Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ចំនួន ៨ នាក់ រួម​នឹង​ថ្នាំញៀន ​៥១​កញ្ចប់​

spot_img

​ខេត្តស្វាយរៀង ​៖ ​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ដ​ស្វាយរៀង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍ សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​ង​ខេត្ដ កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ថ្មី កម្លាំង​រាជ​អាវុធ​ស្រុក​កំពង់រោទិ៍ ដោយ​មានការ​សម្រប​ម្រួ​លពី​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ដ​ស្វាយរៀង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ម៉ោង​០៣និង១៥​បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្សារ​ព្រំដែន​ព្រៃ​វ​ល្លិ៍ ស្ថិតនៅ​ក្នុងភូមិ​អូរ ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ដ​ស្វាយរៀង ឃាត់​មុខសញ្ញា​បាន ០៨​នាក់ ( ប្រុស ) ជនជាតិ ម៉ាឡេស៊ី ០១​នាក់ រឹប​រូស​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា ជា​ថ្នាំញៀន​ចំនួន ៥១​កញ្ចប់​តូច និង​សម្ភារ​ប្រើប្រាស់​ថ្នាំ​មួយចំនួនទៀត​។​

​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន ១​នាក់ ប្រុស ឈ្មោះ វី​លួ លី​ភី អាយុ ៤៨​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ព្រមទាំង​បាន​ដកហូត​ថ្នាំញៀន​ចំនួន ០៣ កញ្ចប់​តូច និង​ដោយមាន​ការចង្អុលបង្ហាញ ដឹកនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍ និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កំពង់រោទិ៍ បាន​បន្តធ្វើ​ការស្រាវជ្រាវ និង​ឈានទៅ​ធ្វេ​ី​ការឃាត់ខ្លួន​បក្ស​ពូក​របស់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន ០៧ នាក់​បន្ថែមទៀត ជា​លទ្ធផល​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ០៨ នាក់ ប្រុស​(​ជនជាតិ​ម៉ាឡេស៊ី ១ នាក់​) និង​ធ្វេី​ការដកហូត​វត្ថុតាង​÷ ថ្នាំញៀន​ចំនួន ៥១ កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន ០៤ គ្រឿង ម៉ូតូ​ចំនួន ១ គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕ ដោយ ៖ ​វ៉ៃ​កូ​

 

spot_img
×