Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់រង្វាន់​រាជរដ្ឋាភិបាល​កម្ពុជា សរុប​ជាង​២០០​លាន​រៀល ត្រូវបាន​ប្រគល់ជូន​ដល់​ជ័យលាភី​លើ​៣ ប្រភេទ​កីឡា​ដែល​ឈ្នះ​មេដាយ​ពី​ឆាក​អន្តរជាតិ​

spot_img

​ភ្នំពេញ ​៖ ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សរុប​ចំនួន ២០៩.៦០០.០០០​រៀល (​ពីរ​រយ​ប្រាំបួន​លាន​ប្រាំមួយរយ​ពាន់​រៀល​គត់​) ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រគល់ជូន​ដល់​ជ័យលាភី​លើ​៣​ប្រភេទ​កីឡា ដែល​ដណ្តើមបាន​មេដាយ​នៅក្នុង​កម្រិត​អន្តរជាតិ​ផ្សេងៗ​ពីគ្នា​នាពេល​កន្លងមក​។ ពិធី​ប្រគល់​ប្រាក់រង្វាន់​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតី ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កឡា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​ឲ្យ​ដឹងថា កីឡា​៣​ប្រភេទ ដែល​ឈ្នះ​មេដាយ​អន្តរជាតិ​នេះ រួមមាន ​៖

១-​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​១០ នៅ​ប្រទេស​ថៃ បាន​បញ្ជូន​ប្រតិភូ​កីឡា​កាយ​វប្បកម្ម​ចំនួន​១០​នាក់ ដែលមាន​ប្រទេស​ចូលរួម​ចំនួន ៥០​ប្រទេស ហើយ​ជា​លទ្ធផល ក្រម​កីឡា​កម្ពុជា បានទទួល​មេដាយមាស ១​គ្រឿង ដោយ​ទទួលបាន​រង្វាន់​ជ័យលាភី​ជា​ទឹកប្រាក់​ចំនួន ៤០​លាន​រៀល ត្រូវបាន​ប្រគល់ជូន​គ្រូបង្វឹក​ម្នាក់ និង​កីឡាករ​ម្នាក់​។​

២-​ការចូលរួម​ប្រកួត កីឡា​រាំ​ជ្រើសរើស​ជើងឯក​អាស៊ី ឆ្នាំ​២០១៨ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជូន​ប្រតិភូ​កីឡា​ជម្រើសជាតិ ដើម្បី​ទៅ​ចូលរួម​ក្នុងការ​ប្រកួត កីឡា​រាំ​ជ្រើសរើស​ជើងឯក​អាស៊ី​ឆ្នាំ​២០១៨ ចំនួន​១១​នាក់ (​ស្រី​៦​នាក់​) នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ប្រទេស​ចូលរួម​ក្នុងការ​ប្រកួត​នេះ​មាន​ចំនួន​១៥​។ ជា​លទ្ធផល ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា បានទទួល​មេដាយ​សំរឹទ្ធ ១​គ្រឿង លើ​វិញ្ញាសា​រាំ​គូ ដោយ​ទទួល​រង្វាន់​ជ័យលាភី​ជា​ប្រាក់រង្វាន់​ចំនួន ៣៣​លាន​រៀល និង​បាន​ប្រគល់ជូន​គ្រូបង្វឹក​កីឡាករ ៣​នាក់ (​ស្រី​១​នាក់​)​។​

៣-​ការចូលរួម​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជូន​ប្រតិភូ​កីឡា​ជម្រើសជាតិ​ចំនួន ១៦​នាក់ (​ស្រី​៥​នាក់​) នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែលមាន​ប្រទេស​ចូលរួម​ក្នុងការ​ប្រកួត​ចំនួន ៧​ប្រទេស​។ ជា​លទ្ធផល​ក្រម​កីឡា​ជម្រើសជាតិ​កម្ពុជា បានទទួល​មេដាយមាស​៣ ប្រាក់​៤ សំរឹទ្ធ​៨​គ្រឿង សរុប​១៥​គ្រឿង​។ ចំពោះ​ប្រាក់រង្វាន់​ជ័យលាភី​មាន​ចំនួន ១៣៦​លាន ៦​សែន​រៀល ត្រូវបាន​ប្រគល់ជូន​ត្រូ​បង្វឹក​កីឡាករ កីឡាការិនី ចំនួន ១៤​នាក់​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×