Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ​ព្រហស្បតិ៍ ទី ២០ ​ខែកញ្ញា ឆ្នាំ ២០១៩​

spot_img

ឆ្នាំជូត

​រាសី​ខ្ពស់ត្រដែត​។​ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការប្រកប​ការងារ​លោក​អ្នក​តោង​ចេះ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ល្អ​នោះ​ផ្លែផ្កា​នឹង​ទទួល​បានល្អ​នៅ​គ្រាក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។

បញ្ហា​មនោសញ្ចេតនាសេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំឆ្លូវ

រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​កិច្ចការងារ​មាន​បញ្ហា​រាំងស្ទះ​និង​ពិសេស​លោកអ្នក​ងាយ​ផ្ទុះ​កំហឹង​បង្កាត់​ជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯមនោសញ្ចេតនា​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​ផងដែរ​៕

​ឆ្នាំខាល

​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ទៅ​លោកអ្នក​អាច​សប្បាយ​ចិត្តបាន​ហើយពី​ព្រោះថា​កិច្ចការងារ​បាន​ធូរស្រាល​ពិសេស​លោកអ្នក​អាច​ជុំ​ជួបជុំ​គ្រួសារ​សប្បាយ​ថែ​ទៀត​។​នៅថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​ជាង​នា​កន្លង​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​ជួប​ការលំបាក​បន្តិច​ឬ​អាចនិយាយបាន​ថា​លាភ​ប្រាក់កាស​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ប៉ុន្មាន​ទេ​។​

រីឯមនោសញ្ចេតនា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​និង​រកាំចិត្ត​ចំពោះ​គ្នាច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្ត​ចង់​ឈ្នះ​ចាញ់​គ្នា​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​រីកលូតលាស់​ទៅមុខ​សន្សឹមៗ​ប៉ុន្តែ​យ៉ាងណា​ភាព​រកាំចិត្ត​ក៏​តែង​កើតមាន​ច្រើន​ចំពោះមុខ​ផង​។​ការរស់នៅ​ជួប​នូវ​បញ្ហា​រកាំ​ចិត្តច្រើន ហើយ​ពិសេស​ងាយ​មានទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​។

រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរោង

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​បើ​មានការ​ចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ជានិច្ច​។​ថ្ងៃនេះ​ដែរ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​សំខាន់​ពីព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​នោះ​តែង​ទទួលបាន​ដូច​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​

រីឯមនោសញ្ចេតនា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ណែនាំ​ឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​មួយ​ដែរ​៕

ឆ្នាំម្សាញ់

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ពិសេស​អាច​ទទួល​អំណោយ​អ្វីមួយ​ថែមទៀត​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​រឿង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​តែង​ទទួល​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំមមី

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​អា​ចរក​ភាពជោគជ័យ​បាន​ច្រើន​ផង​។​សម្រាប់​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ធ្លាប់តែ​ស្ងប់ស្ងាត់​ពេលនេះ​អាច​ប្រែប្រួល​មក​ល្អ​ពិសេស​បើ​បើក​របរ​រយះពេល​ខ្លីៗ​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។

រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំមមែ

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​អ្វី​ត្រូវ​ចេះ​ត្រៀម​ទប់ទល់​ឱ្យ​បានល្អ​ពុំនោះ​បញ្ហា​តូចតាច​អាច​រីក​ជាធំ​ថែមទៀត​។​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ត្រូវគេ​បោកប្រាស់​ឬ​ភូតភរ​កុហក​។

​រីឯមនោសញ្ចេតនា​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​៕

ឆ្នាំវក

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​ត្រូវ​រវាសរវៃ​ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​។​ការប្រកប​ការងា​រវិ​ញ​មានការ​ចម្រើន​លូតលាស់​និង​ពិសេស​បើ​ពឹងពាក់​អ្នកដទៃ​គេ​តែងមាន​ការជួយ​យ៉ាង​ពេញដៃ​ជើង​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

ឆ្នាំរកា

​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នកមាន​ដំណើរ​រដិបរដុប​បន្តិច ហើយ​ទាល់តែ​ចេះ​មើលគេមើលឯង​ខ្លះ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ទៅរួច​។​ក្នុង​ពេលនេះ​ឬ​ពេលកន្លងមក​បើទោះបី​ជួប​ព្យុះភ្លៀង​ក្នុង​ដំណើរ​ជីវិត​ក្តី​លោកអ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង ហើយ​ខិតខំ​ពុះពារ​បន្តទៅទៀត​នោះ​ពិតជា​ទទួលជោគជ័យ​វិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​មនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំចរ

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិន​ឆ្លើយតប​ផល​ត្រឡប់មកវិញ​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វីមួយ​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​ដែរ​។​

រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទាំង​ប្រទើស​ហើយក៏​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ផង​៕

ឆ្នាំកុរ

រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​មាន​ទំនាក់ទំនង​ការងារ​លោកអ្នក​មិនត្រូវ​សង្ឃឹម​ពេក​នោះឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ឆ្លើយតប​ខ្ពស់​ណាស់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​បញ្ហា លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​។​

រីឯ​មនោសញ្ចេតនាបញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើតមានឡើង​ណាស់ ៕

spot_img
×