Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើស​ន្និ​សីទ​សារព័ត៌មានករណី ​ទ​ណ្ឌិត សម រង្ស៊ី ប្រមាថព្រះចេស្ដាព្រះមហាក្ស​ត្រ​

spot_img

​ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរ​ដ្ឋា​ភិបាល​ក​ម្ពុជា រៀបចំសន្និសីទសារព័ត៌​មា​ន ស្ដីពី ករណីប្រមាថព្រះម​ហា​ក្សត្រ​ នៅម៉ោង៩៖៣០នាទីព្រឹ​ក​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីស្ដីការគណៈរ​ដ្ឋ​មន្ដ្រី​។

យោងតាមសេចក្ដីជូនដំណឹង​របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បា​នប​ញ្ជាក់ថា សន្និសីទនេះមានការ​ចូ​លរួ​មពី លោកបណ្ឌិត​ ​រស់ ចន្ទ្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ​ ​ហ៊ុន សែន នាយករដ្ឋ​ម​ន្ដ្រីនៃ​ក​ម្ពុជា និងជាសាស្ដ្រាចារ្យវិទ្យាសាស្ដ្រន​យោ​បាយ​ និងលោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រ​សួង​យុត្តិ​ធម៌។

សន្និសីទសារព័ត៌មាននេះ ធ្វើ​ឡើងក្នុងគោល​បំណ​ង ដើម្បីផ្សព្វផ្សាយជូនសាធារ​ណ​ជន អំពីគោល​កា​រ​ណ៍ និងវិធាន​ច្បា​ប់ ដែលមានចែងជាធ​រ​មាន ក្នុងករណីធ្វើឲ្យប៉ះពាល់ដល់​ព្រះ​កិត្តិ​នាម អង្គព្រះមហា​ក្ស​ត្រ ដែលជាទីគោរពសក្ការៈដ៏​ខ្ព​ង់ខ្ពស់​បំផុ​ត រប​ស់​ប្រជាជា​តិកម្ពុ​ជាទាំ​ងមូល។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បានផ្តល់កិច្ចសម្ភាសន៍ជាមួយវិ​ទ្យុ​អាស៊ីសេ​រី បានប្រមាថយ៉ាង​ធ្ងន់​ធ្ង​រលើ អ​ង្គព្រះម​ហាក្សត្រ​ ដោយ​បាន​វាយប្រ​ហា​រថា ព្រះមហាក្សត្រ ជា ចំណាប់ខ្មាំង និងជា អាយ៉ង របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័​ង្ករប​​ស់ទ្រង់។

ក្រសួងព្រះបរមរាជវាំង បានចេ​ញសេ​ចក្តីថ្លែង​កា​រណ៍ថ្កោលទោសដាច់អហង្កា​រចំពោះទ​ណ្ឌិត​ សម រង្ស៊ី។ ចំណែក លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បា​នចេញបញ្ជា​ឱ្យអយ្យ​ការអមសាលាដំបូង​រា​ជធានី​ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់​ជា​បន្ទាន់ និងតឹងរ៉ឹង​បំ​ផុត​ចំពោះទង្វើទណ្ឌិត សម រង្ស៊ី។

លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរនៃសាលាដំ​បូ​ងរាជ​ធានី​ភ្នំពេញ កាលពីថ្ងៃទី១​៦ ខែកញ្ញា ឆ្នាំ២០១៩ បានចេញដីកាមួយបង្គាប់ឱ្យសម​ត្ថ​កិច្ចគ្រ​ប់ជា​ន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៊ី ដើម្បីយ​កម​កចាត់​ការ​តាមផ្លូ​វច្បា​ប់ ចំពោះករណីប្រមាថព្រះម​ហា​ក្សត្រ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×