Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌិត​ សម រង្ស៊ី គឺជានយោបាយ​មួ​យ​ធ្វើ​​អត្ត​​ឃាត​ដោយ​​​ខ្លួ​នឯ​ង

spot_img

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា រហូតមកដល់ពេលនេះ ទ​ណ្ឌិត សម រង្ស៊ី មានសំណុំរឿងនៅតុលាការចំ​នួ​ន ១៤ករណី ក្នុងនោះមាន ៦សំណុំរឿង ​ត្រូវបានកាត់ទោសជាស្ថា​ព​ររួច​ហើយ ហើយទណ្ឌិត​ សម រង្ស៊ី គឺជានយោបាយ​មួ​យធ្វើ​អត្ត​ឃាតដោយ​​ខ្លួ​នឯ​ង ជាសត្រូវព្រះម​រ​មរាជ​វាំង រាជានិយម ​និងប្រជាពលរដ្ឋខ្មែរ​ទូ​ទាំង​ប្រ​ទេ​ស​។​

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ ករណីប្រមាថព្រះមហាក្សត្រ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជ​រ​ដ្ឋាភិបាល លោក ជិន ម៉ាលីន បានថ្លែងថា វាជាឆន្ទានុសិទ្ធិរបស់ចៅក្រម​ និងជាការកំណត់របស់ព្រះរា​ជ​អាជ្ញា។ ការកំណត់ដាក់ទោស នឹងត្រូវធ្វើឡើង ​២ករ​ណីផ្សេ​ងគ្នា ដោយមានវិធីស្រូប​ទោ​ស និងវិធីបូក​ទោ​ស។ វិធីស្រូបទោស មានន័យថា ចៅក្រមកំណត់យកទោសណាដែ​ល​ជាប់ព​ន្ធនាគា​រច្រើន​ជាងគេ ហើយសម្រាប់វិធីបូក​ទោ​សវិ​ញ គឺត្រូវយកទោសជាប់ព​ន្ធ​នាគារ​ទាំង​អស់ បូកបញ្ចូលគ្នាតែ​ម្ដ​ង។

លោកបានគូសបញ្ជាក់ថា សម្រាប់​ទោសថា តើសំណុំរឿងច្រើនយ៉ាង​នេះ​ ត្រូវអ​នុវ​ត្តន៍ទោសរបៀ​បមិញ អ៊ីចឹងកា​​រអនុវត្តទោស គឺអនុវត្តន៍ទោស ​សាលក្រ​មចូល​ជាស្ថាព​រ អ៊ីចឹងសំ​ណុំរឿង​ផ្សេងគ្នា ចំណែកការអនុវត្តទោស​ផ្អែក​ទៅលើក្រមនីតិវិធីព្រ​ហ្មទណ្ឌ គឺនៅពេលអនុវត្តន៍អាស្រ័យទៅ​លើព្រះរា​ជអាជ្ញា ជាអ្នកអនុវត្តន៍ទោស ដែលអាចមាន២ស្រូបទោស​ផ​ង បូកទោសផង។ ស្រូបទោស មាន​ន័យថាយកទោសធំ ​ហើយបូក​មាន​ន័យថា បូកចូលគ្នាឃើញប៉ុ​ន្មាន យក​ប៉ុណ្ណឹង។

លោក ជិន ម៉ាលីន អ្នកនាំក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការធ្វើនយោបាយប្រមាថ​ដ​ល់អង្គព្រះ​ម​ហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់​រប​ស់ប្រ​ជាពលរ​ដ្ឋខ្មែ​រទូទាំងប្រទេស របស់ទណ្ឌិត សម រង្ស៊ី គឺជានយោបាយមួយធ្វើអត្តឃាតដោយ​ខ្លួ​នឯ​ង ជាសត្រូវព្រះមរមរាជ​វាំង រាជានិយម និងប្រជាពលរដ្ឋខ្មែរ​ទូ​ទាំងប្រ​ទេស​។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ អ៊ីចឹងអានេះ គឺជាចរិកន​យោបា​យរ​បស់​ទណ្ឌិត សម រង្ស៊ី ហើយការធ្វើនយោ​បា​យ របស់គាត់រ​បៀ​បនេះ គឺជាការធ្វើអត្តឃាតនយោបាយ​ ​ខ្លួនឯ​ង ពីព្រោះពេលមុនគាត់បានយកគណ​ប​ក្សប្រជា​ជនកម្ពុជា និងប្រជាពលរដ្ឋដ៏​ច្រើ​នលើស​លប់ ដែលគាំទ្រគណបក្សប្រជាជ​ន​កម្ពុ​ជា ធ្វើជាសត្រូវ ក៏ប៉ុន្តែពេលនេះ មិ​នមែន​តែយក​គណបក្ស ប្រជាជនកម្ពុជា គឺយកអង្គព្រះមហា​ក្ស​ត្រ ព្រះមរម​រា​ជវាំង រាជានិយម និងប្រជាព​លរដ្ឋ​ខ្មែរទូទាំងប្រទេសជាសត្រូវផងដែ​រ អ៊ីចឹងនេះជាន​យោបាយ​អត្តឃាត របស់ទណ្ឌិត សម​ រ​ង្ស៊ី ដែលពាក់ព័ន្ធនឹងទិដ្ឋភាព​នយោ​បាយ។

