Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ​ថយ​ន្តអ្នកដំណើរ ​បុកជាមួ​យរថយន្ដដឹកកម្មកររោងចក្រ​ និងម៉ូតូ ស្លាប់3នាក់ របួស12 នាក់

spot_img

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរមួយកើ​តឡើង​នៅលើផ្លូវជាតិលេខ៤១​ ត្រង់ចំណុចគីឡូម៉ែត្រលេខ ​១៥ ដែលបណ្តាលមកពី​រ​ថយ​ន្តអ្នកដំណើរ ​បុកជាមួ​យរថយន្ដដឹកកម្មកររោងចក្រ​ ស្លាប់ម​នុស្ស3នាក់ របួសមនុស្ស7 នាក់ របួសធ្ងន់5នាក់ ខូចរថយន្ដ2គ្រឿង​ធ្ងន់ ម៉ូតូ2គ្រឿង ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា មានហេ​តុការ​ណ៍គ្រោះ​ថ្នាក់ច​រាចរមួយកើតឡើងនៅលើផ្លូវជាតិលេខ៤​១​ ត្រង់ចំណុចគីឡូម៉ែត្រលេខ​ ​១៥ ដែលបណ្តាលមកពីរថយន្តអ្ន​ក​ដំណើ​រ បុកជាមួយរថយន្ដដឹកកម្ម​ក​ររោ​ងចក្រ ភ្លាមៗនោះដែរ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំ​ព​ង់ស្ពឺ ក៏បានអញ្ជើញចុះពិនិត្យស្ថា​ន​ភាព​ជាក់​ស្ដែង នៅកន្លែ​ងកើត​ហេតុ​ផង​ដែរ ។

បើតាមស​មត្ថ​កិច្ច​បានឲ្យដឹងថា នៅថ្ងៃទី18 កញ្ញា 2019 វេលាម៉ោង 18និង25នាទី នៅលើផ្លូវជាតិលេខ41 ចន្លោះគី​ឡូម៉ែត្រ​លេខ​14-15 ត្រង់ចំណុចភូមិទួល​តា​សុខ ឃុំសែន ដី ស្រុកសំរោងទង ខេត្តកំ​ព​ង់ស្ពឺ មានរថយន្ដ១គ្រឿង​ម៉ា​ក ហ្វត (Fort) ពណ៌ទឹក​ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2A-1161 អ្នកបើកបរមិនស្គាល់​អ​ត្តសញ្ញា​ណ រត់គេចខ្លួន បើកបរពីត្បូងទៅ​ជើ​ងមក​ដល់ចំ​ណុច​ខាង​លើ បានបុកម៉ូតូ2​គ្រឿង ទី1 ម៉ូតូម៉ាកហុងដា ​C​125 ពណ៌ខ្មៅ ពាក់ផ្លាកលេ​ខភ្នំ​ពេញ1CU-8356 បើកបរដោយឈ្មោះ ​សី​ហា ភេទប្រុស អា​យុ27ឆ្នាំ ស្លាប់តាម​ផ្លូវពេ​លប​ញ្ជូនទៅមន្ទីរពេទ្យ ឌុប​មនុស្ស​2នាក់ ទី1 ឈ្មោះ តាំង គឹមលី ភេទស្រី អាយុ23ឆ្នាំ (ស្លាប់) ពេលប​​ញ្ជូន​ដល់មន្ទីរពេទ្យគងពិសី និងទី2 ឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ23ឆ្នាំ ស្លាប់​នៅតាម​ផ្លូវ​ពេលប​ញ្ជូន​ទៅមន្ទីរពេទ្យ អ្នកទាំង3 រស់នៅ​ភូមិបឹ​ងងោង ឃុំទឹកល្អក់ ស្រុកគងពិសី និងម៉ូតូ 1គ្រឿងទៀត ម៉ាកធូដេ ពាក់ផ្លាកលេខក​បង់​ស្ពឺ 1K-3898 មិនស្គាល់ឈ្មោះអ្នកបើ​កបរ​ និងទី​លំនៅ​ និងជ្រុ​លទៅបុ​កផ្ទុ​បជាមួយ​រ​ថយន្ដ1គ្រឿង​ទៀត ប្រភេទកូរ៉េ ដឹកកម្មកររោ​ងច​ក្រ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AI-2110 បើកបរដោ​យឈ្មោះ​ រម្យ ភារុន ភេទប្រុស អាយុ40ឆ្នាំ រស់នៅភូមិគ ​ឃុំទឹ​កល្អក់ ស្រុកគងពិសី​ ដឹក​កម្ម​ករ 1.ឈ្មោះ កាន ជឿន ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់ 2.ឈ្មោះ ផៃ ស្រីនាថ ភេទស្រី អាយុ18ឆ្នាំ រស់នៅភូមិចំប​ក់ក្អែ​ ឃុំទឹ​កល្អក់ ស្រុកគងពិសី របួសធ្ងន់ 3.ឈ្មោះ សឹម សារី ភេទស្រី អាយុ18ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុ​កគ​ងពិ​សី របួសធ្ងន់ 4.ឈ្មោះ ​សឹម សារិន ភេទស្រី អាយុ38ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់ 5.ឈ្មោះ សឹម ដាវី ភេទស្រី អាយុ17ឆ្នាំ រស់នៅភូមិព្រៃកន្ទៀច ​ឃុំទឹ​កល្អ​ក់ ស្រុក​គងពិសី របួសស្រាល 6.ឈ្មោះ គឹម យាង ភេទស្រី អាយុ23ឆ្នាំ រស់នៅភូមិស្លា ឃុំ​ស្រង់​ ស្រុក​គង​ពិសី របួ​សស្រា​ល បើកប​រ​ពីទិស ខាងជើងទៅត្បូង​ ​បណ្ដាល​ឲ្យគ្រោះថ្នាក់ម​នុស្ស និង​ខូចខា​តស​ម្ភារដូ​ចខាង​ក្រោម​៖ ស្លាប់មនុ​ស្ស3នាក់ ស្រី2នាក់។ ភាគីម៉ូតូម៉ាក​ហុង​ដា សេ125 របួ​សម​នុស្ស7 ស្រី5នាក់ របួសធ្ងន់5នាក់ ស្រី3នាក់ និងខូចរ​ថយន្ដ2គ្រឿង​ធ្ងន់ ម៉ូតូ2គ្រឿង ធ្ងន់1គ្រឿង ម៉ាកហុ​ងដា​ សេ125។

