Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​លើកលែងទោស​អន្តរជាតិ​ចោទ​ប៉ូលីស​ហុងកុង​ថា ធ្វើ​ទារុណកម្ម និង​ចាប់​ដោយ​ខុសច្បាប់​

spot_img

​អង្គការ​លើកលែងទោស​អន្តរជាតិ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ចោទប្រកាន់​ប៉ូលីស​ហុងកុង​ពីបទ​ធ្វើ​ទារុណកម្ម និង​ករណី​រំលោភ​ផ្សេងៗ ក្នុង​បេសកម្ម​របស់​ពួកគេ​ទប់ទល់​នឹង​ការធ្វើ​បាតុកម្ម​អស់​ពេល​ជាង ២​ខែ ប៉ុន្តែ​ប៉ូលីស​និយាយថា ពួកគេ​បានបង្ហាញ​ពី​ភាព​អត់ធ្មត់​ខ្លាំង​នៅលើ​ដងផ្លូវ កំឡុងពេល​ប្រឈម​នឹង​អំពើ​ហិ​ង្សា​។​

​កំឡុងពេល​តវ៉ា ក្រុមបាតុករ​ប្រឆាំង​រដ្ឋ​ភិ​បាល​ហុងកុង ដែលមាន​មួយចំនួន​ពាក់​ម៉ាស និង​ឈុតខ្មៅ បាន​ចោល​គ្រាប់បែក​សាំង​ដាក់​ប៉ូលីស និង​ការិយាល័យ​រដ្ឋាភិបាល​។ ពួកគេ​ព្រមទាំង​បានធ្វើការ​បិទផ្លូវ ទៅកាន់​ព្រលានយន្តហោះ បំផ្លាញ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី និង​បាន​ដុត​ភ្លើង​នៅតាម​ដងផ្លូវ​ជាច្រើន ក្នុង​ទីក្រុង​ផងដែរ​។​

​ប៉ូលីស​បានធ្វើ​ការឆ្លើយ​តប​ទៅលើ​ក្រុមបាតុករ​វិញ​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក បាញ់​ទឹក បាញ់​គ្រាប់កាំភ្លើង​ជ័រ និង​វិធានការ​ផ្សេងៗ​ទៀត​។​

​ក្រុម​ប៉ូលីស​ក៏ត្រូវ​បាន​គេ​មើលឃើញថា បាន​វាយ​ក្រុមបាតុករ​នៅលើ​ដី ដោយ​ដំបង​របស់​ពួកគេ​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយថា ការស៊ើបអង្កេត​បានផ្តល់​នូវ​ឯកសារ​ពី​គំរូ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​របស់​កងកម្លាំង​ប៉ូលីស​ហុងកុង ដែល​បាន​ប្រើ​នូវ​វិធីសាស្ត្រ​គ្រប់បែបយ៉ាង​រួមមាន ការចាប់​មនុស្ស​នៅ​កន្លែង​បាតុកម្ម ព្រមទាំង មាន​ភ​ស្ថុ​តាង​នៃ​ការធ្វើ​ទារុណកម្ម និង​ការឃុំខ្លួន​ផ្សេងៗ​ទៀត​។​

​លោក Nicholas Bequelin ប្រធាន​អង្គការ​លើកលែងទោស​អន្តរជាតិ​ប្រចាំ​អាស៊ី​ខាងកើត​បាន​និយាយថា “​វិធានការ​ឆ្លើយតប​ក្នុងការ​គ្រប់គ្រង​មនុស្ស​របស់​ប៉ូលីស​ហុងកុង​ត្រូវបាន​ផ្សាយ​ឲ្យ​ពិភពលោក​មើល​។ អ្វីដែល​យើង​បានឃើញ​តិចតួច​គឺ​ការរំលោភបំពាន​របស់​ប៉ូលីស​ប្រឆាំងនឹង​ក្រុមបាតុករ ដែល​កើតឡើង​ផុត​ភ្នែក​របស់​យើង​”​។​

​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង​ត្រូវបាន​ញាំញី​ដោយ​ការ​បាតុកម្ម​ដែល​មិន​ធ្លាប់មាន​ពីមុនមក​អស់​រយៈពេល​ជាង ៣​ខែ​មកហើយ ដោយសារតែ​ច្បាប់​ធ្វើ​បត្យាប័ន ដែល​អនុញ្ញាតិ​ឲ្យ​មានការ​បញ្ជូន​អ្នកទោស​ពី​ហុងកុង ទៅ​កាត់ទោស​នៅ​ប៉េកាំង​បាន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×