លោក ជិន ម៉ានលីន បានបន្តថា បើសម្លឹងមើល ទៅលើចំណុចនយោបាយទណ្ឌិត ​ស​ម រង្ស៊ី តែងតែធ្វើបែបនេះនាពេលក​ន្ល​ងមក ពីព្រោះ ហើយវាមិនែមនជាបទល្មើសលើក​ទី​១ ដែលទណ្ឌិត សម រង្ស៊ី បានទទួលរងការចោទ​ប្រ​កាន់ពី​បទប្រ​មាថព្រះ​មហា​ក្សត្រ ហើយសាលក្រមបានចូលជាស្ថាពរមួយក​រណី​ហើយ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ព្រមទាំងនៅសំណុំរឿង​ចំ​នួន១​៤ផ្សេ​ងទៀត ដែលទណ្ឌិត សម រង្ស៊ី នៅជាប់ពាក់ព័ន្ធ និងមានសំណុំរឿងខ្លះបា​នច​ប់ជាស្ថាពរ និងសំណុំរឿង​ខ្លះ កំពុងតែបន្តនីតិវិ​ធី​តាមផ្លូវ​ច្បាប់​ផង​ដែរ។ លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមទៀតថាអ៊ីចឹងនេះ គឺជាចរិតនយោបា​យរ​បស់ទណ្ឌិត សម រង្ស៊ី ដែលគាត់តាំងពី​ដើ​មមក គឺធ្វើអ្វីគ្រប់យ៉ាងបាន​ទាំ​ងអស់ ឱ្យតែបានអំណាច ផលប្រយោជន៍ផ្ទាល់ខ្លួ​ន​ និងបក្ខ​ពួក​របស់ខ្លួន សូម្បីតែការបំផ្លាញជាតិ​សា​សន៍​ខ្លួនឯង ការបំផ្លាញកិត្តិ​យស របស់រាជានិយម ការបំផ្លាញកិត្តិយសរ​ប​ស់ព្រះម​ហា​ក្សត្រ ក៏គាត់ហ៊ានធ្វើដែល​ ដើម្បីផលប្រយោជ​ន៍ន​យោ​បាយ ផលប្រយោជន៍ផ្ទាល់ខ្លួន​ និងប​ក្ខពួកខ្លួន សូម្បីតែឱនក្បាលចំពោះប​រ​ទេស និងសុំអង្វរប​រ​ទេសឱ្យដា​ក់ទ​ណ្ឌកម្ម ធ្វើបាបដល់ប្រជា​ជា​តិ និងប្រជាពល​រ​ដ្ឋ ក៏គា​ត់សុខ​ចិត្តធ្វើដែ​រ។

លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ​ ​ហ៊ុន សែន នាយករ​ដ្ឋមន្ដ្រី នៃកម្ពុជា និងជាសាស្ដ្រាចារ្យវិទ្យាសាស្ដ្រ​ន​យោបាយ​ បានថ្លែងអះអាងថា ប្រទេសដែលជាសមាជិក​អា​ស៊ាន មិនគាំទ្រនយោបាយក្បត់​ជា​តិរប​ស់លោ​ក សម រង្ស៊ី នោះទេ បើទោះបីជាប្រទេសទាំង​នោះ​ ជាមិត្តរបស់សហរដ្ឋ​អា​មេ​រិក​ក៏ដោ​យ។

លោក រស់ ចន្ត្រាបុត្រ បានឱ្យដឹងបន្ថែមថា មូលហេតុដែលលោកអះអា​ង​ថា ប្រទេសអាស៊ានមិនគាំទ្រសក​ម្ម​ភាពក្បត់​ជាតិ​របស់ លោក សម រង្ស៊ី ដែលមានអាមេរិកនៅពីក្រោ​យ​ខ្នងនោះ ព្រោះប្រទេសទាំ​ង​នោះ ក៏មានទំនា​ក់​ទំន​ងរកស៊ី ជាមួយមហាយក្ស​ចិ​នផ​ងដែរ។ ជាមួយគ្នានេះ ប្រទេសអាស៊ាន ​ចង់បានតែការ​ក្សា​សន្តិ​ភាព និងស្ថិរភាព នៅក្នុងតំបន់រួមគ្នា​តែ​ប៉ុណ្ណោះ។​

