Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដ្រូ​ន​អា​មេ​រិច​វាយប្រហារ​នៅ​អាហ្គានីស្ថាន ផ្តាច់ជីវិត​ជន​ស៊ី​ល ១៦​នាក់​

spot_img

​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន​អា​មេ​រិច​នៅ​ភាគ​ខាងកើត​ប្រទេស​អាហ្គានីស្ថាន បានសម្លាប់​ជន​ស៊ីវិល​ចំនួន ១៦​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​អភិបាលខេត្ត Nangarhar កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​អ្នកនាំពាក្យ​កងកម្លាំង​របស់​អា​មេ​រិច​ក្នុង​អាហ្គានីស្ថាន​បាន​ថ្លែងថា ការវាយប្រហារ​មាន​គោលដៅ​ទៅលើ​សមាជិក​នៃ​ក្រុម Daesh ដែលជា​សមាជិក​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS​។​

​លោក​បញ្ជាក់ថា តំបន់​ដែល​រង​ការវាយប្រហារ​នោះ​គ្មាន​មនុស្ស​រស់នៅ​ទេ ប៉ុន្តែ​វា​ជា​តំបន់​ចំការ​។ កម្មករ​មកពី​ស្រុក​ជាច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទៅនោះ​ដើម្បី​បេះ​ផ្លែឈើ នៅ​ចំការ ហើយ​ពួកគេ​ក៏​ត្រូវបាន​វាយប្រហារ​។​

​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ទៀតថា មនុស្ស​ចំនួន ៨​នាក់​ផងដែ​រេ​ងរ​បួស​ក្នុងការ​វាយប្រហារ​ដោយ​ដ្រូ​ន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×