Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ​ជនបរទេស ០១​នាក់ រកឃើញ​ម្សៅ​ពណ៌​ស​ចំនួន ០១​ថង់ នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​

spot_img

ព្រះសីហនុ ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ថ្ងៃទី​១៩​កញ្ញា បាន​ឲ្យ​ដឹងថា កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ បាន​សហការ​ជាមួយ កម្លាំង​ការិយាល័យ​ត្រួតពិនិត្យ​គយ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​កិច្ចដឹកនាំ និង​សម្របសម្រួល​ដោយ​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត នៅ​ផ្នែក​ស្ថានីយ៍​អ្នកដំណើរ​ចេញ បានធ្វើការ​ត្រួតពិនិត្យ​ជនបរទេស ០១​នាក់ រកឃើញ​ម្សៅ​ពណ៌​ស​ចំនួន ០១​ថង់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦​និង​៣០​នាទី ជនបរទេស​នេះ មានឈ្មោះ TAN MENG ភេទ​ស្រី អាយុ ២៤​ឆ្នាំ ជនជាតិ​ចិន គោលបំណង​ចេញទៅ​ប្រទេស​ចិន តាម​ជើងយន្តហោះ​លេខ AQ1010 (KOS-CAN) វេលា​ម៉ោង ១៧​និង​១០​នាទី បាន​រកឃើញ​ម្សៅ​ពណ៌​ស​ចំនួន ០១​ថង់​។ តាម​ការធ្វើ​តេស្ត​បឋម ដោយ មន្ត្រី​កា​រិ​យា​ល័​ប្រឆាំង​គ្រឿងញៀន ខេត្ត​ព្រះសីហនុ លទ្ធផល​ឲ្យ​ពណ៌​ជា​ប្រភេទ​កេ​តា​មីន (ketamine) ដែលមាន​ទម្ងន់​ទាំង​សម្បក​ថង់ 0.84​ក្រាម លាក់​ក្នុង​ហោប៉ៅ​ខោ ។

កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ប្រគល់​ជនជាតិ​ចិន​ខាងលើ ទៅ​ឲ្យ​ខាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​គ្រប់​គ្រង់​បន្ត​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×