ក្នុង​នាម​នគរបា​ល​ខេ​ត្ត​កំពង់​ស្ពឺ​ទាំងអស់​ លោកឧត្តមសេនី​យ៍ទោ​ ​សម​ សាមួន​ ស្នងការ​នគរបាល​ខេ​ត្ត​ សូមចូលរួមរំលែក​ទុ​ក្ខ និងសម្ដែងការសោ​កស្តាយជា​ព​ន់ពេ​ក ក្នុងករណីគ្រោះថ្នាក់​ច​រាចរ​​ខាងលើ​នេះ​ យកឱកាសនេះធ្វើការអំពាវនា​វដ​ល់​អ្នក​បើកប​រទាំងអ​ស់ (រថយ​ន្ដ​​.ទោច​ក្រ​យា​ន​​យន្ត​)​ សូ​មមេត្ដា​បើក​បរដោយការអធ្យាស្រ័យយោគយ​ល់​​និ​ងគោ​រព​​ច្បាប់​​ចរា​ចរ​ណ៍​ទាំង​អស់​គ្នា​ ពិសេស​​ក្នុ​ង​​ពេល​​បុណ្យ​​កា​ន់​បិណ្ឌ​ ភ្ជុំបិណ្ឌ​ខា​ងមុ​ខ​នេះ​ មានតែការប្រុងប្រយ័ត្នគ្រប់ៗ​គ្នា​ទេ​ទើ​បបញ្ជៀ​សបាននូវករណីគ្រោះថ្នាក់ច​រា​ចរ​​​កើតឡើងជា​យថាហេតុ​ គ្រប់​កាលៈ​ទេ​សៈ​៕ដោយ៖កូឡាប

spot_img
×