Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋា​ភិបា​លចិននឹ​ងប​ញ្ចេញ​សាច់ជ្រូក ១០.០០០តោន ដើម្បីទប់ស្កាត់ការឡើង​ថ្លៃ​ខ្ពស់ ​និង​កង្វះ​ខាត

spot_img

រដ្ឋាភិបាលចិននឹងធ្វើការបញ្ចេញ​សា​ច់ជ្រូ​ក ដើម្បីដោះស្រាយបញ្ហាការឡើង​ថ្លៃ​ខ្លាំង ​និងការខ្វះខាតសាច់ជ្រូ​ក​ដោ​យសារ​តែប​ញ្ហាជំងឺ​ផ្តាសាយ​ជ្រូក។

ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ នឹងធ្វើ​ការ​បញ្ចេញសា​ច់ជ្រូ​កក​កចំនួន ១០.០០​០តោន​ពីកន្លែងស្តុករបស់​ខ្លួ​ននៅថ្ងៃ​ព្រហស្ប​តិ៍នេះ​។

ប្រទេសចិនដែលជាអ្នកផលិ​ត​សាច់ជ្រូ​ក និងប្រើប្រាស់ធំបំផុតរ​ប​ស់ពិ​ភព​លោ​ក កំពុងជួបបញ្ហាក្នុងការ​ទ​ប់ស្កា​ត់ជំ​ងឺផ្តាសាយ​ជ្រូ​ក។

ទីក្រុងប៉េកាំងបានសម្លាប់ជ្រូ​ក​ជាង ១លានក្បាលដើម្បីទប់ស្កាត់ការរីករាលដា​លនៃ​វីរុ​សផ្តាសាយ​ជ្រូ​ក។

បើតាមទិន្នន័យ តម្លៃសាច់​ជ្រូក​បាន​ហក់​ឡើង ៤៦,៧ភាគរយក្នុ​ង​ខែសីហា ហើយដើម្បីធ្វើឲ្យតម្លៃសាច់ជ្រូកមា​ន​លំនឹង​ រដ្ឋនឹងធ្វើការប​ញ្ចេញ​សាច់​ជ្រូ​កដែល​នាំចូ​លពី​ប្រទេ​សដា​ណាមា​ក បារាំង អាមេរិច និងអង់គ្លេស ដើម្បីធ្វើការ​ដេ​ញថ្លៃ​។

អ្នកដេញថ្លៃអាចទិញ​យ​កសា​ច់​ជ្រូក​បានត្រឹមតែ ៣០០តោនប៉ុណ្ណោះក្នុងមួយម្នា​ក់​ៗ។

សូមបញ្ជាក់ថា សាច់ជ្រូ​ក​គឺ​ជាអា​ហារ​ដ៏​សំខា​ន់ខ្លាំ​ងបំ​ផុតក្នុ​ង​ប្រទេសចិន ដែលស្មើប្រមាណ​ ​៦០ភាគរយនៃចំនួនសាច់​ដែ​លត្រូវ​បាន​ប្រើប្រា​ស់ទាំង​អស់​ក្នុងប្រទេស។ កាលពីឆ្នាំមុន ប្រទេសនេះបានផលិ​ត​សាច់ជ្រូ​កបាន​ចំនួន ៥៤លានតោន៕

អត្ថ​បទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ BBC

spot_img
×