Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្លំ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​បាន​ជេរប្រមាថ​ស្ថាប័ន​នគរបាល តាម​បណ្តាញ​សង្គម​

spot_img

​ព្រះសីហនុ​៖ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ការបន្លំ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​បាន​ជេរប្រមាថ​ស្ថាប័ន​នគរបាល តាម​ប្រព័ន្ធ​បណ្តាញ​សង្គម facebook ដែលមាន​អា​ខោ​ន ឈ្មោះ សម្បត្តិ ប៉ា​សុមាលី​។​

​លោក​អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា នៅ​ថ្ងែ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦​និង​០០​នាទី រសៀល កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការបន្លំ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​បាន​ជេរប្រមាថ​ស្ថាប័ន​នគរបាល តាម​ប្រព័ន្ធ​បណ្តាញ​សង្គម facebook ដែលមាន​អា​ខោ​ន ឈ្មោះ សម្បត្តិ ប៉ា​សុមាលី​។

​ជនសង្ស័យ​ឈ្មោះ គង់ សម្បត្តិ ភេទ​ប្រុស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ មុខរប​មិន​ពិតប្រាកដ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​នីតិវិធី​តាម​និតិ​វិធី​ច្បាប់​។​

បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សម្បត្តិ ប៉ា​សុមាលី បានសរសេរថា “​អាវុធហត្ថ​គឺ​ខ្លាំង​ជាង​អា​ប៉ូលិស ចាំតែ​ទារលុយ​ខុស​របៀប អ៊ីចឹង​បើ​ធ្វើការ​វិញ មិនទាន់​ចិត្ត​ទេ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ខ្លាំង​…”៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×