Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស ខ្មែរ​អភិរក្សនិយម របស់លោក រៀល ខេមរិន្ទ ត្រូវ​ក្រសួងមហាផ្ទៃ​ប្រកាស​ទទួលស្គាល់​

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានប្រកាស​សម្រេច​ទទួល​ស្គាល់ គណបក្ស​ខ្មែរ​អភិរក្សនិយម របស់លោក រៀល ខេមរិន្ទ បន្ទាប់ពី​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានស្នើ​សុំ​នីតិសម្បទា​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ​។​

​យោងតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្រេច ត្រូវបាន​ចុះឈ្មោះ​គណបក្ស​ខ្មែរ​អភិរក្សនិយម សរសេរ​ជា​អក្សរ​កាត់​ថា (​គ​.​ខ​.​អ​) ដែលមាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល​នៅផ្ទះ​លេខ​១៦C ភូមិ​ត្នោតជ្រុំ​ទី​៣ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​។​

​គណបក្ស​ខ្មែរ​អភិរក្សនិយម ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត​នានា ជា​ធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​។​

​សូមជម្រាបថា លោក រៀល ខេមរិន្ទ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ត្រឡប់​ចូក​ស្រុក​ខ្មែរ​វិញ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឡើងវិញ នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៩ និង​បានប្រកាសថា​ខ្លួន​នឹង​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ លែង​ធ្វើ​ការងារ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×