា​ត់​ៗថែម​ទៀតផ​ង។

យ៉ាងពាក៏ដោយចុះ អ្នក​យក​ព័ត៌មាន ប្រចាំខេត្តកំពត ​មិនទាន់​មាន​ប្រភ​ពទាក់ទង លោក សំរិទ្ធ សិលាវិបុល អធិកា​រនគ​របាល​ស្រុក​ឈូក ដើម្បីបំភ្លឺជុំវិញកា​រ​ចោទ​ប្រកាន់ លើករណីគ្រោះថ្នា​ក់​ចរា​ចរខាងលើ​បាន​ទេ នៅរសៀលថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ២០​១​៩នេះ។

ត្រង់ចំណុចនេះ អាណាព្យា​បា​ល​យុវជ​នរ​ងគ្រោះទាំ​ង​បីនាក់ ក៏បានស្នើដល់ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងកា​រ​នគរ​បាល​ខេត្ត​កំពត ជួយពិនិត្យទៅលើសកម្ម​ភា​ពកា​រងារ របស់លោក សំរិទ្ធ សិលាវិបុល អធិការនគរបាល​ស្រុ​កឈូក​ តើមានជាប់ពា​ក់​ព័ន្ធអ្វី​ខ្លះ ជាថ្នូរដោះលែងជនប​ង្ក​គ្រោះថ្នាក់​ច​រាចរខាងលើ ឲ្យ​បានឆា​ប់ផង។

យ៉ាងណាក៏ដោយចុះ រ​ហូ​តម​ក​ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅមិនទាន់ដឹងថា ​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល​ខេ​ត្តកំ​ពត នឹងចាត់ការ​បែ​បណា​ ចំពោះសំណុំរឿងខាង​លើ​នេះ៕​ ដោយ៖ ដែន សីមា

 

spot_img
×