Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ថុ​ចម្លែក ស្រដៀង​នឹង​ឧបករណ៍​បំប្លែង​ចរន្ត​ភ្លើង ប៉ុន្តែ​វា​មាន​អាយុកាល​ដល់​ទៅ ២០​ម៉ឺន​ឆ្នាំ​

spot_img

​វត្ថុ​ចម្លែក​ដ៏​អាថ៌កំបាំង​នេះ មាន​អាយុកាល​ដល់​ទៅ ២០.០០០​ឆ្នាំ ហើយ​បែរជា​ស្រដៀង​នឹង​ឧបករណ៍​បំប្លែង​អគ្គិសនី (Transformers) ។​

​អ្នក​ថតរូប​អាជីព ហើយក៏​ជា​អ្នកវិទ្យាសាស្ត្រ Ismet Smiley បាន​រកឃើញ​វត្ថុ​ចម្លែក​លាក់កំបាំង​ក្នុង​ថ្ម ខណៈពេលដែល​ក្រុមការងារ​របស់​លោក​បាន​ធ្វើ​កំណាយ​ភូ​កុប្ប​សាស្ត្រ នៅ​ត​បន់ Balkan, Kosovo​។ ហេតុ​ដែល​ពិសេស​នោះ​វត្ថុ​ដ៏​ពិសេស​នេះ​មាន​រចនាសម្ព័ន្ធ​ដូចជា Transformers សម័យ​បច្ចុប្បន្ន​។​

​ក្រោយ​ពេល​រក​ឃើញ​វត្ថុ​ចម្លែក​នេះ អ្នកវិទ្យាសាស្ត្រ និង​ក្រុម​ស្រាវជ្រាវ បាន​បញ្ជូន​វា​ទៅកាន់​បន្ទប់ពិសោធន៍ ។​

​ក្រោយពេល​ធ្វើ​ការវិភាគ​កោសល្យវិច្ឆ័យ​លទ្ធផល​ចេញមក ពិតជា​ធ្វើឲ្យ​គេ “​វង្វេង​ស៊ុង​” ព្រោះថា លទ្ធផល​បានឲ្យ​ដឹង​ពី​អាយុកាល​របស់​វា​គឺ​មាន​តាំងពី ២​ម៉ឺន​ឆ្នាំមុន​ម្លេះ​។​

​មុខងារ​នៃ​វត្ថុ​អាថ៌កំបាំង​នេះ នៅ​ពុំ​ទាន់​បកស្រាយ​បានទេ ប៉ុន្តែ​វា​អាច​ជា​ភស្តុតាង​បញ្ជាក់ថា លើ​ភព​ផែនដី​នេះ​ធ្លាប់មាន​ខឿនអរិយ្យធម៌​រីកចម្រើន​ខ្លាំងក្លា ព្រមទាំង​បច្ចេកទេស​ដ៏​ជឿនលឿន​។​

​មតិ​មួយចំនួន​លើកឡើងថា វត្ថុ​ចម្លែក​នេះ​មាន​លក្ខណៈ​ដូច​ជា​ឧបករណ៍​បំប្លែង​ចរន្តអគ្គិសនី​ទំនើប កំពុង​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​បច្ចុប្បន្ននេះ​។ មាន​បណ្តូល​ដែក​ឆក់​មួយ​ដុំ​ត្រូវ​បាន​ភ្ជាប់​នៅ​កណ្តាល​ដុំថ្ម ហើយ​ដុំថ្ម​នេះ​ក៏​មាន​រុំខ្សែ​លោហៈ​ជាច្រើន​។ វា​មាន​រន្ធ​ចំនួន​៤ នៅ​ពី​ខាងក្រោយ ស្រដៀង​នឹង​រន្ធ​សម្រាប់​ដោត​បន្ត​ចរន្ត ខ្សែ​លោហៈ​ដែល​រុំ​ជាប់​ដុំថ្ម​នេះ ធ្វើ​ឡើង​ពី​លោហៈ​ចម្រុះ​មាន​លក្ខណៈ​ស្រដៀង​នឹង​ស្ពាន់​។ និង​មាន​ទាំង​ផ្នែក​ខ្លះ​ស្រដៀង​នឹង​ទ្រនាប់​កុំឲ្យ​ចម្លង​ភ្លើង​។​

​បច្ចុប្បន្ន​នៅ​ពុំ​ទាន់​របាយការណ៍​ផ្លូវការ​ណាមួយ​ត្រូវបាន​ប្រកាស​ផ្សាយ​ជា​សាធារណៈ ដោយ​ស្ថាប័ន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​លើ​ពិភពលោក​។​

​ទោះ​យ៉ាងណា​ការបញ្ជាក់​អំពី​អាយុកាល មាន​តាំងពី ២​ម៉ឺន​ឆ្នាំមុន ធ្វើ​ឲ្យ​វត្ថុ​នេះ​កាន់តែ​បង្ក​ការងឿងឆ្ងល់ ក៏​ដូចជា​ធ្វើឲ្យ​អ្នកវិទ្យាសាស្ត្រ​រក “​វាចារ​នឹង​ថ្លែង​ពុំបាន​”​។​

​មាន​អ្នកខ្លះ​លើកឡើងថា វា​ជា​វត្ថុ​សំណល់​របស់​មនុស្ស​ពី​ភព​ដទៃ​ដែល​មក​ទស្សនា​ផែនដី​៕ អាទិត្យ​

spot_img
×