Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ លី​អូ ឧបត្ថម្ភ​កម្មវិធី​ជប់លៀង​លើក​ប៉ាល់​ដ៏​ធំ​បំផុត​នៅ​អាស៊ី​

spot_img

It’s the Ship ជា​កម្មវិធី​ជប់លៀង​លើក​ប៉ាល់​ដ៏​អស្ចារ្យ​ដែលមាន​មនុស្ស​ជាច្រើន​នាក់​មកពី​បណ្តាល​​ប្រទេស​លើ​ពិភពលោក​ចង់​ចូលរួម​ទទួលយក​បទពិសោធន៍​ដែលមាន​តែម្តង​​ក្នុង​ឆាកជីវិត​! ​មើលទៅ​ការរៀបចំ​កម្មវិធី It’s the ship គឺ​ស័ក្តិសម​ជាមួយ​អតិថិជន​យុវវ័យ​របស់​​ស្រា​បៀរ លី​អូ នៅ​ប្រទេស​កម្ពុជា​និង​ប្រទេស​សិង្ហ​បុរីដែល​​ធ្វើ​ឲ្យ​ក្រុមហ៊ុនស្រា​បៀ​លី​អូ​​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ចូលរួម​ជា​ដៃគូ​ឧបត្ថម្ភ​ឡើយ​។​

​កាលពី​ថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2019 យើង​បានរៀបចំ​ព្រឹត្តិការណ៍​ជប់លៀង​ប្រកាស​ជា​​សាធារណៈ​អំពី​កម្មវិធី It’s the ship នៅ Eden garden, Bottom up pub ​នៅតាម Beer Garden ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ឲ្យ​ដឹង​ពី Captain LEO ដែល​នឹង​នាំ​យុវវ័យ​កម្ពុជា​ជំនាន់​ថ្មី មក​ស្គា​ល់ពី​កម្មវិធី​ជប់លៀង​លើក​ប៉ាល់​ដ៏​​អស្ចារ្យ​នេះ ដែល​ចេញដំណើរ​កម្សាន្ត​ពី​ប្រទេស​សិង្ហ​បុរី​ទៅ​ដែនទឹក​អន្តរជាតិ ចំនួន 3 ​ថ្ងៃ 2 យប់ ចាប់ពី​ថ្ងៃទី 13 ដល់ 15 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះ រួមជាមួយ​​សកម្មភាព​សប្បាយៗ​ជាច្រើន និង​ការ​ជប់លៀង​យ៉ាង​ពិសេស​នៅលើ​កប៉ាល់​។​

​នេះ​ជា​កម្មវិធី​ជប់លៀង​ដ៏​អស្ចារ្យ ដែល​អ្នក​អាច​រាប់អាន​មិត្តភក្តិ​ថ្មីៗ​មកពី​ជុំវិញ​​ពិភពលោក​។​ ​

យើង​បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ដំបូង​គេ​នៅ Bottom Up ឈ្មោះ​កញ្ញា សាង សិរី​រ័ត្ន​​ដែល​ឈ្នះ​សំបុត្រ​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង It’s the Ship នៅ​ប្រទេស​សិង្ហ​បុរី​!

​តាមដាន Leopard ដើម្បី​រីករាយ​ជាមួយ​ក ម្ម​វិធី​សប្បាយៗ និង​ប្រូ​ម៉ូ​សិន​ពិសេស​​ពី​ស្រា​បៀរ លី​អូ នៅក្នុង​កម្មវិធី It’s the ship ព្រមទាំង​មានឱកាស​ឈ្នះ​សំបុត្រ​​ចូលរួម​ក ម្ម​វិធី​ជប់លៀង​លើក​ប៉ាល់​ដ៏ ធំ​បំផុត​។ សំបុត្រ​ជាច្រើន​នឹង​ផ្តល់ជូន​តាម​​រយៈ Captain LEO នៅតាម Pub និង​ក្លឹប​ក្នុង​រាជធានី​ភ្នំពេញ​។ ជាវ​ស្រា​បៀរ​​លី​អូ ដើម្បី​មានឱកាស​ចាប់ឆ្នោត​ផ្សងសំណាង ដើម្បី​ឈ្នះ​សំបុត្រ​ចូលរួម​កម្មវិធី​ It’s The Ship ជាមួយ​ការប្រគំ​តន្ត្រី​សប្បាយៗ កម្មវិធី​ជប់លៀង Pool parties ​និង​ជួប​តារា​ល្បីៗ​។ សំបុត្រ 1 សន្លឹក​អាច ចូលរួមបាន 4 នាក់ ដូច្នេះ​អ្នក​អាច​ហៅ​មិត្ត​​សម្លាញ់ 3 នាក់​ឲ្យ​ចូលរួម​ជាមួយ​បាន​។​

​រង់ចាំ​ឱកាស​ដ៏​រំភើប​នេះ​ទាំងអស់គ្នា​! ហើយ​ចាំមើល អ្នកណាខ្លះ​ចូលរួម​ជាមួយ​ Captain ដើម្បី​រាំលេង​កម្សាន្ត​នៅលើ​កប៉ាល់​ដ៏​ប្រណីត​!

​ចាំ​ជួបគ្នា​នៅ​ថ្ងៃទី 20 ខែកញ្ញា​នេះ​នៅ 66 Degree និង​ថ្ងៃទី 21 ខែកញ្ញា​នៅ​ 57 club!

​តោះ​មក​រួម​ទាំងអស់គ្នា និង​រីករាយ​ជាមួយ​ស្រា​បៀរ លី​អូ ព្រមទាំង​មានឱកាស​​ចូលរួម​កម្មវិធី​ជប់លៀង​ដ៏​អស្ចារ្យ It’s The Ship! សូម​តាមដាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក LEO Beer Cambodia ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម​។​

​ចាំ​អី​ទៀត តោះ​មក​សប្បាយៗ​ទាំងអស់គ្នា​!​

ដោយ​៖​កូ​ឡាប​

spot_img
×