លោកបន្តថា អ្វីដែលជាទំនាក់ទំនងនៅក្នុង​តំ​បន់ គឺជាទំនាក់ទំនង​ន​យោបាយ គឺជាទំនាក់ទំនងមួយ​កា​រទូត ជាទំនាក់ទំនងមួយដើម្បីរ​ក្សា​សន្តិភា​ព និងស្ថិរភាព នៅក្នុងទឹ​កដីអាស៊ី ក៏ដូចជា​ទឹ​កដីអា​ស៊ាន។

លោក រស់ ចន្ត្រាបុត្រ បានបញ្ជាក់ថា ប្រទេសអាស៊ា​ន នឹងមិន​ដើរ​តា​មផ្លូវ ដែលអាមេរិក​គូ​សវាស ដូចបណ្តាប្រទេស​នៅអា​មេរិក​ខាងត្បូ​ងឡើយ។ លោកថ្លែងថា សហរដ្ឋអាមេរិកមិ​ន​ល្ងង់ រហូតទៅដល់រុ​ញ​ឱ្យ សម រង្ស៊ី មក​ក្រឡុក ចលាចល អ​ស្ថិរ​ភាពនៅក​ម្ពុជា​ទេ ពីព្រោះប្រទេ​សទាំ​ង​អស់ មិនអាចនឹងដើរតាម​អា​មេរិ​ក ១០០ភាគរយ ដូចជានៅក្នុ​ងតំ​បន់​អាមេរិ​កខាង​ត្បូង​នោះទេ។

លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យរា​ជរដ្ឋា​ភិបាល​ បានថ្លែងថា អ្វីដែល សម រង្ស៊ី ចំណេញ គឺយកឈាមរបស់ប្រជាពល​រ​ដ្ឋធ្វើជា​ព្រំ ដើម្បីទៅកា​ន់​អំណាចផ្ទា​ល់ខ្លួន របស់លោក នេះជាអ្វីដែលយើង មើលឃើ​ញ​ មិនមានអ្វីចំណេញក្រៅតែ​ពី​ការបា​ត់ប​ង់ជីវិត បាត់បង់ជោគវាសនា​រ​បស់ប្រ​ជាព​លរដ្ឋ ដែលដើរតាម ទាំងងងឹតង​ងុ​ល ចំពោះការធ្វើវិទ្ធ​ង្ស​នារ​បស់ សម រង្ស៊ី។ សម រង្ស៊ី ចង់​ចំណេញ ចង់ឃើញប្រជាព​លរ​ដ្ឋខ្មែរ ក្លាយជាជនរងគ្រោះ​តែ​ប៉ុណ្ណឹង។ អ្វីដែលទណ្ឌិត សម រង្ស៊ី ខិត​ខំធ្វើរា​ល់ថ្ងៃនេះ គឺដើម្បីតែផ្គាប់ចិត្តមេ​កើ​យរ​បស់ខ្លួន ដែលមានទាំងសង្គ្រា​ម​ចិត្តសា​ស្ដ្រ ទាំងចលនាភេរវក​​ម្ម​ បានបញ្ចេញទាំងអស់ដើម្បី​ឲ្យ​ឃើញ​ថា លោកមានអំណាចប្រជា​ប្រិ​យនៅក​ម្ពុជា ខណៈដែលបច្ចុប្ប​ន្ន​នេះ គ្មានពលរដ្ឋណាម្នាក់ជឿ​លោ​កទៀត​នោះឡើយ។

លោក ផៃ ស៊ីផាន បានបន្ថែមថា លោក សម រង្ស៊ី មិនមែនជាមនុស្ស​ស្រឡាញ់ទីផ្សា​រសេរី​នោះ​ទេ ។​ លោកអះអាងថា សម រង្ស៊ី លើក​ប្រកូ​កប្រ​កាសថា បើសិនជាគេឈ្នះឆ្នោត គេលុ​បគេ​បំបា​ត់ បំផ្លាញចោលការជំពា​ក់​លុយធ​នាគារ គេបំផ្លាញចោលនូ​វ​អ្វីទៅដែល​ហៅថា ប្រព័ន្ធទីផ្សារសេរី​ គឺគេដើរតាមរបៀបកុ​ម្មុយនី​ស្តមួយ​មុខគ​ត់៕ដោយ៖បញ្ញាស័ក្តិ

spot_img
×