Monday, December 6, 2021

អ្នក​ល្បាត​នៅ​ភាគ​ខាងជើង​ក្រវាញ រឹបអូស​ឧបករណ៍​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​អន្ទាក់​សត្វព្រៃ​ជាង ២០០០

​ភ្នំពេញ​៖ អង្គការ Wildlife Alliance បាន​ផ្សាយ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៩​កញ្ញា​ថា អ្នក​ល្បាត​មកពី​ស្ថានីយ៍​ល្បាត Roveang នៅ​ភាគ​ខាងជើង​ក្រវាញ ដែលជា​កងកម្លាំង​សមត្ថកិច្ច ប៉េអឹម និង​អនុរក្ស បាន​រឹបអូស​បាន​ក្នុង​រយៈពេល​តែមួយ​ខែ​ប៉ុណ្ណោះ នូវ​ចំនួន​ឧបករណ៍​ខុសច្បាប់​ជាច្រើន​ប្រភេទ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ។​

​អង្គការ​ដដែល បាន​បន្តថា ឧបករណ៍​ខុសច្បាប់​ដែល​រឹបអូស​បាន ដូចជា ឈើ​ប្រណីត​និង​សំណង់ ត្រាក់ទ័រ រថយន្ត​ប្រើ​សម្រាប់​ដឹកជញ្ជូន​ឈើ​និង​គ្រឿងសង្ហារិម ច្រវាក់ ម៉ាស៊ីន​ត្រង់​ស៊ូ​ន័​រ​សម្រាប់​អារឈើ កាំភ្លើង​ច្នៃ ឧបករណ៍​នេសាទ​អគ្គិសនី និង​អន្ទាក់​សត្វព្រៃ​ជាង ២០០០ ៕ ​ដោយ ​៖​ កូ​ឡាប​