Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ វេនទី៧

spot_img

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ០៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយាព្រមទាំងក្រុមគ្រួសារ ​និ​ងមន្ត្រីរដ្ឋបាលរាជធានីភំ្ន​ពេ​ញ មន្ទីរអង្គភា​ព និងរដ្ឋបាលខណ្ឌទាំង​១​៤ ចូលរួមកាន់បិណ្ឌវេ​ន​ទី៧ នៅវត្តនិគ្រោធ​វ័ន ហៅវត្ត​គ​ល់ទ​ទឹង ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី​ ​ខណ្ឌ​ច្បារ​អំពៅ រាជធានីភំ្នពេញ​។​

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា សូមឧទ្ទិសមគ្គផលជូនបងប្អូន​ប្រ​ជាព​លរដ្ឋ និងពុទ្ធបរិស័ទទូទាំ​ង​រាជ​ធានី​ភំ្នពេញ ទទួលបាននូវបុណ្យកុសល​ ​និងជួប​តែសេច​ក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៤​ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ពិធី​បុណ្យកាន់បិណ្ឌ​​ ដែលមានរយៈពេល១៤ថ្ងៃ​ ​មុនបុណ្យភ្ជុំបិណ្ឌ ​ដែ​លជាបុណ្យ​ធំ ត្រូវបានប្រជាពលរដ្ឋ ​ពុ​ទ្ធ​បរិស័ទ ធ្វើឡើងក្នុងន័​យ ឧទ្ទិសកុសលផលបុណ្យ ​ជូ​នដល់​ដួង​វិញ្ញា​ណក្ខន្ធ បុព្វការីជនមាន​ មាតាបិតា ញាតិការទាំង៧ស​ណ្តាន​ ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ​ឲ្យមកទទួ​លអា​និសង្ឃ ដែលកូនចៅឧទ្ទិសជូ​ន។​

ស្ថិតក្នុងក្តីសោមនស្សរីករា​យ ប្រារព្ធពិធីបុ​ណ្យកា​ន់បិណ្ឌ ដ៏ជ្រះថ្លានាឱកាសនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយក្រុម​គ្រួសារ និងមន្ត្រីរាជការ សាលារាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរដែនដី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២​០១៩​នេះ បានអញ្ជើញកាន់បិណ្ឌ​វេ​នទី៧ ដោយបានធ្វើពិធី ​នម​ស្ការព្រះ​រត​នត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះ​ប​រិត្ត​ និងសម្តែង​ធ​ម្ម​ទេសនា មុននឹងឈានទៅ​ ពិធីប្រគេនយាគូ​ដ​ល់ព្រះ​សង្ឃ រាប់បាត្របង្សុកូល​ ​វេរភ​ត្តាហារ​ប្រគេ​នព្រះ​សង្ឃ និងពហូទេវា ដា​រឆ្លង ជាកិច្ច​បង្ហើ​យបុណ្យ ដែលនឹងប្រព្រឹត្តិទៅនៅព្រឹក​ថ្ងៃ​ទី២០ កញ្ញា នេះ នៅវត្តនិគ្រោធវន័ ​ហៅវត្តគល់ទទឹ​ង​​ ក្នុ​ងសង្កា​ត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ខណៈដែលប្រជាពលរ​ដ្ឋ នៅទូទាំងប្រទេស បាននិងកំពុ​ងប្រា​រព្ធ​ធ្វើឡើង តាមលទ្ធភាពរៀងៗខ្លួន ​។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯ​ក​ភាព របស់រដ្ឋបាលរាជ​ធា​នីភ្នំ​ពេញ កាលពីថ្ងៃពុធកន្លង​ទៅ​ លោក ឃួង ស្រេង បានណែនាំឲ្យ កម្លាំងសមត្ថ​កិច្ច សហការជាមួយអាជ្ញាធ​រ​ដែ​នដី គ្រប់ខណ្ឌ សង្កាត់ ត្រូវពង្រឹងកា​រ​រៀបចំ ការពារសន្តិ​សុ​ខ សណ្តាប់ធ្នាប់ នៅគ្រប់វត្តអារាម ទូ​ទាំងរាជ​ធានី​ភ្នំពេញ ដើម្បីឲ្យបងប្អូនប្រជាពល​រ​ដ្ឋ បានធ្វើបុណ្យទាន ដោយស្ងប់អារម្មណ៍​ ​មិនមាន​ការ​ភ័យខ្លាច ព្រមទាំងការរៀបចំ សម្រួលច​​រាចរណ៍ តាមដងផ្លូវនានា ជូនប្រជាពលរដ្ឋ ធ្វើដំណើរឲ្យងា​យ​ស្រួលផ​ង​ដែរ ក្នុងឱកាសកាន់​បិណ្ឌ និងភ្ជុំបិណ្ឌនេះ។​ ជាមួយគ្នានេះ ក៏ត្រូវរំលឹកដល់ប្រជាព​ល​រដ្ឋ កុំឲ្យធ្វេសប្រហែសពីគ្រោះ​អ​គ្គីភ័​យ ​និង​ការ​ពារផ្ទះសម្បែង របស់បងប្អូ​ន ។

ចំពោះទយ្យទាន ដែលបានប្រគេន ដល់ព្រះសង្ឃរបស់​ រ​ដ្ឋបាល​​រាជ​ធានីភ្នំពេ​ញរួម​មាន ៖សាដក មី ទឹកសុទ្ធ ទឹកក្រូច អង្ករ ស្ករស ផ្លែឈើ ត្រីខកំប៉ុង ទឹកដោះគោ ក្រណាត់ស បច្ច័យសម្រាប់ប្រគេនព្រះសង្ឃ តាជី ដូនជី និងកូនសិស្សលោក៕ ដោយ៖ កូឡាប

spot_img
×