Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​លំនៅដ្ឋាន​របស់ ប្រជាពលរដ្ឋ​នៅ​ផ្សារ​ដារ ភូមិ​ដារ​ផ្សារ ស្រុក​មេមត់​អស់​ជាច្រើន​ខ្នង

spot_img

​ខេត្ត​ត្បូងឃ្មុំ​: ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​២​រំលងអធ្រាត្រ នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ មាន​ករណី ភ្លើង​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ អស់​ជាច្រើន​ខ្នង​។​

​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ ដូចខាងក្រោម​៖ ១-​ឈ្មោះ ជា ច​ន្ធូ ភេទ​ប្រុស សង់​ពី​ថ្ម (​ឆេះ​ខ្លេះ​) ២-​ឈ្មោះ ហ៊ួ​ត អេង ភេទ​ប្រុស សង់​ពី​ឈើ (​ឆេះ​អស់​) ៣-​ឈ្មោះ តុល ស៊ា​ង​ហ៊ួ​ត ភេទ​ប្រុស សង់​ពី​ឈើ​(​ឆេះ​អស់​) ៤-​ឈ្មោះ ឆាយ ស៊ីវ​ហួយ ភេទ​ស្រី សង់​ពី​ឈើ​(​ឆេះ​អស់​) ៥-​ឈ្មោះ​អ៊ឹង ឆាយ ភេទ​ប្រុស សង់​ពី​ឈើ​(​ឆេះ​អស់​) ៦-​ឈ្មោះ លាង សុង ភេទ​ប្រុស សង់​ពី​ឈើ​(​ឆេះ​អស់​) ៧-​ឈ្មោះ ម៉ូ​វ ស៊ីណា ភេទ​ស្រី សង់​ពី​ឈើ​(​ឆេះ​អស់​) ៨-​ឈ្មោះ ម៉ូ​វ ស៊ីថា ភេទ​ស្រី សង់​ពី​ឈើ​(​ឆេះ​អស់​) ៩-​ឈ្មោះ គ្រួច សំ​កេ​ន ភេទ​ប្រុស សង់​ពី​ថ្ម (​ឆេះ​ខាងមុខ​) ១០-​ឈ្មោះ ឈិន ឈឿង ភេទ​ប្រុស សង់​ពី​ថ្ម​(​ឆេះ​ខាងមុខ​) ១១-​ឈ្មោះ ហ៊ូ វ៉េ ភេទ ប្រុស សង់​ពី​ឈើ​ខាងមុខ​ថ្ម​ខា​ក្រោយ​(​ឆេះ​ខ្លះ​)​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​នេះ នគរបាល​បាន​ប្រើប្រាស់​ឡាន​អគ្គីភ័យ នៃ​អធិការដ្ឋាន​នគរបាល​តាម​បណ្តា​ស្រុក ៦ និង​ខេត្ត​២ ព្រមទាំង​ក្រុម​ហុ៑ន​ចំការកៅស៊ូ​មេមត់ បាន​ជួយ​ពន្លត់ ដោយ ប្រើប្រាស​ទឹក​សរុប​អស់ ៣៥​ឡាន​។​

​មកដល់​ពេល​ម៉ោង​៤:៣០​នាទី​ជិត​ភ្លឺ​ទើប យើង​គ្រប់គ្រង​បាន​ស្ទើ​១០០%​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន បានដឹង​នាំ​បញ្ជា​ឲ្យ​ទុក​ឡានទឹក ៣​គ្រឿង ឲ្យ​ប្រចាំការ​មួយរយៈ​ទៀត​ដើម្បី​ត្រៀម​ពិនិត្យ​ក្រែង​មាន​បញ្ហា​សេសសល់​៕​ដោយ​៖​កូ​ឡាប​

spot_img
×