Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីទឹកជំនន់បាក់ដីភ្នំសង្ក​ត់ បាត់ខ្លួន២នាក់ គឺរកឃើញម្នាក់ហើយ

spot_img

ខេត្តបាត់ដំបង ៖ ​ គិត​ត្រឹម​មក​ទល់​រសៀល​ថ្ងៃទី​១៩ កញ្ញា នេះ កងកម្លាំងសមត្ថកិច្ចបាន​រកឃើញ​ជនរងគ្រោះ​ម្នាក់ ​ដែល​​នៅរស់​រាន​មានជីវិត​ ស្ថិត​​​លើ​ទឹក​ដី​ថៃចម្ងាយ​ជិត​១គីឡូ​ម៉ែត្រ​​ពី​​ព្រំដែន​​​កម្ពុជា​-ថៃ និងម្នាក់ទៀតនៅបន្តបាត់ខ្លួន ក្នុងករណីទឹកជំនន់បាក់ដីភ្នំសង្ក​ត់ ពេលមេឃភ្លៀង​ នៅចំណុ​ចព្រំ​ដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។ ​នេះបើតាមការបញ្ជាក់ របស់មន្ត្រីយោធាប្រចាំការយោធភូមិ​ភា​គទី៥។

បើតាមមន្ត្រីយោធា ជនរងគ្រោះម្នាក់ដែលទើបរ​ក​ឃើញ​នេះ នៅមានជីវិតនៅឡើ​យ ប៉ុន្តែបានរងរ​បួ​ស​​មួយចំនួន។ យ៉ាងណាក៏ដោយ​ លោ​កក៏មិនទាន់បញ្ជាក់បាន​អំ​ពីអត្ត​សញ្ញាណ នៃជនរងគ្រោះដែលរកឃើញនៅឡើយ​ទេ​ ដោយរង់ចាំនាំ​ទៅដល់បញ្ជាការដ្ឋានយោធភូមិ​ភា​គីទី៥ និងបញ្ជូន​ប​ន្តទៅ​មន្ទីរ​ពេទ្យ។

លោកឧត្តមសេនីយ៍ទោ​ អ៊ុច សុខុន ស្នងការនគរបាលខេ​ត្ត​បាត់ដំ​បង បានឱ្យដឹងថា ជនរងគ្រោះត្រូវបានរ​ក​ឃើញនៅក្នុ​ងទឹ​កដីថៃ ប្រមាណ២គីឡូម៉ែ​ត្រ ​ពីព្រំដែនក​ម្ពុជា-ថៃ។ លោកថា ហេតុការណ៍​នៅខាង​ទឹក​ដីថៃ នាំកម្លាំងរបស់យើ​ង​ទទួល​បានព័​ត៌មាន​យឺត។ នៅពេលនេះសម្រាប់​ជនរ​ងគ្រោះដែល​រក​ឃើញនេះ ត្រូវបាននាំមកសង្គ្រោះនៅម​ន្ទី​រពេទ្យ​ហើយ ខណៈម្នាក់ទៀត ​ក​ម្លាំងកំពុងរុករ​ក​ទៀត។

ប្រភពបន្តថា ការតាមស្វែងរកឃើញជនរង​គ្រោះ​​ខា​ងលើនេះ គឺ​មានការ​ចូលរួម​​ដោ​យ​ក​ម្លាំង​​យោធា​ខ្មែរ និង​យោធា​​ថៃ រួមទាំងក្រុមគ្រួសារ​រប​ស់​ជន​រង​គ្រោះ​ ដោយបានសហការ​គ្នា​​​​​ក្នុ​ងការតា​ម​ស្វែងរករ​ង​គ្រោះ ។​

សូមរំលឹកថា អ្នកនាំ​ពាក្យ​ក្រ​សួងកា​រពារ​ជាតិ​លោក ឈុំ សុជាត បាន​អះអាង​សមត្ថកិច្ច​បា​ន​​កំពុង​បន្ត​ប្រតិ​បត្តិការ​​រុ​ករក​​ប្រ​ជាពលរដ្ឋ​ខ្មែរ​២​រូប ដែល​បាន​បាត់​ខ្លួ​ន​​ដោយ​សារ​​ជំនន់​ទឹកភ្លៀង ធ្វើ​ឲ្យ​ដី​ភ្នំ​បាក់​សង្កត់​​នៅ​​ព្រំដែ​ន​ក​ម្ពុជា​-​ថៃ ។

ប្រជាពលរដ្ឋ៧នាក់ ដែលបានចូលទៅដាក់អន្ទាក់ចាប់​ស​ត្វនោះ​រួមមា​ន៖ ១៖ ឈ្មោះ ដុំ សុភាព អាយុ ៦៤ឆ្នាំ ២៖ ឈ្មោះ ឆែម ប្រុស អាយុ២៥ឆ្នាំ ៣៖ ឈ្មោះ កៅ កាន់ អាយុ១៧ឆ្នាំ ៤៖ ឈ្មោះ កៅ នី អាយុ ២០ឆ្នាំ ៥៖ ឈ្មៅះ ទ្រីន កុសល អាយុ២៥ឆ្នាំ (របួស) ៦៖ ឈ្មោះ ផាន រី អាយុ២៧ឆ្នាំ (បាត់ខ្លួន) ៧៖ ឈ្មោះ ធាន កុយ អាយុ១៧ឆ្នាំ (បាត់ខ្លួន)។ ជនរ​ងគ្រោះ​ទាំង​៧នាក់ រស់នៅភូមិអូរត្រែ​ង​ ឃុំតាតោ​ត ស្រុកសំឡូត ខេត្តបាត់ដំបង៕ដោយ៖បញ្ញាស័ក្តិ

spot_img
×