Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តយីឌុប១គ្រឿង ខូច ឈប់ដើម្បីជួសជុល រថយន្តធុនធំ១គ្រឿងទៀត មកពីក្រោយ បុក ស្លាប់តៃកុងឡានម្នាក់

spot_img

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹ​ងក​ន្លែងកើត​ហេ​តុ ដោយសារគ្រោះថ្នាក់ចរាចរ រវា​ងរថយន្តធុនធំ២គ្រឿងបុកគ្នា កាលពីវេលាម៉ោង ៥ និង ២៥ នាទីព្រឹកថ្ងៃទី ១៩ ខែកញ្ញា​ ឆ្នាំ ២០១៩ លើកំណាត់ផ្លូវជា​តិ​លេខ ៥ ត្រង់ចំណុចមុខ​ការា​ស់សាំងតេលា ស្ថិតក្នុងភូមិអូរ​តា​នេះ ឃុំរលារប្អៀ​រ​ ស្រុក​រលារ​ប្អៀរ ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាច​រនេះ បង្ក​ឡើងដោយរថយន្តសណ្ដោង​រ៉ឺម៉កមួយគ្រឿងម៉ាក F​OSO​ ពណ៌ស​ ពាក់ផ្លាកលេខ​តាកែវ 3A. 1400 បើក​បរ​ពីទិសខាងជើងទៅត្បូ​ង មកដល់ចំណុចកើតហេ​តុ​ខាងលើ ក៏បានទៅបុករ​ថ​យន្តមួ​យគ្រឿងទៀតម៉ាក ហ៊ីណូ​ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A .2767 ដែលខូច ឈប់ចតលើ​ផ្លូវ​ជាតិ​ពីក្រោយ ក្នុងដំណើរស្រប​ទិស​គ្នាបណ្តាលឲ្យស្លាប់មនុស្ស​ម្នា​ក់ ដែលជាតៃកុង​រ​ថយ​ន្ត FOSO នៅនឹងកន្លែងកើតហេ​តុ ។

ជនរងគ្រោះដែលបាត់បង់ជីវិ​ត ឈ្មោះសាង ពៅ អាយុ 28 ឆ្នាំ ជាតៃកុងរថយ​ន្ត មានទីលំនៅក្នុងភូមិជុំហ្នឹ​ង ឃុំ​អន្ល​ង់វិល ស្រុកសង្កែ ខេត្ត បាត់ដំបង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូ​វបា​នមិ​ត្តភក្កិ ដែលរួមដំណើរជាមួ​យ​ ជួលរថយន្តដឹកយកទៅស្រុ​ក​កំណើត​នៅខេត្ត​បាត់ ដំបង ។

ដោយឡែកម្ចាស់រថយន្តដែលខូច​ ​ហើយឈប់ចតនៅលើ​ផ្លូ​វខាង​លើ​នេះ ក៏បា​នឲ្យដឹងថា រថ​យន្ត​របស់គាត់ ដោយមានការរ​អា​ក់រអួល​ក្នុងកា​រធ្វើដំ​ណើរ គាត់ក៏បានឈប់រ​ថ​យន្ត ចតនៅទល់មុ​ខកា​រ៉ាសសាំ​ងតេ​លានេះ មួយភ្លែត​ ដើម្បីធ្វើការជួសជុលហើយ​និង​បន្តដំ​ណើរ​ទៅមុ​ខទៀត ព្រោះដោយសារតែទីនេះ​គឺ​ជាក​ន្លែងមា​នភ្លើ​ងរ​បស់​ការាស់​សាំង​បំភ្លឺ វាងាយស្រួ​លក្នុង​ការប​ង្កល​ក្ខណៈដល់អ្ន​ក​ធ្វើដំណើរ មើលឃើញជៀ​សវាង​ការគ្រោះ​ថ្នាក់ដោយយថាហេតុ ដោយគា​ត់ទើប​តែចត​បា​នតែ១០ ទៅ១៥ នាទីតែប៉ុណ្ណោះ ក៏ត្រូវ​រថយន្ត​ខាង​លើបើកមកបុករថយន្តរបស់​គា​ត់ពីក្រោយ​ពេញ​ទំហឹង​ បណ្ដាលឲ្យគ្រោះថ្នាក់​ធ្ង​ន់ធ្ងរ​។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿ​ង ត្រូវបានសមត្ថកិច្ច​អូ​សយក​មក​រ​ក្សា ទុកនៅអធិកា​រដ្ឋាននគ​របាល​ស្រុករលារប្អៀ​រ រង់ចាំធ្វើ​ការដោះ​ស្រាយតាមនីតិវិធី ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×