Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់ជាប់​ពន្ធ​នាគារ៣លើកហើយ នៅតែមិនរាងចា​ល​ ប្រព្រឹត្ត​បទ​ល្មើសទៀ​ត

spot_img

កំពង់ស្ពឺ​ ៖ ស្នងការដ្ឋាននគរបាលខេត្ត​កំព​ង់ស្ពឺ នៅថ្ងៃទី១៩ខែកញ្ញានេះ បានឲ្យដឹងថា កម្លាំង​នគរបាលព្រហ្មទណ្ឌកម្រិ​ត​ស្រាល​​ខេត្ត​​កំ​ពង់ស្ពឺ​ សហការឃា​ត់​មុ​ខ​សញ្ញាចោរលួចតាមដីកា​​​​​​បញ្ជាឲ្យ​ចូលខ្លួនម្នាក់ពា​ក់ព័​ន្ធក​រ​ណីលួ​ចគា​ស់ផ្ទះនៅ​ស្រុក​ឧដុង្គ​ ខណៈដែលជនល្មើសរូ​ប​នេះ ធ្លាប់ជាប់ពន្ធនាគារចំនួន​៣​លើក​មក​ហើយ នៅតែមិនរាងចា​ល​ ប្រព្រឹត្ត​បទ​ល្មើសទៀ​ត។

កម្លាំងជំនាញការិយាល័យនគរបា​​ល​​ព្រហ្ម​ទណ្ឌ​កម្រិតស្រាល​ និងអធិការ​ដ្ឋាន​នគ​រ​បាល​​ស្រុក​ឧដុង្គ​ កាលពីថ្ងៃទី១៧ កញ្ញា ​២០​១៩ វេលា​ម៉ោ​ង១៤និង០០នាទី សហការឃាត់មុខ​សញ្ញាសង្ស័​​​យម្នាក់​ឈ្មោះ សឿន សុខឡេង ហៅ ឡូតូ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិថ្នល់​បន្ទា​យ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធា​នីភ្នំពេញ អនុវត្ត​ន៍​តា​ម​ដីកាប​ញ្ជាឲ្យចូល​ខ្លួ​ន លេខ៦០២៣ ចុះថ្ងៃទី៩ កញ្ញា​២០១៩ របស់​លោ​​ក​ស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអ​យ្យការ​អមសា​​លា​​​​​ដំបូង​​ខេត្តកំ​​ពង់​ស្ពឺ ពីបទ​ គាស់ផ្ទះលួចទ្រព្យសម្ប​ត្តិ​ កាលពីថ្ងៃទី​២៦ សីហា ២០១៩ ប្រព្រឹត្តិនៅភូមិដំ​ណាក់ត្រា​ច​ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​។​

តាមការបញ្ជាក់ពីជំនាញ​មុខសញ្ញាខា​ង​លើ ជាមុខ​​សញ្ញា​ធ្លាប់​ជាប់ពន្ធនាគារចំនួន​ ៣លើក រួច​ម​ក​ហើយ ពាក់ព័​ន្ធ​ក​រណីលួ​ច​កន្លង​មក​នៅ​ខេត្ត​​មួយចំនួ​ន ​ពិសេស​កំ​ពង់​ស្ពឺ​តែម្ដង​។ យោងតាមចម្លើយ​​បឋម​​ មុខសញ្ញា​សង្ស័យ​បានទទួល​​ស្គា​ល់​ថាអំពើគាស់ផ្ទះ​លួច​ទ្រព្យ គឺពិត​ជាធ្វើឡើង​ដោ​យផ្ទា​ល់​មែន​ ​ចំណែកសម្ភារៈនោះខ្លួនបា​នល​ក់ចាយ​អស់ហើយ​។ ​
បច្ចុប្បន្ន​ មុខសញ្ញា​សង្ស័យ​ត្រូវ​បាន​​កា​រិយា​ល័យ​ជំនា​ញ ​កំពុងកសាងសំណុំរឿង​ប​ញ្ជូនទៅ​អយ្យ​​ការ​អម​សាលា​​ដំបូ​ងខេត្ដកំពង់ស្ពឺ​ ​ចា​ត់ការ​តាម​នីតិវិធីច្បាប់៕ដោយ៖កូឡាប

spot_img
×