Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ខ្មែរ ​២​ នាក់ ដែល​បាត់​ខ្លួន​ក្នុងករណី​បាក់​ដីភ្នំ​សង្កត់​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ រក​មិនទាន់​ឃើញ​

spot_img

​បាត់ដំបង ​៖ ​លោក​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នក​នឹ​ងាំ​ពាក្យ​ក្រសួងការពារជាតិ នៅ​រសៀល​ថ្ងៃទី​១៨​កញ្ញា​នេះ បាន​ថ្លែងថា បន្ទាប់ពី​ចូលរួម​រៀបចំ​ប្រតិបត្តិ​ការរុករក​ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់ ដែល​បាត់​ខ្លួន​ក្នុងករណី​បាក់​ដីភ្នំ​សង្កត់​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា​រួចមក នៅថ្ងៃនេះ​ដែរ ខ្ញុំ​បាន​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ម្នាក់ទៀត ដែល​រងគ្រោះ​ដោយ​ករណីនេះ ហើយ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដើម្បី​សាកសួរ​ព័ត៌មាន​មួយចំនួន​។

​ប្អូនប្រុស ទ្រី​ន កុសល អាយុ​២៥​ឆ្នាំ គឺជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​៧​នាក់ ដែល​បាន​ចូលទៅ​ក្នុងព្រៃ ដើម្បី​ដាក់​អន្ទាក់​ចាប់​សត្វ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ក្នុងស្រុក​សំឡូត កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រូវ​ដីភ្នំ​បាក់​សង្កត់​ពេល​មេឃ​ភ្លៀង បណ្តាលឱ្យ​រងរបួស​ធ្ងន់​បាក់​ស្មា​។ ករណីនេះ​មាន​ពលរដ្ឋ​៤​នាក់​រត់​រួចខ្លួន ក្នុងចំណោម​៧​នាក់ ហើយ​ម្នាក់​រងរបួស (​ទ្រី​ន កុសល​) និង​២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។ បើតាម​ព័ត៌មាន​ដែល​ផ្តល់​ដោយ ប្អូនប្រុស​ខាងលើ គឺ​ពលរដ្ឋ ដែល​បាត់​ខ្លួន​២​នាក់​នោះ​មានឈ្មោះ ផាន រី អាយុ​២៧​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ឆាង កុយ អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោ​ត ស្រុក​សំឡូត​ទាំងអស់គ្នា​។​

​ប្រជាពលរដ្ឋ​៧​នាក់ ដែល​បាន​ចូលទៅ​ដាក់​អន្ទាក់​ចាប់​សត្វ​នោះ​រួមមាន​៖
១. ឈ្មោះ ដុំ សុភាព អាយុ ៦៤​ឆ្នាំ
២. ឈ្មោះ ឆែម ប្រុស អាយុ ២៥​ឆ្នាំ​
៣. ឈ្មោះ កៅ កាន់ អាយុ ១៧​ឆ្នាំ​
៤. ឈ្មោះ កៅ នី អាយុ ២០​ឆ្នាំ
៥. ឈ្មៅះ ទ្រី​ន កុសល អាយុ ២៥​ឆ្នាំ (​របួស​)
៦. ឈ្មោះ ផាន រី អាយុ ២៧​ឆ្នាំ (​បាត់​ខ្លួន​)
៧. ឈ្មោះ ធាន កុយ អាយុ ១៧​ឆ្នាំ (​បាត់​ខ្លួន​)
​ពួកគេ​រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោ​ត ស្រុក​សំឡូត ខេត្តបាត់ដំបង ទាំងអស់គ្នា​។​

​លោក​បាន​បន្តថា មុនពេល​បញ្ចប់​ការសួរសុខទុក្ខ​នេះ ខ្ញុំ​ក៏បាន​ចូលរួម​ឧបត្ថម្ភ​ជូន​ប្អូនប្រុស​នូវ​ថវិកា​ចំនួន ១០​ម៉ឺន​រៀល​ផងដែរ​។​

​នៅ​ថ្ងៃទី​១៨​កញ្ញា​នេះ កម្លាំងចម្រុះ​២៥​នាក់ ដែលមាន​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាន​បន្ត​ប្រតិបត្តិ​ការរុករក​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ដែល​បាន​បាត់​ខ្លួន នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​។ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ទាំង​២​រូបនេះ បាត់​ខ្លួន​នៅក្នុង​ទឹកដី​ថៃ ភាគី​កម្ពុជា​ក៏បាន និង​កំពុង សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​រុករក​ជនរងគ្រោះ​ផងដែរ​។​

​ប្រតិបត្តិការ​នេះ កំពុង​ទទួល​បានការ​យកចិត្តទុកដាក់ និង​បញ្ជារ​ផ្ទា​ល់ពី ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខណៈដែល​ក្រុមការងារ កំពុងតែ​មមាញឹក​ក្នុង​ប្រតិបត្តិ​ការរុករក​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ មាន​ពលរដ្ឋ​៧​នាក់ បាន​ចូលទៅ​ក្នុងព្រៃ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ហើយ​ត្រូវបាន​ជំនន់​ទឹកភ្លៀង​វាយប្រហារ​បណ្តាលឱ្យ​ដីភ្នំ​បាក់​សង្កត់ ក្នុងនោះ​មាន​ពលរដ្ឋ​៤​នាក់ បាន​រត់​រួចខ្លួន ម្នាក់​រងរបួស​ធ្ងន់ និង​២​នាក់​បាត់​ខ្លួន​៕​ ដោយ ៖ កូឡាប

spot_img
×