Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ បណ្តេញ​ក្រឡាបញ្ជី​សាលាឧទ្ធរណ៍​លោក ​ទេព ធី​រិ​ទ្ធ ចេញពី​ក្របខណ្ឌ​

spot_img

(​ភ្នំពេញ​) ៖ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍​ឈ្មោះ ទេព ធី​រិ​ទ្ធ ត្រូវបាន លោក​អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចេញប្រកាស​សម្រេច បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។

​បើ​យោងតាម​ប្រកា​សលេខ ១៥៨ ក​យ​ប្រក​/១៩ របស់​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា ត្រូវបាន​ដាក់វិន័យ លោក ទេព ធី​រិ​ទ្ធ អត្តលេខ ១៧០០៧០០៤១៨ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍​ភ្នំពេញ ក្រោមរូបភាព បណ្តេញចេញ​ពីមុខ​តំណែង​រាជការ​ក្របខ័ណ្ឌ​ក្រសួងយុត្តិធម៌​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន ឱ្យដឹងថា ការសម្រេច​បណ្តេញ លោក ទេព ធី​រិ​ទ្ធ ចេញពី​ក្របខណ្ឌ​ក្រសួងយុត្តិធម៌​នេះ ធ្វេី​ឡេី​ង​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ ដែល​បាន​រក​ឃេី​ញ​ថា ក្រឡាបញ្ជី​នេះ បាន​ប្រព្រឹត្ត​ខុស​បទ​វិន័យ​ធ្ងន់ធ្ងរ កន្លងមក​។​

​សូម​ជម្រាបជូន​ថា លោក ទេព ធី​រិ​ទ្ធ ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​បទល្មើស វីតិក្រម​។​

​នៅពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បញ្ជូន​ខ្លួន​លោក ទេ ធី​រិ​ទ្ធ ដល់​តុលាការ ត្រូវ​លោក ប៊ុន ពៅ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​៕ ដោយ​៖​កូ​ឡាប​

spot_img
×