Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ប៉េអឹម​ក្រុងភ្នំពេញ​ម្នាក់ មិនដឹង​មាន​វិបត្តិ​អ្វី​បាញ់​សម្លាញ់​ខ្លួន នៅក្នុង​វង់​ផឹកស៊ី​

spot_img

ភ្នំពេញ​៖​មន្ត្រី​ប៉េអឹម​ក្រុងភ្នំពេញ​ម្នាក់ មិនដឹង​មាន​វិបត្តិ​អ្វី​ដោះស្រាយ​មិន​ចេញ បាន​បាញ់​សម្លាញ់​ខ្លួនឯង​នៅក្នុង​វង់​ផឹកស៊ី ហើយ​បាន​ស្លាប់​ពេល​ប​ញ្ជុ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ដែល​ហេតុការណ៍​​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី យប់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៧​នៅ​ចំណុច​មុខផ្ទះ​លេខ​១២១ ផ្លូវ​លេខ​២២៨​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ដោយ​មិនដឹង​មូលហេតុ​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភ័​ក្ត​ផឹកស៊ី​ជាមួយ​នាំយក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ត្រូវបាន​ស្លាប់​នៅ​ទីនោះ​។ សមត្ថកិច្ច​ក៏បាន​ចុះ​ដល់ផ្ទះ​កើតហេតុ​លេខ​១២១ តែ​អ្វីៗ​ត្រូវ​បាត់ដាន​ទាំងអស់ ដោយសារ​ម្ចាស់​លាង​សម្អាត​ឈាម​ពីមុខ​ផ្ទះ​គាត់ និង​គ្មាន​បន្សល់ទុក​អ្វី​ជា​ភស្តុតាង​នោះទេ​។​

​នៅ​កន្លែងកើតហេតុ គ្មាន​ឃើញ​អ្វី​ក្រៅពី​កេស និង​កំប៉ុង​ស្រា​បៀរ អាន់​ធ័​រ នោះទេ​។ សមត្ថកិច្ច​យើង​ស្វែងរក​សម្បក​កា​ទុ​ស្ស និង​ម៉ាក កាំភ្លើង តែ​មិនឃើញ​។ ហេតុដូច្នេះ សមត្ថកិច្ច​​ជំនាញ​ពិបាក​វាយតម្លៃ និង​ធ្វើការ​សន្និដ្ឋាន​ណាស់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមថា ជនរងគ្រោះ​មានឈ្មោះ ហ៊ុយ ស៊ី​នី​ដា​វីដ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ​ក្រុងភ្នំពេញ និង​មាន​ទីលំនៅ​ខេត្តតាកែវ​។​

​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នៅមុខ​ផ្ទះ​គាត់​មាន​មនុស្ស​ប្រហែល​៣​នាក់ អង្គុយ​ផឹកស៊ី​តាម​ធម្មតា តែ​បន្ទាប់មក​ជនរងគ្រោះ​បាន​មកដល់​ក្រោយ​គេ ហើយ​បាន​ផឹកស្រា​
​បៀរ​ប្រហែល​អស់​២​ទៅ​៣​កំប៉ុង​ប៉ុណ្ណោះ​។ បន្ទាប់មក​គាត់​បានឃើញ​ជនរងគ្រោះ​និយាយ​ទូរស័ព្ទ តែ​មិនដឹងថា ជនរងគ្រោះ​និយាយ​ជាមួយ​អ្នកណា​នោះទេ​។​

​ស្ត្រី​ម្ចាស់ផ្ទះ​បន្តថា ក្រោយ​ជនរងគ្រោះ​និយាយ​ចប់ ក៏​ឮស្នូរ​កាំភ្លើង​លាន់​ផាំង គាត់​ក៏​រត់​ចេញមក​មើល​។ តែ​ឃើញ​គេ​ជួយ​ដឹក​ជនរងគ្រោះ យកទៅ​ពេទ្យ​ទាំង​ប្រញាប់​ប្រ​ញ៉ា​ល់​បំផុត​។​

​ស្ត្រី​ម្ចាស់ផ្ទះ​បាន​និយាយថា ជនរងគ្រោះ​ត្រូវជា​មិត្ត​ភ័​ក្ត​ប្តី​របស់គាត់ ហើយ​ជនរងគ្រោះ​ក៏​មិនសូវ​ដែល​មក​ផឹក​ទីនេះ​ដែរ​ទេ យូរៗ​ណាស់​បានមក​ម្តង​។ នៅពេល​ជនរងគ្រោះ​មក​ទីនេះ គឺ​​ឃើញ​គាត់​(​ជនរងគ្រោះ​)​តែងតែ​ក្រៀមក្រំ តែ​រហូត​ហាក់បី​ជាមាន​រឿង​អ្វី​ក៏​មិនដឹង​ទេ​។ ស្រាប់តែ​នៅ​យប់​ថ្ងៃនេះ​កើតហេតុ ក៏មាន​ករណីនេះ​តែម្តង​។ ចំណែក​សព​ត្រូវបាន​ប្រគល់ជូន​​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​នៅ​ខេត្តតាកែវ ៕​ ​ដោយ​៖​សំណាង​

spot_img
×