Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ៖ គ្មាន​អ្នក​ប្រេី​ប្រាស់​គ្រឿងញៀន​ណា​ម្នាក់​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ឡេី​យ​

spot_img

​រាជធានី​ភ្នំពេញ​ ៖ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានទទួល​ជួប​លោកស្រី​គ្លូ​រៀ ឡៃ នាយក​តំបន់​អាស៊ី​គោលនយោបាយ​សម្ព័ន្ធ​គ្រឿងញៀន​អន្តរជាតិ​ពិភាក្សា​ការងារ​ ។

​ក្នុងឱកាស​នោះ លោកស្រី​គ្លូ​រៀ ឡៃ បាន​ប្រាប់​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ជំនួប​នោះ​ថា គឺ​ចង់​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​បញ្ហា​គ្រឿងញៀន និង​អ្នកទោស​បទ​ល្មេី​ស​គ្រឿងញៀន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​។

​ក្ក្នុងឱកាស​នោះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​ជម្រាបជូន​ភ្ញៀវ​ស្ថានភាព​ទូទៅ​នៃ​បញ្ហា​គ្រឿងញៀន​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វេី​ការប្រយុទ្ធប្រឆាំង​គ្រឿ​ញៀន​តាមរយ​:​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។

​ជាមួយគ្នានេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ក៏បាន​បញ្ជាក់ប្រាប់​ភ្ញៀវ​បន្ថែមថា តាមរយ​:​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទាំង​៤​លេី​ក​នេះ​កម្ពុជា​បាន​ធ្វេី​ការបង្ក្រាប​ឧក្រិដ្ឋជន ដឹកជញ្ជូន ចរាចរ រក្សាទុក និង​ជួញដូរ​គ្រឿងញៀន ហើយ​បញ្ជូនទៅ​តុលាការ​ឲ្យ​ទទួលទោស​តាមច្បាប់​រួច​ដាក់ពន្ធនាគារ​បានជា​ច្រេី​ន​នាក់​ប៉ុន្តែ​មិនមាន​អ្នក​ប្រេី​ប្រាស់​គ្រឿងញៀន​ណា​ម្នាក់​ត្រូវ​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ឡេី​យ ព្រោះ​រាជរដ្ឋាភិបាល​បានចាត់ទុក​អ្នកញៀន​គ្រឿងញៀន​គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​ទទួលបាន​ការព្យាបាល​និង​ស្តារនីតិសម្បទា​ពួកគេ​ឡេី​ង​វិញ​ដោយ​មិន​បង់ប្រាក់​។ ទន្ទឹមគ្នានេះ កម្ពុ​ជាមាន​វិធានការ​ច្បាស់លាស់​មួយ គឺ​មិន​ទុក​អ្នកញៀន​ណា​ម្នាក់​ឲ្យ​នៅឯ​កោរ​នោះទេ គេ​ត្រូវតែ​ទទួលបាន​ការព្យាបាល​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ក្នុង​សហគមន៍​របស់គេ​ដោយ​គ្មាន​ការរើសអើង​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×