Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ដុំថ្ម​ធំ​បញ្ចេញ​ពន្លឺ​ចម្លែក នឹក​ស្មាន​ពុំ​ដល់​ថា សំណាង​ពិតជា​ធ្លាក់​ពីលើ​កមេឃ​មែន​

spot_img

​នៅតាម​ផ្លូវ​ត្រឡប់មក​ពី​បំពេញ​បេសកកម្ម​វិញ បុរ​សញ្ជាតិ​អាមេរិក ឈ្មោះ Tobias ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ទីវាល​រហោស្ថាន​មួយ​។ គាត់​ពិតជា​មាន​ការបា​រ​ម្ភ ហើយ​ខំប្រឹង​ធ្វើដំណើរ​យ៉ាង​ប្រញាប់ ចៃដន្យ​គ្រវាស​ភ្នែក​ឃើញ​វត្ថុ​បញ្ចេញ​ពន្លឺ​មួយ​នៅក្បែរ​ផ្លូវ​។​

Tobias ងឿងឆ្ងល់​ក៏​ខិត​បន្តិច​ម្តងៗ​ចូល​ទៅ​កៀក ហើយ​ក៏​ឃើញ​ថា នោះ​ជា​ដុំថ្ម​មួយ​ធំ​បញ្ចេញ​ពន្លឺ​ពណ៌​លឿង ពេល​ដែល​រស្មី​ព្រះអាទិត្យ​បញ្ចាំង​ចំ​។ ពេល​សង្កេតមើល​ម៉ត់ចត់​ទៅ​វា​មាន​រន្ធ​ជាច្រើន​ដូចជា​សំបុក​ឃ្មុំ អង្រួន​សាកមើល​ពុំ​នឹកស្មានថា វា​ស្រាល​សោះ​។​

​លោក​កាន់តែ​ឆ្ងល់ ហើយ​ពិត​ជា​ចង់ដឹងថា តើ​វា​ជា​ថ្ម​អ្វី ក៏​ប្រញាប់​យក​វា​មក​ផ្ទះ​។ បន្ទាប់មក​លោក​ក៏​ស្វះស្វែង​រក​អ្នកជំនាញការ​ដើម្បី​ពិនិត្យ​ថ្ម​ចម្លែក​នេះ​។ ពួក​អ្នកជំនាញការ ក្រោយ​ពេល​ឃើញ​វា ក៏​និយាយ​លែង​ចេញ​តែ​ម្តង​។ ថ្ម​ដែល​មាន​រចនាសម្ព័ន្ធ​ស្មុគស្មាញ​នេះ វា​រួម​មាន​វត្ថុ​ធាតុ​សម្ភារៈ​ច្រើនយ៉ាង ហើយ​លើសពីនេះ​ទៀត វត្ថុ​ធាតុ​ខ្លះ​ពុំ​ដែល​មាន​លើ​ផែនដី​នេះ​ទេ​។​

​វា​គឺជា​ដុំ​អាចម៍ផ្កាយ​មកពី​ភព​ដទៃ គេ​បាន​ដាក់ឈ្មោះថា Fukang រួច​ក្រោយមក​ក៏​ត្រូវ​បាន​ចាត់ចែង​ចេញ​ជា​ច្រើន​ផ្នែក​ដើម្បី​លក់​ដេញថ្លៃ​។​

​ពេលនោះ​គេ​ក៏​រកឃើញថា Fukang ដែល​ចាំង​ពន្លឺ​ពណ៌​លឿង​បែបនេះ ព្រោះ​វា​មាន​ធាតុ​រ៉ែ​ម្យ៉ាង​ហៅថា olivine ហើយ​ក្នុង​រចនាសម្ព័ន្ធ​នៃ​ដុំថ្ម មាន​លាយ​ជាមួយនឹង​សារធាតុ​ចម្លែក nickel ។ អាស្រ័យហេតុនេះ វា​ត្រូវ​បាន​វាយតម្លៃថា ជា​ដុំ​អាចម៍ផ្កាយ​ស្អាត​បំផុត​ដែល​មនុស្ស​ធ្លាប់​ឃើញ​។​

​នៅ​ឆ្នាំ ២០០៨ ចំណែក​មួយ​ផ្នែក​នៃ​ដុំ​អាចម៍ផ្កាយ Fukang ត្រូវ​បាន​លក់​ដេញថ្លៃ​ក្នុងតម្លៃ​ចាប់ផ្តើម ២​លាន​ដុល្លារ នៅ​បុស Bonham, ញូវយ៉ក អាមេរិក​។ លទ្ធផល​ចុងក្រោយ​គេ​លក់​បាន​តម្លៃ​ដល់​ទៅ​ទ្វេដង​ឯណោះ​។​

​ក្រុម​អ្នកជំនាញការ​ជឿថា Fukang មាន​ប្រភព​ដើម​ចេញ​ពី​ផ្នែក​ខាងក្នុង​នៃ​ដុំ​អាច​ផ្កាយ ហើយ​វា ត្រូវ​បាន​កកើតឡើង​តាំងពី​អំឡុង​ពេល​ប្រព័ន្ធ​ព្រះអាទិត្យ​ទើប​ត្រូវបាន​សាង មុននេះ ប្រមាណ ៤,៥០០០​លាន​ឆ្នាំ​។​

​សំណាង​ពិតជា​មើល​ពុំ​ឃើញ​មែន​៕ ចន្ទ្រា​

spot_img
×