Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំបណ្តាញអ្នក​សិ​​​ល្បៈ ដើម្បីលើ​កកម្ព​ស់កា​រយ​ល់​ដឹ​ង និងរួមគ្នាទប់ស្កាត់អំ​ពើ​ហិង្សាលើស្រ្តី និ​ងអំពើហិង្សាទាក់ទងនឹង​យេ​​ន​​ឌ័រ​

spot_img

ភ្នំពេញ៖ ក្រសួងកិ​ច្ចកានារី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តី​ប្រកា​សព័ត៌​មាន ស្តីពីការប្រជុំបណ្តាញអ្នក​សិ​​​ល្បៈ ស្ដីលើកកម្ពស់ការយល់​ដឹ​ង និងរួមគ្នាទប់ស្កាត់អំពើហិង្សាលើស្រ្តី និ​ងអំពើហិង្សាទាក់ទងនឹងយេ​ន​ឌ័រ​។

បើតាមសេចក្តី​ប្រកា​សព័ត៌​មាន ក្រសួង​កិច្ច​ការនារី សហការជាមួយក្រសួងវប្ប​ធម៌និ​ងវិចិ​ត្រ​សិល្បៈ នឹងរៀប​ចំកិ​ច្ច
ប្រជុំបណ្តាញជាមួយសិល្បករ​ ​និងអ្នកពាក់ព័ន្ធក្នុងវិស័យសិល្បៈ​ ក្នុងប្រ​ទេស​កម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ​ទាក់ទង
នឹងការសម្តែង​ ការនិព​ន្ធ និងការផ្សព្វផ្សាយ នា​នា ដើម្បីលើកកម្ពស់ការយល់ដឹងនិងរួ​ម​គ្នាទប់​ស្កាត់​អំពើហិ​ង្សាលើស្រ្តីនិងអំពើ
ហិ​ង្សាទាក់ទងនឹងយេនឌ័​រ​។

កិច្ចប្រជុំនេះ នឹងរៀបចំឡើងនៅ ចាប់ពីម៉ោង ៥.០០ ល្ងាច នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋា​គារឡឺ​រ៉ូយ៉ា​ល់។
វិស័យសិល្បៈសម្តែង​ ច​ម្រៀង តន្រ្តី កំប្លែង និងភាពយន្ត ជាវិស័យដែលមានប្រជាប្រិយ​ភា​ពខ្លាំ​ងមួយ សម្រាប់មនុស្ស
គ្រប់​វ័យ នៅក្នុងសង្គមនាពេលប​ច្ចុ​ប្បន្ន។ ការរីកចម្រើនក្នុងវិស័យប្រាស្រ័​យ​ទាក់​ទ​ង និងការកើនឡើងនៃ​ប​ច្ចេក​វិទ្យា និងបណ្តាញ
​ទំ​នាក់ទំនង​ស​ង្គម បានធ្វើឲ្យការ​ផ​លិ​ត ការចែ​ក​ចាយ ការផ្សព្វផ្សាយ កាន់តែមានភាពងា​យ​ស្រួ​ល។​
ប្រជាប្រិយភាព​ក្នុ​ងវិ​ស័យ​សិល្បៈ​នាំម​កនូវ​ការ​កម្សាន្ត ក៏ដូចជាបានបង្កប់នូវខ្លឹម​សា​រអ​ប់​រំ ដែលមានឥទ្ធិ​ព​ល​ទៅលើអ្ន​ក
អាន អ្នកស្តាប់ និងអ្នកទស្សនាទាំ​ង​ឡាយ​។
ដោយសារតែឥទ្ធិពលខ្លាំង​ ​នៃវិ​ស័​យសិល្បៈ និងដោយសារក្តីកង្វល់មួយចំ​នួ​ន ដែលបានកើតឡើង​តា​មរ​យៈឥទ្ធិ​ពល​នៃ
វិស័យសិល្បៈនេះ ក្រ​សួ​ងកិច្ចកា​រនារី មានគោលបំណងលើកកម្ពស់​កា​រយ​ល់ដឹង​ក្នុងវិ​ស័យនេះ ទាក់ទងនឹងរួមចំណែ​ក​រប​ស់វិ​
ស័យ​សិល្បៈ​ ក្នុងការទប់ស្កាត់អំពើ​ហិ​ង្សាលើ​ស្រ្តីនិ​ងអំពើ​ហិ​ង្សាទាក់ទងនឹងយេ​នឌ័រ ដែលស្តែងចេញតាមរយៈ​ស​ម្តែង​ ចម្រៀង
តន្ត្រី កំប្លែង និងភា​ព​យន្ត ព្រមទាំងសំនួនវោហារ​​ផ្សេងៗ​ទៀត​។
ក្នុងន័យនេះ សិល្បក​រ​ និងអ្ន​កពាក់​ព័ន្ធក្នុ​ងវិ​ស័យសិល្បៈ ក្នុងប្រទេសកម្ពុជា​ មានតួ​នាទី​សំខាន់ ក្នុងការលើកស្ទួយ​និ​ង​
រួមចំណែកធ្វើឲ្យ​មា​នស​មភា​ពយេន​ឌ័រ នៅក្នុងប្រទេសកម្ពុជា។​
​ក្រសួងកិច្ចការនារី ជាយន្តការថ្នាក់ជាតិក្នុ​ង​ការ​សម្រប​សម្រួ​ល លើការលើកកម្ពស់ស​ម​ភាពយេ​ន​ឌ័រ និងបង្កើនភាព​
​អង់អាចដល់ស្តីនៅកម្ពុ​ជា​។​ កិច្ចការ និងបេសកកម្មសំខាន់​មួ​យក្នុង​ការ​លើកក​ម្ពស់ស​មភា​ពយេ​នឌ័រ និងបង្កើនភា​ព​អង់​អាច
ដល់ស្ត្រី គឺការធ្វើឡើ​ង​តាម​រយៈ​ការ​ផ្លាស់ប្តូ​រឥ​រិយាបថ និងផ្នត់គំនិតសង្គមដោ​យ​ពង្រឹ​ង និងពង្រីកយន្តការនៃ​កា​រប្រាស្រ័​យ​
ទាក់ទងការ​ផ្ស​ព្វផ្សាយ និងបណ្តាញទំនា​ក់​ទំនង​ផ្សេងៗ ទាំងនៅក្នុងនិងក្រៅស្ថាប័​ន​៕ដោយ៖កូឡាប

spot_img
×