Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អារ៉ា​ប៊ី​សាអូឌី​តប​ង្ហាញបំ​ណែក​មីស៊ីល និងដ្រូន និងបញ្ជាក់​ថា អ៊ីរ៉ង់ជាអ្នក​នៅពី​ក្រោយកា​រវា​យប្រ​ហារ លើកន្លែ​ងផលិត​ប្រេងរ​បស់​ខ្លួន

spot_img

ក្រសួងការពារជាតិរបស់ប្រទេស​អា​រ៉ាប៊ីសា​អូឌីត បានដាក់បង្ហាញបំណែកយន្ត​ហោះ​ដ្រូន​ និងមីស៊ីល ដែលជាភស្ថុតាងបង្ហា​ញ​ថា ប្រទេសអ៊ីរ៉ង់ជាប់ពាក់​ព័ន្ធ​នឹងការ​វាយប្រ​ហារលើ​កន្លែង​ផលិ​តប្រេង កាលពីចុងសប្តាហ៍​ក​ន្លងទៅ​នេះ។

ក្រសួងការពារជា​តិនិ​យា​យថា ដ្រូន ១៨ និងមីស៊ី​ល​ចំនួន ៧ត្រូវបា​នបា​ញ់ចេញ​ពីគោលដៅ​មួយដែ​លបញ្ជា​ក់ថា ប្រទេសយេមែ​ន​ មិនមែនជាអ្ន​ក​ធ្វើនោះទេ​។

ក្រុមប៉ះបោរ Houthi ដែលជាសម្ព័ន្ធ​មិ​ត្តអ៊ីរ៉ង់ បាននិយាយថា ពួកគេជាអ្នកនៅពីក្រោយ​កា​រវាយ​ប្រហា​រ។

ប្រទេសអ៊ីរ៉ង់បានប​ដិសេ​ធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹ​ង​ការ​វាយប្រ​ហារ​នោះ និងបានព្រ​មា​នថា ខ្លួននឹងធ្វើការវាយ​ប​កវិ​ញ ប្រសិនជាមានការវាយ​ប្រ​ហារប្រ​ឆាំងនឹ​ងខ្លួ​ន។

អាមេរិច​ក៏បាន​សន្និដ្ឋា​នដែ​រថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវា​យ​ប្រហារ​នោះ ហើយរដ្ឋមន្រ្តីការប​រ​ទេសអា​មេរិ​ច លោក Mike Pompeo កំពុ​ងស្ថិ​តនៅក្នុងប្រទេសអារ៉ាប៊ី​សា​អូឌី​ត ដើម្បីពិភាក្សាពីការស​ង​សឹក​វិញ​។

ប្រធានាធិបតីដូណាល់ ​ត្រាំ​ បញ្ជាក់ថា ការវាយប្រហារលើសម្ព័ន្ធមិត្ត​រ​បស់​ខ្លួន នឹងរងការ​វា​យបក​វិញខ្លាំ​ងជា​ងមុន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×