Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ំ​មក​ដាក់​ពាក្យបណ្ដឹង​ទាំង​ភ្លៀង ក្នុងនាម​ជា​អ្នកបម្រើ​ពលរដ្ឋ​គឺ​មានតែ​បម្រើ​ឲ្យ​អស់ពី​លទ្ធភាព​

spot_img

​ភ្នំពេញ ៖ លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​ថ្លែងថា អ៊ំ​ប្រុស​វ័យ​ចំណាស់​បាន​ពុះពារ​ទាំង​មេឃ​ភ្លៀងរលឹម ដើម្បី​ដាក់ពាក្យ​បណ្ដឹង ដើម្បី​ស្វែងរក​យុត្តិធម៌ ក្រោយ​មាន​អ្នកមានអំណាច​ធ្វើបាប កាលពី​ថ្ងៃទី ១៨ ខែកញ្ញា នៅ​វិមាន​សន្តិភាព​។​

​លោក​បាន​បញ្ជាក់ថា ក្នុងឱកាស​នោះដែរ អ្វីដែល​លោក​ភ្ញាក់ផ្អើល​នោះ គឺមាន​អ៊ំ​ប្រុស​វ័យ​ចំណាស់​បាន​ពុះពារ​ទាំង​មេឃ​ភ្លៀងរលឹម ដើម្បី​ដាក់ពាក្យ​បណ្ដឹង​តាមរយៈ​លោក ដើម្បី​ស្វែងរក​យុត្តិធម៌ ក្រោយ​មាន​អ្នកមានអំណាច​ធ្វើបាប​។

​នេះ​បើតាម​លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ លោក​អ៊ំ គាត់​ឈរ​ចាំ​ដាក់ពាក្យ​ប្ដឹង​មក​ខ្ញុំ​ទាំង​ភ្លៀង ព្រោះ​គាត់​ត្រូវបាន​អ្នកមានអំណាច​ធ្វើបាប ហើយ មិនដឹង​ទាក់ទង​ខ្ញុំ​តាម​ណា ក៏​មក​រង់ចាំ​ខ្ញុំ​នៅ​ទី​ស្ដី ការ​នាយករដ្ឋមន្ត្រី រហូត​បាន​ជួប​ខ្ញុំ​ពេល​ខ្ញុំ​ទៅ​ប្រជុំ ព្រឹក​មិញ​នេះ​។​

​លោក​ថា ខ្ញុំ​រីករាយ​នឹង​ផ្ដល់​សេវា​ឲ្យ​អស់ពី​លទ្ធភាព តែ​អ្វីដែល​ខ្ញុំ​ផ្ដោត​សំខាន់ គឺ​ខ្ញុំ​កោតសរសើរ ដែល​គាត់​មាន​វ័យ​ចំណាស់​ហើយ តែ​គាត់​ពុះពារ​ប្រយុទ្ធ​រក​យុត្តិធម៌ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×